ជីវិតកម្សាន្ដ
សេដ្ឋីឥណ្ឌា ចាយលុយ ១០ លានដុល្លារ ឲ្យ Justin ច្រៀងផ្ដាច់មុខផ្គាប់ចិត្តកូនប្រុសនិងកូនប្រសាស្រី
យោងតាមរបាយការណ៍ TMZ បានឲ្យដឹងថា តារាចម្រៀងកាណាដា Justin Bieber ទទួលប្រាក់ចំនួន ១០ លានដុល្លារ សម្រាប់ការសម្ដែង នៅឯពិធីជប់លៀងមុនមង្គលការរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌា Anant Ambani កាលពីល្ងាចថ្ងៃ ០៥ ខែកក្កដាឆ្នាំ ២០២៤។

តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេជឿថាបានយកមកវិញនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីបានសម្តែងបទចម្រៀងដែលជាប់ចំណាត់ថ្នាក់កំពូល រួមមាន Baby, Boyfriend, Love Yourself និង Peaches ក្នុងអំឡុងពេលការប្រគំតន្ត្រីផ្តាច់មុខសម្រាប់ Anant Ambani និងគូដណ្តឹង Radhika ព្រមទាំងមិត្តភក្តិជិតស្និទ្ធ ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងទីក្រុង Mumbai ។
លើសពីនេះទៀតដែរ តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ បានចូលទៅកាន់ Instagram កាលពីថ្ងៃសៅរ៍ ដើម្បីចែករំលែករូបថត និងវីដេអូជាបន្តបន្ទាប់ពីការប្រគំតន្ត្រីដ៏ល្បីផ្ដាច់មុខ ទៅកាន់មហាជននិងទស្សនិកជន។ ក្នុងរូបភាពមួយសន្លឹកនេះ គេឃើញគាត់ថតរូបជាមួយគូស្នេហ៍ដែលកំពុងត្រៀមរៀបការឆាប់ៗ ហើយបានអញ្ជើញកូនកំលោះឡើងលើឆាកច្រៀងចម្រៀងរួមគ្នាទៀតផង។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាឯណោះក៏បានរាយការណ៍ថា Justin ក៏បង្ហាញពីដំណើរកម្សាន្តដ៏ខ្លីរបស់គាត់ទៅកាន់ប្រទេសឥណ្ឌាដោយរូបគេបានជិះរថយន្ត limousine ទៅកាន់ទីតាំងព្រឹត្តិការណ៍ និងសម្រាកនៅក្នុងបន្ទប់សណ្ឋាគារប្រណីត។ ភ្លាមៗបន្ទាប់ពីការសម្តែង តារាបានប្រុសរូបនេះក៏ជិះយន្តហោះត្រឡប់ទៅផ្ទះនៅអាមេរិក ដើម្បីប្រញាប់ទៅជួបភរិយារបស់គាត់ Hailey Bieber ដែលមានផ្ទៃពោះកូនដំបូងរួមគ្នា។
ទោះបីជាយ៉ាងណា នេះក៏មិនមែនជារឿងចម្លែកឡើយ កាលពីខែមីនា តារាចម្រៀង Rihanna ក៏ត្រូវបានគ្រួសារសេដ្ឋីឥណ្ឌាអញ្ញើញឲ្យច្រៀងក្នុងកម្មវិធី Pre-Wedding ដែលចូលរួមដោយមហាសេដ្ឋី Bill Gates និង Mark Zuckerberg ដោយក្នុងនោះគេដឹងថា នាងទទួលបានប្រាក់ចំនួន ៦លានដុល្លារ។ កាលពីខែឧសភាកន្លងទៅ នាវា Ambanis បានរៀបចំដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ពីប្រទេសអ៊ីតាលី ទៅកាន់បារាំង សម្រាប់តែសាច់ញាតិជិតស្និត ដោយមានការសម្ដែងពី Katy Perry, Pitbull និង David Guetta ។
គួរបញ្ចាក់ដែរថា ពិធីមង្គលការដ៏ប្រណិតរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌារូបនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅអគារ ២៧ជាន់របស់ Ambani និងមជ្ឈមណ្ឌលសន្និបាត Jio World ។ Mukesh Ambani បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១២៣ ពាន់លានដុល្លារអាមេរិក យោងតាមស្ថិតិរបស់ Forbes ធ្លាប់បានគូសបញ្ចាក់កន្លងមក៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


