ជីវិតកម្សាន្ដ
ឡាយ លក្ខិណា ចាយជីវិតហ៊ឺហាលើទឹកដីកាណាដា ខណៈគ្មានតម្រុយវិលមកខ្មែរវិញ
តារាចម្រៀង ឡាយ លក្ខិណា បើគិតមកទល់ពេលនេះ នាងបានចាកចេញពីប្រទេសកម្ពុជាទៅច្រៀងសម្តែងនៅទឹកដីកាណាដាមានរយៈពេលប្រមាណ ៥ ឆ្នាំ ហើយ ខណៈដំណើរ នៃការវិលត្រឡប់ហាក់គ្មានតម្រុយនោះឡើយ។

ប្រាកដណាស់មកដល់ពេលនេះគេកត់សម្គាល់តារាស្រីចាស់វស្សា ឡាយ លក្ខិណា នៅតែបន្តប្រើជីវិតឡូយឆាយលើទឹកដីកាណាដា ខណៈកន្លងមកធ្លាប់មានការសង្ស័យថា នាងសម្ងំសាងស្នេហ៍ថ្មីនៅទីនោះ។ ហេតុផលនេះ ទើបធ្វើឲ្យ លក្ខណា ហាក់មិនចង់វិលមកស្រុកខ្មែរវិញឡើយ ពោលគឺនាងរក្សាការបន្តស្នាក់នៅទីនោះដដែល។
ឡាយ លក្ខិណា បានសម្ងំនៅកាណាដារយៈពេលជិត ៥ ឆ្នាំ ទៅហើយ ក្រោយអាក់ខានវិលវិញតាមការសន្យាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។ ដោយឡែកកាលពីពេលកន្លងមក ស្រីស្រស់ ឡាយ លក្ខិណា ធ្លាប់បន្លុយឲ្យដឹងពីមូលហេតុដែលខកខានមិនទាន់បានវិលត្រឡប់មកខ្មែរដូច្នេះថា ការជាប់គាំងនេះ បណ្ដាលមកពីនាងត្រូវបន្តការងារនៅទីនោះជាមួយខាងស្ពន់ស័រ ទើបមិនអាចវិលត្រឡប់មកកម្ពុជាតាមការកំណត់។

ទាក់ទងព័ត៌មានរបស់តារាចម្រៀងស្រី ឡាយ លក្ខិណា ដែលកំពុងជាប់គាំងនៅលើទឹកដី នៃប្រទេសកាណាដាភ្ជាប់នឹងការសង្ស័យ នៃការសម្ងំសាងសម្ព័ន្ធស្នេហានេះដែរ កម្ពុជាថ្មី មិនអាចស្វែងរកការបកស្រាយពីតារាស្រីរូបនេះបាននៅឡើយទេ ខណៈពេលនេះនាងកំពុងស្នាក់នៅឯនាយសមុទ្រ។ ងាកមកចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងឯណេះវិញ ជារឿយៗ តារាចម្រៀង ឡាយ លក្ខិណា តែងបង្ហោះរូបភាពបង្ហាញពីដំណើរកម្សាន្តយ៉ាងមានក្តីសុខ ក្នុងនោះនាងក៏បានសម្ញែងសម្រស់យ៉ាងស្រឡូនបញ្ចេញសាច់ខ្ចីបង្អួតភាពសិចស៊ីនៅលើទឹកដី នៃប្រទេសកាណាដាផងដែរ។
សូមរម្លឹកថា តារាចម្រៀងស្រី ឡាយ លក្ខិណា បានចាកចេញពីកម្ពុជាចាប់តាំងពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ម្ល៉េះ ហើយកាលណោះបើតាមគម្រោងនាងត្រូវវិលមកវិញនៅថ្ងៃទី ៣១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពោលគឺការចេញទៅកាណាដាមានរយៈពេលតែ ៣ ខែ ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៥ ឆ្នាំ ទៅហើយ ដែលអ្នកនាង ឡាយ លក្ខិណា នៅមិនទាន់ត្រឡប់មកស្រុកវិញឡើយ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


