ជីវិតកម្សាន្ដ
ជូរី ល្អហួស ៖ ខ្ញុំមិនព្រមឲ្យជាតិសាសន៍ណា មើលងាយប្រទេសខ្ញុំបានទេ ទោះបីក្តីស្រមៃត្រូវបញ្ចប់ក៏ដោយ
ខណ:ដែលរឿងរ៉ាវចម្រូងចម្រាស់កំពុងក្តៅដូចបាយពុះ ក្រោយភាគីថៃបានដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024 ជាថ្មីម្តងទៀត បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានអះអាងឆន្ទ:របស់ខ្លួនថា “មិនព្រមឲ្យជាតិសាសន៍ណាមួយមកមើលងាយប្រទេសនិងប្រជាជនកម្ពុជាបានទេ បើទោះបីជាក្តីស្រមៃរបស់ខ្លួនកាលពីក្មេង ត្រូវបញ្ចប់នៅពេលនេះក៏ដោយ”។

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ក៏ធ្លាប់បានប្រកាសពីជំហររបស់ខ្លួនដោយមិនចូលរួមការប្រកួកម្មវិធី Miss Grand ក្នុងឆ្នាំ២០២៧ ដោយយុវតីរូបនេះ ប្តូរទៅប្រកួត Miss universe Cambodia បន្ទាប់មានរឿងចម្រូងចម្រាស់ខាងភាគីថៃមិនឲ្យតម្លៃមកលើកម្ពុជា។
ល្អហួស បានបញ្ជាក់ឆន្ទ:ឲ្យដឹងថា “នាងខ្ញុំមិនព្រមឲ្យអោយជាតិសាសន៍ណាមួយមកមើលងាយប្រទេសរបស់នាងខ្ញុំនិងប្រជាជនរបស់នាងខ្ញុំបានទេ ទោះបីជាក្តីស្រមៃរបស់នាងខ្ញុំកាលនៅពីក្មេងត្រូវបញ្ចប់នៅពេលនេះ ក៏នាងខ្ញុំមិនព្រមបោះបង់ក្តីស្រមៃរបស់នាងខ្ញុំចោលដែរ”។
បវរកញ្ញាវ័យក្មេងរូបនេះបាននិយាយទៀតថានាងត្រូវតែបន្តក្តីស្រមៃទៅមុខជាមួយនិង ស្នាមញញឹមថ្មី ក្តីស្រមៃថ្មី ដើម្បីលើកមុខមាត់ប្រទេសកម្ពុជារបស់នាងខ្លួនម្តងទៀតនៅលើឆាកអន្តរជាតិ។ ល្អហួស បន្ថែមថា «មាសសុទ្ធមិនដែលខ្លាចភ្លើង» ជួបអ្នកឆ្នាំខាងមុខនេះ Miss universe Cambodia ។

គួរជម្រាបដែរថាអ្នកនាង ដេននី ក្វាន់ ម្តាយរបស់ ជូរីល្អហួស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ បានបញ្ជាក់ច្បាស់ៗថាគម្រោងដែល ល្អហួស នឹងចូលរួមប្រកួតកម្មវិធីMiss Grand ក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺត្រូវបានប្ដូរទៅប្រឡងកម្មវិធីផ្សេងវិញ។ នាងថាខ្លួនមិនឲ្យកូនស្រីទៅប្រកួតកម្មវិធីណាដែលមិនឲ្យតម្លៃជាតិសាសន៍ខ្មែរនោះឡើយ ហើយមិនខ្វះទេកម្មវិធីបវរកញ្ញាផ្សេងៗទៀតដែលល្អ៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


