ជីវិតកម្សាន្ដ
តាមពិត មហាសេដ្ឋី Chen Jinfei ជាអ្នកនាំ Liu Yifei ឲ្យក្លាយជាតារាសម្ដែងល្បីល្បាញសព្វថ្ងៃ
យោងតាម East Money បានបញ្ចាក់ថា មហាសេដ្ឋីហិរញ្ញវត្ថុ Chen Jinfei បានដើរតួយ៉ាងសំខាន់ក្នុងការនាំយកតារាសម្តែង Liu Yifei ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន និងជួយនាងឲ្យសម្រេចក្តីសុបិនចង់ក្លាយជាតារាសម្តែងមកដទល់សព្វថ្ងៃនេះ។
ចំណាប់អារម្មណ៍សាធារណៈចំពោះទំនាក់ទំនងរវាងសេដ្ឋីហិរញ្ញវត្ថុ Chenនិង Liu បានលេចចេញជារូបរាងឡើងវិញ បន្ទាប់ពីលោកបានផលិតខ្សែភាពយន្តទូរទស្សន៍ចុងក្រោយបង្អស់ដែលមានចំណងជើងថា “The Tale of Rose” និងចាក់បញ្ចាំងនៅថ្ងៃទី ០៨ ខែមិថុនា។ ក្នុងពេលដែល Chen ក៏ជានាយកប្រតិបត្តិនៃទីភ្នាក់ងារគ្រប់គ្រងរបស់ Liu Hongxingwu Entertainment ហើយកាន់កាប់ភាគហ៊ុន ៩០% របស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន Liu គឺជាសិល្បករតែមួយគត់នៅក្នុងក្រុមហ៊ុនមួយនេះ។

មែនទែនទៅ ទំនាក់ទំនងរវាង Chen និង Liu មានតាំងពីកុមារភាព ដោយសារគាត់ជាមិត្តរបស់ម្តាយនាង។ Chen ធ្លាប់បានចែករំលែកនៅក្នុងអន្តរកម្មប្រព័ន្ធផ្សព្វផ្សាយថា “Yifei បានហៅខ្ញុំថាប៉ា តាំងពីនាងមានអាយុ ០៥ ឆ្នាំមកម្ល៉េះ។ បើនិយាយពីលោកខាងលិច ខ្ញុំជាឪពុករបស់នាង”។
បន្ទាប់ពីការលែងលះរបស់ឪពុកម្តាយនាង តារាស្រីវ័យ៣៦ឆ្នាំរូបនេះ បានផ្លាស់ទៅសហរដ្ឋអាមេរិកជាមួយម្តាយនៅអាយុ ១៣ ឆ្នាំ នាងបានប្រាប់ពីបំណងប្រាថ្នារបស់នាងចំពោះលោក ដែលបន្ទាប់មកបានចាប់ផ្តើមរៀបចំផែនការដើម្បីគាំទ្រមហិច្ឆតាផ្ទាល់ខ្លួន។ សេដ្ឋីហិរញ្ញវត្ថុរូបនេះបាននាំ Liu ត្រឡប់មកប្រទេសចិនវិញនៅឆ្នាំក្រោយ ហើយបានសម្របសម្រួលផ្ទាល់ឲ្យនាងចូលក្នុងឧស្សាហកម្មកម្សាន្តតែម្ដង។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ Chen បានជួយ Liu ទទួលបានតួនាទីលេចធ្លោនៅក្នុងគម្រោងធំៗ រួមជាមួយនឹងអ្នកដឹកនាំរឿង និងតារាសម្ដែងល្បីៗរបស់ចិន ដែលរួមចំណែកធ្វើឲ្យនាងមានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ តួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដូចជារឿង “The Story of a Noble Family” (២០០៣), “Demi-Gods and Semi-Devils” (២០០៣) និង “The Return of the Condor Heroes” (២០០៦) ទទួលបានប្រជាប្រិយភាពពេញអាស៊ី មុនពេលនាងមានអាយុ ១៨ ឆ្នាំមក។
ក្រោយមក នៅអាយុ ១៨ឆ្នាំ Chen បានប្រារព្ធពិធីចូលដល់វ័យរបស់ Liu ជាមួយនឹងពិធីដ៏ថ្លៃថ្លាដែលមានតម្លៃ ១.៨ លានយ័ន (២៤៨,៣៥៤ ដុល្លារអាមេរិក) ។ យោងតាមសារព័ត៌មាន Mtime បានបញ្ជាក់នៅពេលនោះថា “នេះជាប្រាក់ដែលខ្ញុំរកបានដោយមិនធ្វើបាបអ្នកណាម្នាក់ឡើយ។ ខ្ញុំចង់ឲ្យ Yifei មានសុភមង្គល រក្សាភាពរីករាយ និងសុភមង្គលនៃការឈានចូលវ័យ” ។
អាជីពរបស់ Liu បានបន្តកើនឡើង ខណៈដែលនាងបានក្លាយជាតារាសម្តែងដើមកំណើតចិនដំបូងគេដែលដើរតួជា “princess”ដែលជាការតែងតាំងសម្រាប់តួអង្គស្រីឈានមុខគេនៅក្នុងរឿងផ្តាច់មុខរបស់ Disney ជាមួយនឹងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្ត “Mulan” ឆ្នាំ ២០១៧ ។ Chen បានកត់សម្គាល់ថា Liu បានចុះទៅផ្នែកនេះបន្ទាប់ពីការសម្ដែងជាច្រើនជុំ ហើយបានសរសើរការប្តេជ្ញាចិត្តរបស់នាងក្នុងការហ្វឹកហាត់ក្បាច់គុន ការពង្រឹងរាងកាយ និងការសម្ដែង។
បន្ថែមពីលើការធានាឲ្យនាងក្លាយជាតារាសម្តែងឈានមុខគេនៅក្នុងប្រទេសចិន ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង Chen ក៏បានសម្របសម្រួលកិច្ចសន្យាផ្សាយពាណិជ្ជកម្មឲ្យ Liu ជាមួយនឹងម៉ាកយីហោអន្តរជាតិដូចជា Louis Vuitton, Bulgari, Shiseido និង Tissot ។
ការរំពឹងទុកអំពីភាពស្និទ្ធស្នាលរវាង Chen និង Liu កាន់តែខ្លាំងឡើង បន្ទាប់ពី Chen ត្រូវបានគេមើលឃើញថាកំពុងគាំទ្រតារាសម្តែង Yang Caiyu ដែលត្រូវបានគេស្គាល់ថាស្រដៀងនឹង Liu ។ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង Chen និង Yang ដែលរួមបញ្ចូលរូបភាពចុះបញ្ជីអាពាហ៍ពិពាហ៍ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏ទំនាក់ទំនងរបស់ពួកគេមិនដែលត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការលក់ផ្កាកុលាបពណ៌លឿងកើនឡើងខ្លាំង ក្រោយ Liu Yifei សម្ដែងក្នុងរឿង “The Tale of Rose”
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


