ជីវិតកម្សាន្ដ
កូនប្រសារស្រីមហាសេដ្ឋីធនាគារ វៀតណាម បង្អួតខ្សែដៃយីហោ Bulgari តម្លៃ
អតីតបវរកញ្ញាវៀតណាមឆ្នាំ២០១៦ Do My Linh ដែលគេស្គាល់ថាជាកូនប្រសារស្រីរបស់មហាសេដ្ឋី Do Quang Hien ប្រធានធនាគារ Saigon – Hanoi Bank (SHB) បានបង្ហាញខ្សែដៃ Bulgari ធ្វើពីត្បូងពេជ្រមានតម្លៃ ៣៦,៣០០ ដុល្លារអាមេរិក ពេលចូលរួមក្នុងព្រឹត្តិការណ៍មួយ។

តារាស្រីរូបនេះបានទាក់ទាញអ្នកចូលរួមក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃទី ១៩ ខែមិថុនា ជាមួយនឹងភាពទាក់ទាញ និងភាពឆើតឆាយរបស់នាង ក្នុងឈុតពណ៌ប្រផះលបង្ហាញពីស្មាដ៏ស្ដើង និងដើមទ្រូងវាល អមដោយការលើកសក់បួងឡើងទៅលើអស់។
ទន្ទឹមគេដឹងថា ឈុតរបស់នាងត្រូវបានបំពេញបន្ថែមដោយខ្សែដៃពីយីហោ Bulgari ក្រវិល Louis Vuitton និងកាបូបម៉ាក Chanel Vanity រាងប្រអប់តូចមួយ។ ក្នុងចំណោមគ្រឿងអលង្កាទាំងនេះ របស់ដែលមានតម្លៃថ្លៃជាងគេគឺខ្សែដៃ Serpenti Viper ពី Bulgari ដែលលក់រាយក្នុងតម្លៃ ៣៦,៣០០ ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធ។
លើសពីនេះតាមរបាយការណ៍បានបញ្ចាក់ថា បំណែកដ៏ប្រណិតនេះត្រូវបានបំផុសគំនិតដោយរូបចម្លាក់រូបពស់របស់ Bulgari ហើយត្រូវបានច្នៃចេញពីមាស 18K ស្រោបដោយត្បូងពេជ្រយ៉ាងប្រណិត។ ក្រវិល Louis Vuitton Color Blossom មានតម្លៃ ១១,២០០ដុល្លារ ផលិតពីមាសពណ៌ផ្កាឈូក 18K និងមានលក្ខណៈពិសេស តុបតែងម៉ាឡាចតដែលលាបដោយដៃ និងអមដោយពេជ្រ។ ចំណែកកាបូបម៉ាក Chanel Vanity របស់នាងដែលមានតម្លៃជាង ៣,៩២៩ ដុល្លារ បានបន្ថែមភាពទាក់ទាញនៃភាពទំនើបទាន់សម័យដល់រូបរាងរបស់អតីតបវរកញ្ញារូបនេះយ៉ាងខ្លាំងក្លាដូចគ្នា។

គួរបញ្ចាក់ដែរថា Do My Linh បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ ហើយបានឈានចំណាតថ្នាក់ទី ៤០។ មុនពេលរៀបការជាមួយកូនប្រុសប្រធានធនាគារ SHB នាងគឺជាតារាបង្ហាញម៉ូដ និងជាពិធីករទូរទស្សន៍។ អ្វីដែលកាន់តែចាប់អារម្មណ៍ខាងប្រុសគឺលោក Do Vinh Quang ជាប្រធានក្លឹបបាល់ទាត់ហាណូយក្នុងខែតុលាឆ្នាំ ២០២២ បន្ទាប់ពីទំនាក់ទំនងអស់រយៈពេលពីរឆ្នាំ។ ក្នុងនោះ នាងបានបញ្ជាក់ថា ការសម្រេចចិត្តរៀបការជាមួយលោក Quang គឺផ្អែកលើតម្លៃរួម និងទស្សនៈមិនមែនទ្រព្យសម្បត្តិ ឬចំណងគ្រួសារឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត មហាសេដ្ឋី Chen Jinfei ជាអ្នកនាំ Liu Yifei ឲ្យក្លាយជាតារាសម្ដែងល្បីល្បាញសព្វថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


