ជីវិតកម្សាន្ដ
Zheng Shuang សល់ប្រាក់ ២២ លានដុល្លារពីខ្សែភាពយន្ត មុនពេលរឿងអាស្រូវពពោះជំនួសបែកធ្លាយ
តារាសម្តែងចិន Zheng Shuang ត្រូវបានគេរាយការណ៍ថារកបាន ១៥៦ លានយ័ន (២២ លានដុល្លារអាមេរិក) សម្រាប់ការសម្ដែងក្នុងរឿង “A Chinese Ghost Story” មុនពេលភាពចម្រូងចម្រាសនៃការពពោះជំនួសរបស់នាងបានលេចចេញមក នេះបើយោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។
កាសែត National Business Daily កាលពីថ្ងៃទី ២៩ ខែកុម្ភៈ បានបង្ហាញថា កិច្ចសន្យាដែល Zheng បានចុះហត្ថលេខាជាមួយក្រុមផលិតរឿងភាគទូរទស្សន៍ ដែលរួមបញ្ចូលព័ត៌មានលម្អិតនៃការទូទាត់របស់នាង កំពុងត្រូវបានពិនិត្យពិច័យ ដោយសារការប្តឹងផ្តល់គ្នារវាងភាគីទាំងពីរ។

ការលាតត្រដាងនៃប្រាក់ខែរបស់ Zheng បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននៅលើអ៊ីនធឺណិតរបស់ចិនមានការភ្ញាក់ផ្អើល។ អ្នកប្រើប្រាស់ Weibo ម្នាក់ឈ្មោះ Cishi បានកត់សម្គាល់ថា កម្មករជាមធ្យមដែលរកបាន ១០,០០០ យន់ក្នុងមួយខែ នឹងត្រូវការរយៈពេល ១,៣០០ឆ្នាំដើម្បីផ្គូផ្គងប្រាក់ចំណូលរបស់ Zheng ។ អ្នកខ្លះទៀតលើកឡើងថា ប្រាក់ខែរបស់នាងសមនឹងឋានៈអតីតតារាល្បីរបស់នាង។
ទោះបីជានាងទទួលបានប្រាក់ចំណូលច្រើនក៏ដោយ Zheng បានលាតត្រដាងកាលពីខែមុននូវការខូចខាតផ្នែកហិរញ្ញវត្ថុរបស់នាង និងអសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់នាង។ នាងជំពាក់ប្រាក់រាប់សិបលានដុល្លារជាសំណងដល់ក្រុមហ៊ុនផលិតកម្មភាពយន្ត ដោយសារតែរឿងអាស្រូវពពោះជំនួសដែលបានកើតឡើងក្នុងឆ្នាំ២០២១ និងបានបញ្ឈប់ការចាក់ផ្សាយគម្រោងរបស់នាង។ នេះរាប់បញ្ចូលទាំងការទាមទារសំណងចំនួន ១២០ លានយ័នសម្រាប់ “Secret Keepers” ដែលជាចំនួនទឹកប្រាក់ដែលនាងត្រូវបានចោទប្រកាន់ពីបទគេចវេសដោយចេតនា។
មុនមានរឿងអាស្រូវនេះ តារាស្រីវ័យ៣៣ ឆ្នាំស្ថិតក្នុងចំណោមតារាស្រីកំពូលរបស់ប្រទេសចិន។ អតីតដៃគូរបស់នាង Zhang Heng បានលាតត្រដាងពីផែនការពពោះជំនួសរបស់នាងនៅសហរដ្ឋអាមេរិក និងចេតនាក្នុងការបោះបង់ចោលទារកបន្ទាប់ពីការបែកបាក់របស់ពួកគេ។
កាសែត South China Morning Post គូសបញ្ជាក់ថា ខណៈពេលដែលការពពោះជំនួសត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន អ្នកខ្លះគេចវេសពីច្បាប់ដើម្បីស្វែងរកពពោះជំនួសនៅបរទេស ដែលជារឿយៗប្រឈមមុខនឹងប្រតិកម្មក្នុងស្រុក។ បន្ទាប់ពីមានភាពចម្រូងចម្រាស នាងបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដែលឥឡូវនេះនាងគ្មានការងារធ្វើ និងពឹងផ្អែកលើមូលនិធិចូលនិវត្តន៍របស់ឪពុកម្តាយនាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ Areum អតីតក្រុម T-ARA ទម្លាយការពិតថា ក្រោយរៀបការនាងនិងកូនៗប្រៀបដូចឋាននរក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


