ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ខណៈ ខាត់ សុឃីម លើកជាចម្ងល់ថា កម្មវិធីខ្មែរសោះ ហេតុអ្វីមិនព្រមនិយាយខ្មែរ?
អ្នកគាំទ្រ និងនិយមប្រើប្រាស់បណ្ដាញសង្គម បានផ្ទុះការវែកញែក ក្រោយពេលតារាពហុជំនាញ ខាត់ សុឃីម លើកជាចម្ងល់សម្រាប់កម្មវិធីធំមួយ ដោយនាងសួរថា កម្មវិធីខ្មែរយើងសោះ ហេតុអ្វីមិនព្រមនិយាយខ្មែរផង។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករបស់តារាស្រីល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានបង្ហោះខ្លឹមសារថា «កម្មវិធីខ្មែរយើងសោះ ហេតុអីមិនព្រមនិយាយខ្មែរផង កុំខឹង ខ្ញុំឆ្ងល់? អត់អាណិតខ្ញុំអ្នកអត់ចេះ English»។ បន្ទាប់ពីឃើញការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ភ្លាមៗ នោះ ក៏មានការវែកញែក និងបញ្ចេញមតិផ្សេងគ្នាពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម។
អ្នកនាង ខាត់ សុឃីម និយាយទៀតថា ចង់មើល ត ចង់ដឹងថា អ្នកណាជាប់ តែស្តាប់អត់បាន អ៊ីចឹងគឺដូចតែអត់បានមើលអ៊ីចឹង។ នាងថា «ខ្ញុំ និយាយពីកម្មវិធី ពិធីករនិយាយ English តាំងពី top15 ដល់តាំងអ្នករៀនសូត្របានជ្រៅជ្រះមួយចំនួនចូលមកខមមិនឲ្យគេស្គាល់ផេកខ្ញុំមកតតាំងយ៉ាងច្រើន..ហ៊ឺ. ! អនិច្ចា ស្រុកខ្ញុំ សូមជ្រាបបើមិនជ្រាបសុំសើមខ្ញុំឈប់មើលតាំងពី top15 មកម្ល៉េះ ខ្ញុំមិនបានដឹងថា idol អ្នកណា និយាយអ្វីខ្លះផង សូមស្វែងយល់»។

អ្នកនាង ខាត់ សុឃីម និយាយបន្តថា «សុំទោសណា ខ្ញុំ និយាយក្នុងនាមខ្ញុំជាខ្មែរ ១ រូប ហើយខ្ញុំនិយាយអ្វីធ្វើឲ្យអ្នកខាតបង់ សុំទោសផង ព្រោះយើងនៅផ្ទះរៀងខ្លួន ហើយក៏ហូបបាយផ្សេងគ្នាដែរ account ខ្ញុំ សិទ្ធខ្ញុំ បញ្ចេញមតិតាមអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណឹង សូមជនជាតិមួយនេះរក្សាតម្លៃរៀងខ្លួន សម័យនេះគេចេះបែងចែកហើយ គេយល់ហើយ»។
តារាពហុជំនាញរូបនេះ បន្តថា នាងមិននៅស្ងៀមឲ្យអ្នកណាមកជាន់នាងទេ (នាងនិយាយ ដើម្បី យើងដែលជាជាតិតែមួយ) សូម block ឬ អូសរំលង បើស្អប់នាង ព្រោះមិនស្គាល់គ្នាទេ បញ្ជាក់ជាប់អ្នកណាក៏នៅតែត្រូវលើកមុខមាត់ជាតិដែរ សូមខមមិនដោយភាពថ្លៃថ្នូរ សូមជាអ្នកបានរៀនសូត្រ(ព្រោះនាងក្រ នាងចេះមិនដល់អ្នកទេ)។

ដោយឡែកក៏មានការបញ្ចេញមតិពីអ្នកគាំទ្រថា «ស្មានតែមានតែខ្ញុំដែលខកចិត្តរឿងពិធីករនិយាយតែអង់គ្លេស ត្រូវឲ្យតម្លៃជាតិសាសន៍ឯងជាទី ១ ព្រោះកម្មវិធីថ្នាក់ជាតិ ND ត្រូវគិតរឿងនេះ ឡើងវិញ យកល្អត្រូវមានពិធីការិនីនិយាយខ្មែរម្នាក់ទៀត»។ ឯខ្លះទៀតថា «ខ្ញុំឆ្ងល់ដែរ មិចមិនដាក់ MC ខ្មែរ ១ បរទេស ១ នេះ ជាគំនិតខ្ញុំ ព្រោះចង់ឲ្យគេស្តាប់បាន តែខ្មែរគ្នាឯងស្តាប់អត់យល់ ព្រោះបងប្អូនខ្លះអត់ចេះអង់គ្លេសផងនឹងនេះយោបល់ខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


