ជីវិតកម្សាន្ដ
គ្រូទាយម្នាក់ធ្លាប់ថា Han So Hee នឹងមានរឿងអាស្រូវព្រោះមនុស្សប្រុស ហើយបាត់បង់លុយកាក់គ្មានសល់
ដោយសារតែមើលឃើញពីភាពចម្រូងចម្រាសនៃទំនាក់ទំនងស្នេហានាពេលថ្មីៗនេះ ពាក់ព័ន្ធនឹង Han So Hee និងតារាប្រុស Ryu Jun Yeol វីដេអូអតីតកាលទាក់ទងនឹងទ្រព្យសម្បត្តិរបស់ Han So Hee កំពុងត្រូវបានពិនិត្យឡើងវិញនាពេលថ្មីៗនេះ។
ត្រលប់ទៅខែកុម្ភៈ គ្រូទាយជនជាតិកូរ៉េម្នាក់ បានបង្ហោះវីដេអូទាក់ទងនឹង Han So Hee ដោយបញ្ជាក់ថា ហេតុអ្វីបានជា Han So Hee នឹងប្រឈមមុខនឹងមានគេនិយាយដើមគេ ដោយសារបុរសនាពេលអនាគត ។ វីដេអូនេះត្រូវបានថតចាប់តាំងពីថ្ងៃទី ០៧ ខែកុម្ភៈ ហើយគ្រូទាយបានវិភាគជោគវាសនារបស់ Han So Hee តាមរយៈព័ត៌មានដែលផ្តល់ដោយអ្នកផលិត ដោយមិនដឹងថា ប្រធានបទនោះជា Han So Hee និងមុននឹងព័ត៌មានទំនាក់ទំនង Ryu Jun Yeol នោះទេ។
គ្រូទាយបានចែករំលែកថា «នេះពិតជារឿងសោកស្ដាយ ប៉ុន្តែនាងគ្មានសំណាងជាមួយឪពុកម្តាយ នាងមានវាសនាតម្រូវឲ្យមានការលំបាកពីដើមមក។ ទោះបីជាមានគុណធម៌ខ្ពង់ខ្ពស់ មានន័យថា នាងមានវាសនាមានមុខ និងឈ្មោះក៏ដោយហើយបានបង្ហាញដល់ពិភពលោក»។
គ្រូទាយបានបន្តថា បុគ្គលនេះគួរតែបន្តអាជីពដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរច្រើន។ នាងមានទេពកោសល្យមានគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសព្វក្នុងសិល្បៈ នាងមានវាសនាជោគជ័យ ក្នុងអាជីពកម្សាន្ត។
គ្រូទាយដដែលបាននិយាយបន្តទៀតថា “នាងជាបុគ្គលដែលរីករាយជាមួយនឹងការជំរុញ និងមហិច្ឆតាដ៏រឹងមាំ នាងជឿជាក់លើការព្យាយាម ជាជាងការសោកស្ដាយដែលមិនបានធ្វើអ្វីមួយ។ ដោយពណ៌នាអំពីចរិតលក្ខណៈរបស់ Han So Hee គ្រូទាយបានកត់សម្គាល់ថា នាងមានសុទិដ្ឋិនិយមខ្លាំង ហើយមិនអាចមើលរំលងការលំបាករបស់អ្នកដ៏ទៃបានឡើយ ដោយសារតែធម្មជាតិនៃក្តីមេត្តារបស់នាង។ មានទិដ្ឋភាពស្រណុកចិត្តចំពោះសំណាងរបស់នាង ដោយបង្ហាញថានាងតែងតែមានអារម្មណ៍សោកសៅ និងមានអារម្មណ៍ឯកោ។
លើសពីនេះផងដែរ គ្រូទាយក៏និយាយបន្ថែមទៀតថា “នាងមានមហិច្ឆតា និងដោះស្រាយការងារប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលនាងមានឆន្ទៈ និងការអះអាងយ៉ាងមុតមាំ នាងក៏ស្វែងរកសេរីភាព មិនចូលចិត្តការចង ឬដាក់កម្រិត ហើយមានសុទិដ្ឋិនិយមនិងនាងក៏រហ័សរហួនដែរ”។
ជាពិសេស គ្រូទាយបានព្រមានថា Han So Hee អាចនឹងប្រឈមមុខនឹងពាក្យចចាមអារ៉ាមអាក្រក់ និងភាពចម្រូងចម្រាស ដោយសារតែប្រជាប្រិយភាពរបស់នាងជាមួយបុរស។ គ្រូទាយបានពន្យល់ថា នាងគួរតែប្រុងប្រយ័ត្នក្នុងទំនាក់ទំនងរបស់នាងជាមួយបុរស។ ប្រសិនបើនាងដោះស្រាយទិដ្ឋភាពនោះដោយប្រុងប្រយ័ត្ន នាងនឹងមិនអីទេ។ ឆ្នាំនេះ នាងទំនងជាជួបប្រទះនឹងការបាត់បង់ផ្នែកហិរញ្ញវត្ថុ ឬភាពតានតឹងដោយសារតែបញ្ហាទាក់ទងនឹងបុរសម្នាក់ដែលអាចនាំឲ្យមានរឿងអាស្រូវបញ្ហាភ្នាក់ងារឬបញ្ហាកិច្ចសន្យា ។
ជាចុងក្រោយ គ្រូទាយបានពន្យល់ថា នាងមិនគួររៀបការលឿនពេកទេ ព្រោះអនាគតគូអនាគតរបស់នាង ប្រហែលជាមិននាំសំណាងច្រើន។ វាអាចជាបញ្ហាប្រឈម ហើយនាងប្រហែលជាត្រូវជួបនូវទំនាក់ទំនងដែលបរាជ័យជាច្រើនដង។ នាងទំនងជានឹងស៊ូទ្រាំនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដូច្នេះនាងគួរតែពន្យារពេល អាពាហ៍ពិពាហ៍ នាងអាចពឹងផ្អែកទៅរករបៀបរស់នៅលីវ ដែលមានភាពឯករាជ្យជាងមុន។
ទោះយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណេតកូរ៉េបានបញ្ចេញមតិថា គ្រូទាយនេះទស្សទាយពិតជាត្រឹមត្រូវណាស់ ក្រឡេកមើលវីដេអូរបស់នាងកន្លងមកដែលទាយពីជោគជតារាសី និងទំនាយទាំងអស់របស់នាងគឺត្រូវគ្មានខុសនោះទេ។ តាមពិតនាងពីតជាមានរឿងអាស្រូវស្នេហាដែលទាក់ទងនឹងមនុស្សពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបញ្ចប់ឈ្មោះជាជនទី៣ Han So Hee ហៅអតីតមិត្តប្រុសថា កំសាកញី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


