ជីវិតកម្សាន្ដ
ធ្លាប់តែជាតួប្រុសសង្ហា ក្រោយរងជំងឺមហារីករាប់ឆ្នាំ Aom ក្លាហានបង្ហាញខ្លួនលើកដំបូង
តារាសម្ដែងថៃលោក Om Akapan បានបាត់មុខពីកញ្ចក់ទូរទស្សន៍មួយរយៈធំមកហើយ បន្ទាប់ពីទទួលរងនូវជំងឺមហារីកនៅក្នុងតំបន់សាច់ដុំបេះដូង ហើយត្រូវសម្រាកពីការងារដើម្បីជាសះស្បើយ និងត្រូវវះកាត់កាលពីឆ្នាំមុន ខណៈពេលនេះសុខភាពរបស់លោកហាក់មានការប្រសើរឡើងជាងមុនច្រើន។
កាលពីពេលថ្មីៗនេះ នៅលើពិភពអនឡាញបានចែករំលែករូបភាពបច្ចុប្បន្នរបស់តារាសម្ដែងប៉ុស្តិ៍លេខ៧ នៅក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាសកម្មភាពដែលគាត់ចូលចិត្ត ហើយក៏មានឱកាសបានជជែក និងថតរូបជាមួយអ្នកគាំទ្រផងដែរ។

ទន្ទឹមនឹងការបង្ហាញខ្លួនលើកដំបូងរបស់តួឯកប្រុសជួរមុខប្រចាំប៉ុស្តិ៍លេខ៧ នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើនដែលឃើញរូបរាងរបស់លោកផ្ទាល់ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទិដ្ធភាពនាពេលនោះ Om Akapan ហាក់មានទឹកមុខភ្លឺថ្លាជាងមុនច្រើន ខុសឆ្ងាយពីកន្លងមកដែលលោកបង្ហាញរូបរាងស្គមស្គាំងមើលលែងស្គាល់។
ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីមានជំងឺមហារីកប្រចាំកាយតួឯកប្រុសក្នុងរឿងក្នុងរឿង “The Return” ដែលធ្លាប់សម្ដែងរួមគ្នាជាមួយតារាខ្មែរគឺពិធីការិនី រូបស្រស់ ថន លក្ខិណា បានវិលត្រលប់មកវិញក្នុងរូបរាងសង្ហាជាងមុន។ ជាពិសេសរូបលោកនៅតែទទួលបានការលើកទឹកចិត្តល្អពីអ្នកគាំទ្រ ដោយសង្ឃឹមថា Om នឹងឆាប់ជាសះស្បើយហើយវិលមកកាន់អាជីពសម្ដែងដូចពីមុន។
ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ តារាសម្ដែងប្រុស Aom Akkapan តែងតែលេចឮនូវពាក្យចចាមអារ៉ាមថា ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងររហូតដល់ព្យាបាលលែងជា។ ក្នងនោះមិត្តជិតស្និតធ្លាប់បានចេញមុខបកស្រាយលម្អិតថា លោកមិនបានធ្ងន់ដល់ថ្នាក់ដើរមិនរួចនោះទេ ហើយពេលនេះក៏ជិតជាសះស្បើយ និងកំពុងថែទាំខ្លួនដើម្បីត្រៀមវិលចូលអាជីពសម្ដែងវិញ។ ក្រោយមក មុនពេលមិត្តរបស់លោកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំងឺ កាលពីពេលថ្មីៗនេះតួឯកប្រុសក្នុងរឿង “កូនក្រមុំឆ្នាស់” ស្រាប់ចេញមុខមកផ្ទាល់ ដោយបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។

តាមរយៈរូបភាពដែល Aom បង្ហោះវាជារូបដែលលោកអបអរថ្ងៃកំណើតខ្លួនឯង ព្រមទាំងបញ្ចាក់ពីស្ថានភាពរោគសញ្ញាមហារីក នាពេលបច្ចុប្បន្នភាពនេះថា “មួយឆ្នាំទៀតកន្លងផុតទៅ ខ្ញុំនៅតែនឹកអ្នកគ្រប់គ្នា ដោយមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈថៃ បានជូនពរថ្ងៃកំណើតខ្ញុំ។ ជាពិសេសពួកគេបានជូនពរឲ្យខ្ញុំឆាប់ជាសះស្បើយ នឹងអាលវិលត្រលប់មកកាន់អាជីពចាស់វិញ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏ទន្ទឹងឆាប់ឲ្យដល់ថ្ងៃនោះដូចគ្នា”។
យ៉ាងណាមិញ ងាកទៅមើលអតីតកាលរបស់ Aom Akkapan លោកគឺជាតារាសម្ដែងដែលសំបូរនូវទេពកោសល្យយ៉ាងប៉ិនប្រសប់ ក្នុងអាជីពជាតួឯកប្រុសល្បីឈ្មោះមួយរូប។ ប៉ុន្តែជាអកុសល ភ្លាមៗទស្សនិកជនស្រាប់តែទទួលដំណឹងថា លោកមានជំងឺមហារីក។ កត្តានេះធ្វើឲ្យលោកត្រូវសម្រាកពីវិស័យមានកម្សាន្តមួយរយៈពេលយូរ និងមានមនុស្សជិតស្និទ្ធក្នុងវិស័យសិល្បៈ តែងតែមកធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺប្រាប់ដល់បណ្ដាអ្នកគាំទ្រជានិច្ចកាល៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះពាក្យចចាមអារ៉ាមថា Selena មានផ្ទៃពោះ ស្របពេលព័ត៌មាន Justin មានកូនដំបូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


