Connect with us

ជីវិតកម្សាន្ដ

​ចូលវ័យ ៤៩ ឆ្នាំ តែតារា​​ហុងកុង Charmaine ថា សប្បាយ​ចិត្ត​នឹង​ជីវិត​នៅ​លីវ

បានផុស

នៅ

យោងតាមសារព័ត៌មាន China Press ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Znews នាង Sheh បានចែករំលែកទស្សនៈរបស់នាងអំពីជីវិតស្នេហាបច្ចុប្បន្នដោយនិយាយថា “ជីវិតគឺអស្ចារ្យណាស់ឥឡូវនេះ។ ខ្ញុំមិនគិតថាវា ការនៅលីវ គឺជារឿងធំនោះទេ ព្រោះវាជាជម្រើសរបស់ខ្ញុំ”។

ក្នុងនោះផងដែរ នាង​បាន​បន្ថែម​ទៀត​ថា «អរគុណ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​អ្នក ប៉ុន្តែ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​មាន​សុភមង្គល»។ តារាសម្ដែងស្រីហុងកុងរូបនេះ ក៏​បាន​បញ្ជាក់​ថា នាង​មិន​ប្រញាប់​ប្រញាល់​រៀបការ​ទេ ហើយ​ក៏​មិន​មាន​សម្ពាធ​ក្នុង​ការ​បង្កើត​គ្រួសារ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​គូស​បញ្ជាក់​ថា ​ទំនាក់ទំនង​ដ៏​គួរ​ឲ្យកត់​សម្គាល់​ប្រចាំប៉ុស៍ TVB ក្នុង​ពេល​កន្លង​មក​គឺ​ជាមួយ​នឹង​តារា​សម្ដែង​ហុងកុង Benny Chan និង Kevin Cheng។ នាងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Julian Cheung, Ron Ng, Raymond Lam និង Joe Ma ផងដែរ។

Charmaine Sheh ចាប់​ផ្ដើម​អាជីព​ក្នុង​វិស័យ​កម្សាន្ត​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​ទទួល​បាន​តំណែង​រង​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ហុងកុង​ឆ្នាំ​នោះ។ នាងទទួលបានភាពលេចធ្លោជាតារាសម្តែងជាមួយ TVB ដោយសម្តែងក្នុងរឿងភាគទូរទស្សន៍ល្បីៗដូចជា “War and Beauty” “Beyond the Realm of Conscience” និង “Forensic Heroes” ។

បន្ទាប់ពីចាកចេញពី TVB ក្នុងឆ្នាំ ២០១៦ Sheh បានបង្កើត Charmaine Sheh Workshop Limited និងពង្រីកអាជីពរបស់នាងនៅក្នុងប្រទេសចិន។ នាងទទួលបានការសាទរជាមួយនឹងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៨ “Story of Yanxi Palace”។ ក្នុងឆ្នាំ ២០២៣ នាងបានត្រលប់ទៅ TVB វិញ ដោយបានបង្ហាញខ្លួនក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតួឯកស្រីល្អបំផុតជាលើកទីបីរបស់នាងនៅក្នុងកម្មវិធី TVB Awards ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Jang Woo បង្ហើបគម្រោងចង់រៀប​ការ​ជាមួយ Jo Hye Won ក្រោយ​ទាក់ទង​គ្នា​ ៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ម្ចាស់កសិដ្ឋានចិញ្ចឹមស្ពែមបង្កាត់ពូជគោប្រាម៉ាន់គ្រោងផលិតស្ពែមឲ្យបាន៧២ម៉ឺនដូស ដើម្បីបំពេញ​តម្រូវការទីផ្សារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី-កូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក​​ សេដ្ឋា ស្នើ​កញ្ចប់​ថវិកា​​ជាតិ​ជាង​ ១០០ ប៊ីលាន​ដុល្លារ​​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ថៃ​ឆ្នាំ​ ២០២៥

សេដ្ឋកិច្ច២ ម៉ោង មុន

កូនខ្មែរម្នាក់ ចេះបច្ចេកទេសដាំមើមឈូកជប៉ុន រកចំណូលខ្ទង់ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សំរាម​នៅ​ផ្សារព្រែកសណ្តែក​កើត​រាប់ឆ្នាំ អាជ្ញាធរ​ធ្វើកិច្ចសន្យាច្រើន​ដង នៅ​តែគ្មាន​ដំណោះស្រាយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតា​ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

កីឡា៩ ម៉ោង មុន

លោក​ សួង បញ្ញា​ ប្រកាស​ឈប់​ពី​ការបង្ហាត់គុនខ្មែរ និងការងារនៅទទក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា គ្មានការដោះលែងជនសង្ស័យ ស្រី ស៊ីណា ឡើយ គឺសមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបសួរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវជាតិលេខ ៧១C ​កាត់​ស្ពានស្ទឹងត្រង់ទៅ​តំបន់រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ ​សាងសង់​ជិតសម្រេច ១០០%

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាង​សង់រោងចក្រ​ទី២ នៅខេត្តពោធិ៍សាត់ ជាមួយទុន​វិនិយោគ​ជាង ៦៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម