ជីវិតកម្សាន្ដ
កូនស្រីម្នាក់ទៀតរបស់ Angelina និង Brad Pitt សម្រេចបោះបង់ចោលនាមត្រកូលឪពុក
Vivienne គឺជាកូនស្រីបន្ទាប់របស់ Angelina Jolie និង Brad Pitt នាងត្រូវបានគេរកឃើញថា លែងប្រើនាមត្រកូលរបស់ឪពុកទៀតហើយ ផ្ទុយទៅវិញមានតែឈ្មោះម្តាយប៉ុណ្ណោះ។ ស្របពេលដែល Shiloh ក៏បានបោះបង់ចោលកាលពីពេលថ្មីៗនេះដូចៗគ្នា។
កាលពីថ្ងៃទី ២៧ ខែឧសភា យោងតាមការរាយការណ៍បានបញ្ចាក់ថា Angelina Jolie បានទៅគាំទ្រកូនស្រីក្នុងកំឡុងពេលកកម្មវិធីបង្ហាញស្នាដៃក្នុងផលិតកម្មតន្ត្រី Broadway នៃ The Outsiders ពេលនោះ Vivienne ត្រូវបានគេដាក់ឈ្មោះនៅលើផ្ទាំងរូបភាពនៃការផ្សាយពាណិជ្ជកម្មថា Vivienne Jolie ខណៈដែលពីមុន គឺមានឈ្មោះពេញថា Vivienne Jolie-Pitt។

ជាមួយគ្នានោះដែរ គេសង្កេតឃើញទៀតថា Angelina សប្បាយចិត្តណាស់ ដែលបានអនុវត្តគម្រោងផលិតកម្មដំណាក់កាលដំបូងជាមួយកូនស្រី ដែលជានិស្សិតម្នាក់នៅក្នុងឧស្សាហកម្មល្ខោននិង អ្នកគាំទ្រសិល្បៈ ។
ដោយឡែក នៅក្នុងវីដេអូមួយផ្សេងទៀត បានបង្ហាញពីកូនស្រីច្បងម្នាក់ទៀតឈ្មោះ Shiloh កំពុងហាត់រាំ បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសនៅគណនី Instagram នាងត្រូវបានលាតត្រដាង។ គេរកឃើញថា នាងបានណែនាំខ្លួននាងថាជាគ្រួសារ Sholie មិនមែនជាក្រុមគ្រួសារ Jolie-Pitt ដូចពីមុនទេ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា តើការផ្លាស់ប្តូររបស់កូនៗ Angelina គឺជាការបំពានឬទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចឬអត់ទេ។ ស្ថានភាពនេះមានភាពចម្រូងចម្រាសនៅក្នុងសហគមន៍អនឡាញ រួមបញ្ចូលជាមួយព័ត៌មានអំពីការជួលអង្គរក្សដែល Angelin បានលើកទឹកចិត្តឲ្យកុមារចៀសវាងពីឪពុករបស់ពួកគេ។
ទន្ទឹមនោះទៀតដែរ អ្នកលេងអ៊ីនធឺណេតបានអត្ថាធិប្បាយថា “ខ្ញុំមិនមែនជាអ្នកគាំទ្រឥរិយាបថនេះទេ។ មនុស្សម្នាក់ៗមានកាលៈទេសៈផ្ទាល់ខ្លួន ប៉ុន្តែខ្ញុំបង្រៀនកូនប្រុសខ្ញុំឲ្យគោរពឪពុករបស់គាត់។ កំហុសរបស់ឪពុក គឺជាកំហុសរបស់គាត់ មិនមែនជាកំហុសរបស់កូនប្រុសខ្ញុំទេ។ ខ្ញុំមិនយល់ទេថា ហេតុអ្វីបានជាក្មេងៗត្រូវទាញចូលក្នុងសង្គ្រាមមួយនេះ។កាលដែលAngelina Jolie ធ្វើបែបនេះច្បាស់ណាស់ថាក្មេងៗរងទុក្ខនៅពេលក្រោយជាក់ជាមិនខានឡើយ”។
សូមបញ្ជាក់ដែរថា Angelina និង Brad Pitt បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០០៥ ហើយរៀបការនៅឆ្នាំ ២០១៥ ប៉ុន្តែបានបែកគ្នាវិញ ។ តាំងពីបែកគ្នាមក តារាទាំងពីរក៏បានឈ្លោះគ្នានៅតុលាការ ជុំវិញហាងស្រាដែលពួកគេធ្លាប់ជាម្ចាស់ភាគហ៊ុនជាមួយគ្នា ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុស ៥ រូប គ្រងតំណែងជាបុរសសង្ហាបំផុតលើលោក ក្នុងឆ្នាំ ២០២៤
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


