ជីវិតកម្សាន្ដ
មន្រ្តីជាន់ខ្ពស់មួយរូប ប្រាប់ពីលក្ខណ:សម្បត្តិបុគ្គលស័ក្តិសមដឹកនាំប្រធានសមាគមសិល្បករខ្មែរ
សង្កេតឃើញប៉ុន្មានថ្ងៃមកមានការលើកឡើងពីសមាសភាពបេក្ខភាព ដែលនឹងត្រូវឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បករខ្មែរនៅអាណត្តិថ្មី បន្ទាប់អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្ននឹងបញ្ចប់អាណត្តិនាពេលខាងមុខនេះ។
លោក ជុំ កុសល អតីតពិធីករទូរទស្សន៍ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មានបានផ្តល់យោបល់ប៉ុន្មានចំណុចចំពោះបេក្ខភាពសាកសមត្រូវធ្វើជាប្រធានសមាគម។

លោក ជុំ កុសល បានលើកឡើងថា ក្រោយមានការលើកយកបេក្ខជនឈរជាប្រធានសមាគមសិល្បករខ្មែរមានច្រើននាក់ និងចង់បានការបោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានបន្តពីអ្នកស្រី ចន ចន្ទលក្ខិណា។ ក្នុងនាមលោកជាស្ថាបនិកសមាគមមួយរូបជាមួយលោក សយ សុភាព ,លោកខៀវ កូឡា និងលោកជឺ ហៃ ជាយូរឆ្នាំមកហើយនោះ លោកបញ្ជាក់ថា ការជ្រើសរើសប្រធានដឹកនាំសមាគម សូមសំឡឹងមើលបេក្ខជនដែលមានលក្ខណ:សម្បត្តិដូចខាងក្រោម៖
១. មានចំណេះដឹងទូទៅ យល់ដឹងពីកិច្ចការសង្គមបានច្រើន យល់ពីសិល្ប: វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ។
២. មានសីលធម៌រស់នៅថ្លៃថ្នូរមិនមានរឿងអាស្រូវផ្ទាល់ខ្លួន។
៣.ជាមនុស្សមានការទទួលខុសត្រូវខ្ពស់ មានឆន្ទ:ការងារច្បាស់លាស់ មានទំនាក់ទំនងសាធារណ:បានល្អនិងមានភាពចាស់ទុំចិត្តគំនិត។
លោក ជុំ កុសល បានលើកឡើងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំជាតិថា៖ «បង្កើតសមាគមបានហើយត្រូវដឹកនាំឲ្យបានល្អនិងមាននិរន្តរភាព។ ត្រូវដឹងថាការបង្កើតជាការងាយទេ ប៉ុន្តែការដឹកនាំមិនមែនជាការងាយឡើយ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


