ជីវិតកម្សាន្ដ
រូបរាងសង្ហារយ៉ាងនេះដែរ Rain បែរជាត្រូវ អតីតតារា Kpop ម្នាក់ទម្លាយថា លោកមាន ក្លិនមាត់ស្អុយ
កាលពីថ្មីៗនេះ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ Rain ដែលត្រូវបានយើងស្គាល់ថា ជាតួឯកប្រុសឈ្មោះ លីយ៉ុងជេ កំពុងតែទទួលបានការវាយប្រហារតាមរយៈខមិនរបស់អ្នកលេងបណ្ដាញសង្គម ដោយសារតែមានអតីតតារាប្រុស ដ៏ល្បីម្នាក់ បាននិយាយថា Rain មានក្លិនមាត់ស្អុយ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាម ដែលថា ក្លិនមាត់របស់ Rain ស្អុយនេះ មិនមែនទើបតែកើតឡើងថ្មីៗនេះនោះទេ ប៉ុន្ដែវាបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារតែអតីតសមាជិកក្រុម Sechs Kies ម្នាក់ឈ្មោះ Kang Sunghoon ដែលលោកបានទម្លាយរឿងរ៉ាវអាក្រក់អំពីតារាកូរ៉េជាច្រើននាក់ ដែលនៅក្នុងនោះ Rain នេះហើយ ដែលជាជនរងគ្រោះខ្លាំងជាងគេ។

មិនតែប៉ុណ្នោះ Sunghoon បាននិយាយពាក្យធ្ងន់ៗថា Rain មានក្លិនមាត់ស្អុយ គេមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមតារាកូរ៉េមែន តែបើអ្នកណាដែលប្រើមេក្រូបន្ដពីលោកហើយ ប្រាកដជាសន្លប់មិនខាន។ លើសពីនោះ អតីតសមាជិក Kpop រូបនេះ ថែមទាំងបាននិយាយពាក់ព័ន្ធនឹង Kim Tae Hee ដែលជាភរិយារបស់ Rain ទៀតថា គេពិតជាខកចិត្តនឹងនាងណាស់ ព្រោះមានស្វាមីរូបមិនសង្ហារ ហើយថែមទាំងប្រាប់ឲ្យលែងលះគ្នាទៅ ពួកគេមិនសមគ្នានោះឡើយ។

ក្រឡេកមកបច្ចុប្បន្នវិញ ពាក្យចចាមអារាមនេះ ត្រូវបានងើបមកបន្លាច Rain ម្ដងទៀតយ៉ាងខ្លាំងក្លា តាមរយៈវីដេអូរាំជាមួយនឹងតារាស្រី Amy Flamy1 ដោយអ្នកលេងបណ្ដាញសង្គមនាំគ្នាចូលខមិននៅក្នុងវីដេអូនោះដូចៗគ្នា សួរទៅកាន់តារាស្រីដែលរាំជាមួយនោះថា តើ Rain មានក្លិនមាត់ស្អុយមែនឬទេ។
យ៉ាងណាមិញ Amy បានឆ្លើយតបទៅនឹងសំណួរនេះថា តារាប្រុសរូបសង្ហារនេះ មិនត្រឹមតែមានក្លិនក្រអូបនោះទេ នាងតែទាំងចង់លង់នឹងក្លិនរបស់លោកថែមទៀតផង នាងថា Rain គឺជា God of Kpop ដែលវីដេអូរបស់រូបនាងទទួលបានអ្នកទស្សនាដល់ទៅ៦លាននាក់ឯណោះ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


