ជីវិតកម្សាន្ដ
តាំងពីមានសង្សារមក Lisa ស៊ិចស៊ីជាងមុន ពាក់ឈុតប៊ីគីនី ច្រៀងក្នុងកម្មវិធីដើរម៉ូត Victoria’s Secret
ថ្មីៗនេះ សមាជិក Blackpink ដែលមានឈាមជ័រថៃ Lisa Manoban បានសម្ដែងនៅលើឆាកបង្ហាញម៉ូតលំដាប់ពិភពលោក Victoria’s Secret ធ្វើឲ្យនាងក្លាយជាតារា Kpop ដំបូងដែលបានឡើងច្រៀងក្នុងកម្មវិធីនេះ។ នៅក្នុងនោះ Lisa បានច្រៀងចម្រៀង២បទ ដែលបទទី១គឺ Rockstar និង បទទី២គឺ Moonlit Floor។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យទស្សនិកជនមើលចំហមាត់ជាមួយនឹងសម្លៀកបំពាក់របស់នាង គឺបង្ហាញនូវរាងរ៉ូវ និង មានភាពស៊ិចស៊ី មិនចាញ់តារាបង្ហាញម៉ូតលំដាប់លោក ដែលដើរនៅលើឆាកនោះឡើយ។ ជាពិសេស Lisa បានស្លៀកឈុតប៊ីគីនី ២ឈុត ផ្សេងគ្នា សម្ដែងទាំង២បទ បង្ហាញនូវសាច់រលោងស្រិល។

មិនតែប៉ុណ្នោះ អ្នកគាំទ្រដែលបានទស្សនាតាមរយៈបណ្ដាញសង្គម នាំគ្នាមើលចង់ស្រក់ទឹកមាត់ផងដែរ មិនត្រឹមតែរូបនាងបង្ហាញនូវការតែងខ្លួនប្រលែងអស់សាច់នោះទេ ចំណែកឯ ក្បាច់រាំវិញ មើលជក់ភ្នែក ហើយ Lisa ថែមទាំងបានច្រៀងផ្ទាល់បានយ៉ាងពិរោះ ដោយមិនបានចាក់ឌីសដូចកម្មវិធីមុននោះឡើយ៕
ប្រភព៖ Blackpink Universe






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


