ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង ចាត់ទុកជាប្រវត្តិសាស្រ្តដែលសម្តេចធិបតីផ្តល់ឱកាសដល់ផលិតករជួបពិភាក្សា
ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបានអនុញ្ញាតិឲ្យផលិតករ និងសមាគមភាពយន្តចូលជួបពិភាក្សាពាក់ព័ន្ធវិស័យភាពយន្តនៅកម្ពុជា។

ក្រៅពីការរំភើបចិត្តលោក ហ៊ុយ យ៉ាឡេង បានចាត់ទុកថានេះជាប្រវត្តិសាស្រ្តសម្រាប់លោកដែលត្រូវបានសម្តេចធិបតីហ៊ុន ម៉ាណែត ផ្តល់ឱកាសដល់ផលិតករជួបពិភាក្សាកាលពីព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤នៅវិមានសន្តិភាពដើម្បីពិនិត្យលើវឌ្ឍនភាពការងារវិស័យភាពយន្តនៅកម្ពុជា។
ផលិតកររឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា “លើកទី១ចាត់ទុកជាប្រវត្តិសាស្រ្តសម្រាប់ខ្ញុំ
ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្តល់កិត្តិយសដល់ផលិតករ
ភាពយន្តជួបពិភាក្សារ និងពិនិត្យលើការងារមួយចំនួនពាក់ព័ន្ធវិស័យភាពយន្តនៅកម្ពុជា“។

គួរបញ្ជាក់ថា ផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ា ឡេងថ្វីត្បិតកន្លងទៅលោកត្រូវខាតបង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅរក្សាជំហរ និងឆន្ទ:សម្រាប់លើកស្ទួយវិស័យសិល្ប:របស់ខ្មែរដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាឆន្ទ:របស់លោក ហ៊ុយ យ៉ាឡេង ក៏បានធ្វើកាសន្យាដោយខិតខំប្រឹងឲ្យអស់លទ្ធភាពដើម្បីចូលរួមការពារថែរក្សាលើកតម្កើងសិល្បៈទៅកាន់ពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


