ជីវិតកម្សាន្ដ
Angelababy រងការរិះគន់ថា ស្លៀកពាក់សិចស៊ី ក្នុងព្រឹត្តិការណ៍សាលារបស់កូនប្រុស
Angelababy ដែលជាតារាជួរមុខក្នុងឧស្សាហកម្មកម្សាន្តចិន បានចូលរួមក្នុងព្រឹត្តិការណ៍សាលារបស់កូនប្រុសអាយុ ៧ ឆ្នាំ ប៉ុន្តែបែរជាទទួលនូវការរិះគន់យ៉ាងខ្លាំង ចំពោះសម្លៀកបំពាក់មិនសមរម្យបន្ទាប់ពីមានគេចែកចាយរូបភាពនាងលើបណ្ដាញអ៉ិនធើណេត។
ក្នុងព្រឹត្តិការណ៍នោះ តារាវ័យ ៣៥ ឆ្នាំ បានបង្ហាញខ្លួនយ៉ាងសាមញ្ញក្នុងរ៉ូបគ្មានខ្សែផ្កាឡាវេនឌ័រជាមួយនឹងសក់វែងចុះក្រោម និងស្ទីគ័រសាក់រូប 3D ដ៏ទាន់សម័យនៅផ្នែកខាងឆ្វេងនៃមុខរបស់នាង។ នាងមើលទៅក្មេងជាងវ័យ ជាមួយនឹងការតុបតែងខ្លួនដ៏ប្រណិត ហើយក៏បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយ សម្លៀកបំពាក់មួយនេះ បានបង្ហាញនូវភាពស៊ិចស៊ីឃើញដើមទ្រូង ធ្វើឲ្យមហាជនមួយចំនួន រិះគន់តារាស្រីរូបនេះថាស្លៀកពាក់ជ្រុលពេក សម្លៀកបំពាក់របស់នាងមើលទៅដូចឈុតគេង។ ជាពិសេស នៅចំពោះមុខឪពុកម្ដាយបុរសផ្សេងទៀត ហើយក៏ជាជាព្រឹត្តិការណ៍សាលា សំលៀកបំពាក់បែបនេះគឺក្រៅផ្លូវការ និងធម្មតាពេក។
បន្ទាប់ពីមានការរិះគន់លើបណ្ដាញអ៉ិនធើណេត អ្នកគាំទ្រមួយចំនួនរបស់ Angelababy ក៏បានចេញមុខការពារតារារបស់ពួកគេដោយបានបដិសេធថា តារាស្រីរូបនេះមើលទៅ ស្រស់ស្អាតគួរឲ្យស្រលាញ់ និងបញ្ចេញនូវភាពស្រឡូនស្អាត ទោះបីជាពីចម្ងាយក៏ដោយ។
គួរបញ្ចាក់ដែរថា កូនប្រុសរបស់ Angelababy ជាមួយនឹងអតីតស្វាមី Huang Xiaoming បច្ចុប្បន្នកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ Shanghai High School International Division ស្រុក Xuhui ។ សិស្សរបស់សាលានេះភាគច្រើនជាកូនចៅរបស់ជនបរទេសដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ឬអ្នកដែលមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ ខណៈពេលដែលការផ្ទេរសិស្សត្រូវឆ្លងកាត់ភាសាចិន គណិតវិទ្យា ភាសាអង់គ្លេស អ្នកដែលដាក់ពាក្យ G10 និងកម្រិតខាងលើនឹងត្រូវអង្គុយសម្រាប់រូបវិទ្យា និងគីមីវិទ្យាផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តថ្មីរបស់ ឈិនឡុង រងការរិះគន់ថា ដល់ពេលដែលលោកត្រូវចូលនិវត្តន៍ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


