ជីវិតកម្សាន្ដ
សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍៧ចំនុចដល់សមាគមសិល្បករដើម្បីលើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌ខ្មែរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៧ចំណុចសំខាន់ៗ ជួនដល់សមាគមសិល្បករខ្មែរដើម្បីលើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែរុងរឿងបន្ថែមទៀត។

ការផ្តល់អនុសាសន៍៧ចំណុចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភាបានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។
អនុសាសន៍ចំនួន៧ចំនុចសំខាន់ៗរួមមាន ១- សូមលើកទឹកចិត្តសម្រាប់ការជំរុញ និងការអភិរក្សវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ដូចពាក្យស្លោកខ្មែរលើកឡើងថា “វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន”។
២-ការអភិវឌ្ឍនវប្បធម៌ ត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនទាំងអស់គ្នា ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់យើង ឱ្យកាន់តែឧត្តុង្គឧត្តមថែមទៀត។
៣-ត្រូវធ្វើការសិក្សាស្រាវជ្រាវ អភិរក្ស គ្រប់ទម្រង់សិល្បៈវប្បធម៌ របស់យើងដែលបាត់បង់កន្លងទៅ ត្រូវយកមកប្រើប្រាស់ឡើងវិញ ឱ្យមានភាពស៊ីគ្នា ស្របតាមបរិបទសង្គមសព្វថ្ងៃ ដែលមានការវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយ គឺធ្វើយ៉ាងណាឱ្យវប្បធម៌ដើរទាន់សម័យកាល។
៤-សមាគម បន្តកៀរគរធនធានថវិកាបន្ថែម តាមរយៈការរៃអង្គាសពីសប្បុរសជននានា សម្រាប់ទ្រទ្រង់សកម្មភាពសង្គម និងការអភិវឌ្ឍផ្សេងជាច្រើនទៀត។
៥-ត្រូវប្រើប្រាស់វប្បធម៌ដើរតួនាទីស្នូល តភ្ជាប់ទំនាក់ទំនងគ្នារវាងប្រជាជន និងប្រជាជន រវាងប្រទេស និងប្រទេស ដែលហៅថា “ការទូតវប្បធម៌”។
៦-សមាគម ត្រូវសហការជាមួយរាជរដ្ឋាភិបាល និងដៃគូ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពសិល្បករ សិល្បការិនីជាប្រចាំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់
និង៧-សមាគម គួរប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់អភិរក្សសិល្បៈ វប្បធម៌របស់កម្ពុជាយើង តាមរយៈកិច្ចសហការជាមួយប្រទេសជាដៃគូ ក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

នៅក្នុងឱកាសនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរបានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ថា ពិតជាស័ក្តិសមបំផុតក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ។ ជាមួយគ្នានោះ ដើម្បីជាការលើកទឹកចិត្តនៅក្នុងដំណើរការសមាគមសិល្បករខ្មែរ ឱ្យកាន់តែរលូន និងល្អប្រសើរថែមទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានឧបត្តម្ភជាថវិកាចំនួន ២០,០០០,០០០រៀល ជូនដល់សមាគមសិល្បករខ្មែរផងដែរ៕
អត្ថបទ៖ សំអឿន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


