ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់ សួស សងវាចា ប្រាប់ពីស្ថានភាពជំងឺ និងផលលំបាក ក្រោយធ្លាក់ខ្លួនពិការ
តារាចម្រៀងទសវត្សរ៍ឆ្នាំ ៩០ លោក សួស សងវាចា គិតមកទល់ពេលនេះលោកបានធ្លាក់ខ្លួនឈឺ ធ្ងន់ដោយសារជំងឺលើសឈាម និងទឹកនោមផ្អែម មានរយៈពេលច្រើនឆ្នាំមកហើយ។

បច្ចុប្បន្ន តារាចម្រៀងប្រជ្រុយធំ មានសំនៀងក្រអួនក្រអៅអង្រួនបេះដូងទស្សនិកជនលោក សួស សងវាចា ពុំទាន់អាចវិលបម្រើសិល្បៈជាអាជីពឆ្នាំងបាយចាស់បានទេ ព្រោះតែស្ថានជំងឺមិនទាន់ប្រសើរឡើងវិញ ខណៈកន្លងទៅលោកបានដួលស្លាប់មួយចំហៀងខ្លួនក្លាយជាមនុស្សពិការ។
យ៉ាងណាមិញក្រោយបាត់វត្តមានពីអាជីពសិល្បៈយូរឆ្នាំមកនេះ តារាចម្រៀង សួស សងវាចា បានរៀបរាប់ឲ្យដឹងតាមរយៈជំនួបសួរសុខទុក្ខរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ពាក់ព័ន្ធនឹងស្ថានភាពជំងឺ និងការលំបាករបស់លោកថា សត្វថ្ងៃនេះ លោកបានរួបរឹតដោយជំងឺច្រើនមុខដូចជា, ទឹកនោមផ្អែម ,លើសឈាម, កៀបសរសៃឈាមខួរក្បាល បណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ក្លាយជាអ្នកពិការ។

លោក សួស សងវាចា បានបន្តថា មុនពេលធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ពិការ គឺលោកស្រលាញ់សុខភាព និងព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ តែចៃដន្យថ្ងៃមួយជំងឺនេះក៏បានធ្វើទុក្ខដោយមិនដឹងខ្លួន បណ្តាលឲ្យលោកដួលអំឡុងពេលកំពុងហាត់ប្រាណក្បែរផ្ទះ។ លោកថា ធ្លាប់បានទៅព្យាបាលជំងឺអស់ជាច្រើនពេទ្យ ប៉ុន្តែមិនអាចវិលត្រឡប់មកស្ថានភាពដើម ឬ ចូលបម្រើវិស័យសិល្បៈបានវិញឡើយ។
តារាចម្រៀងទសវត្សរ៍ឆ្នាំ ៩០ រូបនេះ បន្ថែមថា សព្វថ្ងៃនេះលោកប្រៀបដូចមនុស្សដែលគ្មានអ្វីសោះនៅក្នុងខ្លួន ព្រោះបាត់បង់ទាំងអាជីពសិល្បៈ និងធ្លាក់ខ្លួនពិការ មិនអាចធ្វើដំណើរទៅណាមកណាដូចមុនៗ បានទេ ពោលគឺពឹងផ្អែកភរិយាជាអ្នករកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក សួស សងវាចា ធ្លាប់ត្រូវបញ្ជូនសង្គ្រោះទៅព្យាបាលនៅប្រទេសវៀតណាម កាលពីចុងឆ្នាំ ២០១៥ ដែលគិតមកទល់ពេលនេះមានរយៈពេលប្រមាណជិត ១០ ឆ្នាំហើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


