ជីវិតកម្សាន្ដ
ក្រោយផ្ទេរមកុដ អ៊ឹម សុគន្ធា លើកឡើងចំណុចពិសេស ភឹម ស្រីនោ ធ្លាប់រងការរិះគន់
បន្ទាប់ពីការផ្ទេរមកុដទៅឲ្យអ្នកថ្មី (MGC 2024) បានប៉ុន្មានថ្ងៃស្រាប់តែអ្នកនាង អ៉ឹម សុគន្ធា ជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានចេញមកលើកឡើងពីចំណុចពិសេសរបស់កញ្ញា ភឹម ស្រីនោ ខណៈកន្លងមកទោះរងការរិះគន់ជាច្រើន តែម្ចាស់មកុដ MGC 2023 រូបនេះនៅតែរឹងមាំបន្តដំណើរទៅមុខជានិច្ច។

ជាមួយគ្នានៃការទម្លាយនូវរឿងរ៉ាវមួយចំនួនដែល ភឹម ស្រីនោ ធ្លាប់ឆ្លងកាត់ការតស៊ូជាច្រើននោះអ្នកនាង អ៉ឹម សុគន្ធាបានសរសើរ និងលើកទឹកចិត្តចំពោះនាងផងដែរ។ ក្នុងនោះអ្នកនាង អ៊ឹម សុគន្ធា បាននិយាយថា សម្រាប់អ្នកនាងសុំមិននិយាយអ្វីទាំងអស់ ព្រោះកូនស្រីម្នាក់នេះបាននិយាយពីអារម្មណ៍របស់គាត់ហើយថ្ងៃដែលគាត់ផ្ទេរម្កុដ…។
អ្នកនាងនិយាយថា មនុស្សមួយចំនួនមិនបានឃើញពីការខិតខំប្រឹងប្រែង នឹងតម្លៃរបស់ក្មេងស្រីម្នាក់នេះ តែសម្រាប់ខ្ញុំគាត់ជា Queen ដែលល្អបំផុត គាត់ប្រឹងអស់ពីសម្ថភាព ក៏ឆ្លងកាត់ការប្រមាថមើលងាយពីសំណាក់បងប្អូនដែលមានឈាមជ័រជាខ្មែរតែមួយ តែមិនជាបញ្ហាកូនស្រីដែលនាងខ្ញុំបានជ្រើសរើសមកគាត់បានបំពេញតួនាទីពេញ ១ឆ្នាំ បានល្អបំផុត។

អ្នកនាង អ៉ឹម សុគន្ធា បញ្ជាក់ទៀតថា គាត់ពិតជាមនុស្សស្រីរឹងមាំបំផុតសម្រាប់ខ្ញុំ ចរិតលក្ខណៈគាត់មិនខុសពីខ្ញុំ មិនចេះនិយាយច្រើនតែចូលចិត្តធ្វើអ្វីដែលជាប្រយោជន៍រួមសម្រាប់ជាតិខ្ញុំនឹងគាត់បានឆ្លងកាត់រឿងជាច្រើនចង់និយាយក៏និយាយមិនចេញ ចង់ខឹងស្អប់ក៏ស្អប់មិនកើត មានតែពាក្យថា ទ្រាំដល់ទីបំផុតដើម្បីតួនាទីដែលខ្លួនស្រលាញ់។

អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia រូបនេះបានបន្ថែមថា អ្នកនាងនៅតែស្រលាញ់ទោះបីពេលនេះ ភឹម ស្រីនោ បានផ្ទេរផ្ទេរតំណែងក៏ដោយក៏នៅតែជាក្មេងស្រីល្អក្នុងបេះដូងនាងជានិច្ច។ ម្យ៉ាងក៏អរគុណសម្រាប់គ្រប់យ៉ាងព្រោះ ស្រីនោ ពិតជា Queen ម្នាក់ដ៏អស្ចារ្យ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


