ជីវិតកម្សាន្ដ
ម៉ៅ ហាជី និងអ្នកនិពន្ធបទ “Teamទឹកត្នោតជូរ” សុំទោសមហាជនជាសាធារណៈ ក្រោយផ្ទុះការរិះគន់
ទីបំផុតតារាចម្រៀងលោក ម៉ៅ ហាជី និងអ្នក និពន្ធទំនុកច្រៀងបទ “Teamទឹកត្នោតជូរ” បានចេញមុខមកសុំទោសមហាជនជាសាធារណៈ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធយកបទ “ដែនដីខ្មែរ” មកកែក្រឡៃប៉ារ៉ូលផ្ទុយពីអត្ថន័យដើម។

ប្រាកដណាស់ការចេញមុខសុំទោសរបស់តារាចម្រៀងលោក ម៉ៅ ហាជី និងអ្នកនិពន្ធរូបនេះស្របពេលដែលផ្ទុះការវែកញែក និងការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយTik Tok ក្រោយពួកគេបានបញ្ចេញបទចម្រៀងដែលមានចំណងជើងថា “Teamទឹក ត្នោតជូរ” ខណៈបទនេះត្រូវបានគេដឹងថា យកប៉ារ៉ូល លំនាំបទ “ដែនដីខ្មែរ” ដែលជាព្រះរាជនិពន្ធដោយ សម្ដេច ព្រះមហាសង្ឃរាជ ជួន ណាត ទៅកែក្រឡៃ។
នៅលើទំព័រហ្វេសប៊ុកអាចារ្យ ធំ បានលើឡើងខ្លឹមសារថា «ព្រះរាជនិពន្ធដោយសម្ដេច ព្រះមហាសង្ឃ រាជ ជួ ន-ណាត “ដែនដីខ្មែរ ប្រែថាសុវណ្ណភូមិ…” មិនមែនដែនដីខ្មែរ ប្រែ ថាគ្រឿង ស្រវឹងប្រមឹកទេ បទជាតិមួយទាំងមូលដែលត្រូវតម្កល់ដោយការគោរព និងបណ្ដុះគំនិតជាតិនិយមបែរជាថ្លើមធំហ៊ានប្រមាថ។ តើក្នុងក្បាលរបស់អ្នកនិពន្ធ និងអ្នកច្រៀងមានខួរដែរឬទេ ? តើពួកនេះជាខ្មែរ ឬទេ? ហេតុអ្វីវង្វេង?»

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ លោក ម៉ៅ ហាជី បានចេញសារសុំទោសមហាជនថា «សុំទោសបងប្អូនទាំងអស់គ្នាសម្រាប់បទនឹងគឺខ្ញុំបានលុបចោលហើយ»។
លោកបន្តថា នេះជាកំហុសអចេនាមួយដែលបានឡើងរហូតធ្វើឲ្យមហាជនមានការមិនសប្បាយ និងរិះគន់ពួកខ្លួនដូច្នេះលោកមានតែការលើកដៃសំពះសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានកើតឡើង។

លោក ម៉ៅ ហាជី បានបញ្ជាក់ទៀតថា ពួកលោកសូមសន្យាមិនឲ្យមានកើតឡើងនូវបញ្ហានេះទៀត ពោលគឺលែងឲ្យមានការប៉ះពាល់ដល់ភ្លេងជាតិទៀតហើយរីឯការចេញបទនេះ ខាងផលិតកម្ម ថោន ក៏មិនបានដឹងដែរ។ លោកក៏ស្នើសុំដល់មហាជនមេត្តាឈប់រិះគន់ ឬ មួយខឹងទៅខាងផលិតកម្មផងដែរដោយរូបលោកក៏ដូចជាអ្នកនិពន្ធសូមសន្យាថាឈប់ឲ្យមានរឿងបែបនេះទៀតហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


