Connect with us

ជីវិតកម្សាន្ដ

លោក ផៃ ផុងរ៉ាក់ តារាចម្រៀងខ្មែរសុរិន្ទ ឃ្លាតឆ្ងាយសិល្បៈ តើពេលនេះលោកនៅឯណា?

បានផុស

នៅ

តារាចម្រៀងជើងចាស់ខ្មែរសុរិន្ទ លោក ផៃ ផុងរ៉ាក់ ប្រិយមិត្តមួយចំនួនធំនៅចាំបានហើយថា លោកគឺជាសិល្បករល្បីល្បាញនាអំឡុងឆ្នាំ១៩៨០ ជាង ជំនាន់ លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ខណ: លោកមានស្នាដៃបទចម្រៀងល្បីៗជាច្រើនបទសម្រាប់បំពេរអារម្មណ៍មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញក្រោយពេលសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ លោក ផៃ ផុងរ៉ាក់ បានស្ងប់ស្ងាត់ពីវិថីសិល្បៈមួយរយៈ។ បន្ទាប់មកទៀត ស្រាប់តែ លោក ផៃ ផុងរ៉ាក់ បានផ្ទុះការគាំទ្រ និងចាប់អារម្មណ៍តាមរយៈបទ “រង្វាន់បានពេទ្យ” ដែលបទចម្រៀង​នេះបាន​បង្ហាញ​ពីអត្ថន័យអប់រំស៊ីជម្រៅពិសេស សម្រាប់អ្នកនិយមផឹកស្រាតាមរករង្វាន់។

ថ្វីត្បិតពេលនេះ លោក ផៃ ផុងរ៉ាក់ ហាក់បានឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំហើយក្តី ក៏មានទស្សនិកជនមួយចំនួនបានរម្លឹកចង់ដឹងសុខទុក្ខរបស់លោក តើពេលនេះយ៉ាងណាហើយ?

តារាចម្រៀង លោក សុះ ម៉ាច បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន លោក ផុងរ៉ាក់ ឃ្លាតឆ្ងាយពីសិល្បៈ ដោយមករស់នៅឯខេត្តសៀមរាប។ លោក សុះ ម៉ាច បានភ្ជាប់រូបថតមួយសន្លឹកដោយខ្លឹមសារថា៖ “ជួបសប្បាយជាមួយរៀមច្បង ផៃ ផុងរ៉ាក់ អតីតជ័យលាភីលេខ១ ប្រឡងចម្រៀងឆ្នាំ១៩៨១ ដែលក្នុងសម័យនោះក៏រួមមាន លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ផងដែរ។ សព្វថ្ងៃ លោក ផុងរ៉ាក់ ហាក់ឃ្លាតឆ្ងាយពីសិល្បៈដោយមករស់នៅខេត្តសៀមរាប”។

តារាចម្រៀង សុះ ម៉ាច បានបន្ថែមថា លោក ផុងរ៉ាក់ ធ្លាប់បានបម្រើវិស័យសិល្បៈជាង ៤០ ឆ្នាំ ដោយមានស្នាដៃ និងប ទចម្រៀងល្បីៗជាច្រើនតែ បើនិយាយពីការផ្តល់កិត្តិយស និងគ្រឿងឥស្សរិយយសនៅពុំទាន់មាននៅឡើយទេ នេះតាមការអះអាងពីគាត់៕

អត្ថបទ៖ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម