ជីវិតកម្សាន្ដ
VMAs ឆ្នាំនេះ ប្រជុំជើងដោយកំពូលតារាលំដាប់ពិភពលោក
ការបង្ហាញខ្លួនរបស់ Taylor Swift, Lisa, Camila Cabello, Katy Perry បានប្រែក្លាយកម្មវិធី MTV Video Music Awards (VMAs) ឆ្នាំ ២០២៤ ឲ្យក្លាយជាព្រឹត្តិការណ៍ដ៏ក្ដៅគគុកបំផុត នៅថ្ងៃទី ១២ ខែកញ្ញា។
កម្មវិធីប្រគល់ពានរង្វាន់ VMAs ឆ្នាំនេះ គឺជាព្រឹត្តិការណ៍កម្សាន្តមួយដែលបានផ្ទុះឡើងនៅលើបណ្តាញសង្គម ដោយសារតែការបង្ហាញខ្លួនរបស់តារាកំពូលរបស់ពិភពលោក។ ការសម្តែងលើកម្រាលព្រំពណ៌ខ្មៅដ៏ធំរបស់ Taylor Swift, Lisa, Camila Cabello, Katy Perry, LE SSERAFIM បានធ្វើឲ្យទស្សនិកជននៅគ្រប់ទីកន្លែង មានការប្លែកភ្នែកប្លែកអារម្មណ៍ខ្លាំងសឹងមិនធ្លាប់ឃើញីមុនមក។
មិនត្រឹមប៉ុណ្ណឹងនោះទេ នៅក្នុងព្រឹត្តិការណ៍ Lisa បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង សក្តិសមដូចទេពធីតា ប៉ុន្តែស៊ិចស៊ីមិនតិចនោះទេ ដោយរូបនាងបានស្លៀករ៉ូបរាងស្លីមជាមួយនឹងផ្នែកខាងលើនៃខ្លួនរិបដើមទ្រូង និងការរចនាម៉ូដដែលឱបរាងរាងកាយឲ្យកាន់តែចេញរាងរៅ។ មិនឲ្យចាញ់សមាជិកក្រុម BLACKPINK នោះទេ Taylor Swift ក៏បង្ហាញដើមទ្រូងដ៏ក្តៅគគុករបស់នាងក្នុងសម្លៀកបំពាក់ប្លែកៗខ្លាំងអ្នកណាៗក៏ងាកមើលមកនាងដូចគ្នា។
ដោយឡែក សម្រាប់តារាស្រី Katy Perry, Camila Cabello, Addison Rae និង Halle Baile សុទ្ធតែបង្កើតស្ទីលនៃភាពស្រស់ស្អាតទាក់ទាញភ្នែកនៅលើកម្រាលព្រំពណ៌ខ្មៅនៃកម្មវិធី VMAs 2024រៀងៗខ្លួន។ បន្ថែមពីលើការបង្ហាញពីសម្រស់របស់Katy Perry ក៏ទាក់ទាញការចាប់អារម្មណ៍ពេលកាន់ដៃស្វាមីសង្ហា Orlando Bloom នៅក្នុងព្រឹត្តិការណ៍នោះដែរ។ ជាពិសេស Shawn Mendes, Camila Cabello, និង Sabrina Carpenter ក៏បានជួបគ្នាជាលើកដំបូងផងដែរ បន្ទាប់ពីមានបញ្ហាស្នេហាត្រីកោណកន្លងមក។
សូមទស្សនារូបភាពតារាពិភពលោកជួបគ្នាក្នុងកម្មវិធីតែមួយ៖








អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាកយីហោបរទេសឆ្លាតខ្លាំង ធ្វើទីផ្សារលើតារា K-pop ដោយសារសម្លឹងឃើញអ្នកគាំទ្រទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


