ជីវិតកម្សាន្ដ
ខាត់ សុឃីម ៖ ខ្ញុំគ្មានសំណាងកើតក្នុងត្រកូលអ្នកមាន តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិ
តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកឡើងជាការដាស់ស្មារតីដល់អ្នកគាំទ្រ និង ជាពិសេសសម្រាប់ជីវិតខ្លួនឯងធ្លាប់ឆ្លងកាត់ថា អ្នកនាងគ្មានសំណាងកើតក្នុងត្រកូលអ្នកមានទេ តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិ។

តារាស្រីពហុជំនាញដែលអាចលេងបានគ្រប់ទម្រង់ទាំងបុរាណ-សម័យ អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេមើលឃើញថា នាងមិនត្រឹមជោគជ័យលើអាជីពសិល្បៈ និងមុខជំនួញនោះទេ ពោលបើនិយាយពីរឿងជីវិតគ្រួសារកាន់តែមានសេចក្តីសុខសុភមង្គលខ្លាំង។
ជាមួយគ្នានេះអ្នកនាង ខាត់ សុឃីម បានលើកឡើងថា “ខ្ញុំគ្មានសំណាងកើតក្នុងត្រកូលគ្រួសារអ្នកមានទេ តែខ្ញុំមានសំណាងដែលបានកើតក្នុងគ្រួសារមួយដែលបង្រៀនឲ្យខ្ញុំស្គាល់គ្រប់រសជាតិឲ្យខ្ញុំចេះតស៊ូ អត់ធ្មត់ ឲ្យចេះស្គាល់ខុសត្រូវ”។

ជាការពិតអ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូបដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈទាំងសម័យ និងបុរាណជាដើម។

សកម្មភាពនេះ អាចចាត់ទុកថា ជាជោគជ័យដ៏ធំរបស់អ្នកនាង ខាត់ សុឃីម បន្ថែមទៀតបន្ទាប់ពីអាជីពសិល្បៈរបស់នាងបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្តាកម្មពិធីមង្គលការមួយចំនួន ហើយនាងក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


