ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម ចាត់ទុកសិល្បៈ ជាជីវិតរបស់ខ្លួន
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខអះអាងថា អាជីពសិល្បៈគឺជាជីវិតរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកនាង ខាត់ សុឃីម ក៏បានបកស្រាយបន្ថែមផងដែរ បន្ទាប់ពីមានផេកមួយចំនួនបានយកវីដេអូរបស់នាងទៅបង្ហោះ ដែលបង្កការយល់ច្រឡំដល់មហាជន។

តារាចម្រៀងគ្រប់ទម្រង់ទាំងសម័យ និងបុរាណអ្នកនាង ខាត់ សុឃីម បានលើកឡើងថា “សិល្បៈជាជីវិតរបស់ខ្ញុំ”។ដោយឡែក រឿងរ៉ាវដែលគេចាប់អារម្មណ៍ថែមទៀតអ្នកនាង ខាត់ សុឃីម បានចេញមកច្រានចោលនូវការចោទប្រកាន់មួយចំនួនបន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបមួយដែលកំពុងល្បីលើបណ្ដាញសង្គម ខណៈមានអ្នកខ្លះយល់ច្រឡំថានាង អាចនិយាយសំដៅលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោន(CLV)។
ពាក់ព័ន្ធនឹងការចែករំលែកវីដេអូដោយភ្ជាប់ការលាបព័ណ៌ផ្ទុយពីការពិតនោះអ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា”នាងខ្ញុំ ខាត់ សុឃីម ជាសិល្បការិនីសូមជម្រាបជូនសាធារណៈជនទាំងក្នុង និងក្រៅប្រទេសព្រមទាំងពុកម៉ែបងប្អូនប្រិយមិត្តរបស់នាងខ្ញុំទាំងអស់មេត្តាជ្រាបថា ក្នុងវីដេអូដែលកំពុងចែកចាយនេះគឺនាងខ្ញុំបានបង្ហោះតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០»។

តារាស្រីពហុជំនាញរូបនេះបានបន្ថែមទៀតថា «នាងបង្ហោះក្នុងន័យរឿងសិល្បៈ អរិយធម៌ វប្បធម៌ បុរាណខ្មែរមិនដូចនឹងអ្វីដែល Page មួយចំនួនក៏ដូចជាអ្នកនយោបាយខ្លះទៀតបានលាបព័ណ៌វីដេអូរបស់នាងខ្ញុំនោះទេ។ ដូច្នេះ សូមបងប្អូនទាំងអស់មេត្តាបញ្ឈប់ការ Shareឬចុះផ្សាយបន្តទៀតទៅ ព្រោះវាមិនមែនជាការពិតទេ»។
សូមជម្រាបដែរថា អ្នកនាង ខាត់ សុឃីម កន្លងមកបានដាក់ក្តីរំពឹងថា ថ្ងៃណាមួយនាងនឹងអាចមានសមត្ថភាពបើកសាលាបណ្តុះបណ្តាលសាលាបង្រៀននូវឧបករណ៍ភ្លេងបុរាណខ្មែរដល់ក្មេងជំនាន់ក្រោយៗ ដែលជាអ្នកបន្តវេនអ្នកជំនាន់មុន។

អ្នកនាង ខាត់ សុឃីម ក៏បានដាស់តឿនដល់យុវជនដែរថា ប្អូនៗជំនាន់ក្រោយគួរតែហាត់ភ្លេងចម្រៀងបុរាណយ៉ាងហោចណាស់បាន ១ ឧបករណ៍ បណ្ដុះចិត្ដឲ្យស្រឡាញ់ រនាត គង ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្ត្រឹមជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


