ជីវិតកម្សាន្ដ
ស្លៀករ៉ូបចូលរួមកម្មវីធី LV, Song Joong Ki បង្កភាពចម្រូងចម្រាស
ការបង្ហាញរបស់ Louis Vuitton នៅទីក្រុងហុងកុង បានប្រមូលផ្តុំតារាល្បីៗជាច្រើននៅក្នុងពិភពម៉ូដមកពីតៃប៉ិ ចិន និងកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ទាក់ទាញការចាប់អារម្មណ៍ និងការបញ្ចេញមតិច្រើនជាង Song Joong Ki នោះទេ ជាពិសេសជាមួយនឹងសម្លៀកបំពាក់ដ៏ក្លាហាន និងមិនធម្មតាដែលគាត់បានជ្រើសរើសនាពេលនោះ។
តារាកូរ៉េខាងត្បូងរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលគាត់បានបង្ហាញខ្លួនដោយពាក់អាវធំវែង និងសំពត់ពណ៌សនៅក្រោម។ គាត់បានរួមបញ្ចូលគ្នានូវសម្លៀកបំពាក់ជាមួយនឹងស្រោមជើង និងស្បែកជើងដែលមានរចនាប័ទ្មស្រដៀងទៅនឹងស្បែកជើង Mary Jane ដែលជាបន្សំម៉ូដដែលធ្លាប់ស្គាល់សម្រាប់ស្ត្រី ជាពិសេសយុវវ័យជំនាន់ Z ដែលចូលចិត្តរចនាប័ទ្ម Y2K ។

យ៉ាងណាក៏ដោយ សម្រស់ដ៏មានទំនុកចិត្តរបស់ Song Joong Ki និងរូបរាងបែបយុវវ័យត្រូវបានមនុស្សជាច្រើនកោតសរសើរ។ ប៉ុន្តែគឺផ្នែកខាងក្រោមនៃសម្លៀកបំពាក់ជាមួយនឹងសំពត់និងគ្រឿងសម្ភារៈ បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសលើបណ្ដាញអ៉ិនធើណេត។
ពីដងខ្លួនខាងលើ Song Joong Ki មើលទៅឆើតឆាយ និងទាន់សម័យជាមួយនឹងអាវកាក់វែង ដែលជាម៉ូដពេញនិយមក្នុងរដូវកាលរដូវស្លឹកឈើជ្រុះ និងរដូវរងា។ ប៉ុន្តែនៅពេលដែលឈុតទាំងនោះរួមបញ្ចូលគ្នានៃខោសំពត់ ខោជើងវែង និងស្បែកជើង Mary Jane ធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ចម្លែក។ សម្លៀកបំពាក់នេះបានបង្កើតគំនិតចម្រុះជាច្រើននៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ អ្នកគាំទ្រជាច្រើនបានសម្តែងការខកចិត្ត ដោយអ្នកខ្លះថែមទាំងទាមទារឲ្យត្រឡប់រូបភាពរបស់ Song Joong Ki ក្នុងទម្រង់ចាស់របស់គាត់វិញថែមទៀតផង។ មតិបែបកំប្លែងមួយចំនួនក៏បានស្នើឲ្យដាក់គាត់ក្នុងទូ ហើយចាក់សោកុំឲ្យចេញដើរ។
ទោះជាយ៉ាងណាក៏ដោយ គេមិនអាចបដិសេធបានទេថា ស្ទីល unisex ដែល Song Joong Ki កំពុងផ្សព្វផ្សាយ គឺជានិន្នាការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មម៉ូដអន្តរជាតិ។ ម៉ាកធំៗជាច្រើនបានណែនាំម៉ូដសំលៀកបំពាក់សម្រាប់បុរស ដោយមានការរចនា និងពណ៌ចម្រុះ។ មិនយូរប៉ុន្មាន Harry Styles ក៏បានធ្វើឲ្យមានការរំជើបរំជួលនៅពេលដែលគាត់បានក្លាយជាបុរសដំបូងគេដែលស្លៀករ៉ូប ហើយបង្ហាញខ្លួនតែម្នាក់ឯងនៅលើក្របទស្សនាវដ្តី US Vogue ដោយបញ្ជាក់ពីសមភាពយេនឌ័រក្នុងម៉ូដ។
យ៉ាងណាមិញ កម្មវិធី Louis Vuitton នេះមិនត្រឹមតែបង្ហាញ Song Joong Ki ប៉ុណ្ណោះទេ ប៉ុន្តែសិល្បករប្រុសមួយចំនួនទៀតក៏បានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់មិនធម្មតា និងទទួលបានមតិចម្រុះផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ រចនាប័ទ្ម unisex កំពុងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃឧស្សាហកម្មម៉ូដពិភពលោក ដោយនាំមកនូវសារដ៏ជ្រាលជ្រៅអំពីភាពចម្រុះ និងសមភាពយេនឌ័រ។


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សល់២ថ្ងៃទៀតចេញបទថ្មី Jennie បញ្ចេញស្ទីលថ្មីកាត់ទៅអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


