ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ស្នើឲ្យគោរពសិទ្ធិកុមារបញ្ឈប់យករូបភាពកូនប្រុសនាងភ្ជាប់នឹងព័ត៌មាន
អ្នកមេម៉ាយចាយសម្រស់ និងជាតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ជាថ្មីម្តងទៀតបានចេញមុខស្នើរដោយទទូចទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឬផេកមួយ ចំនួនឲ្យបញ្ឈប់ការយករូបភាពកូនប្រុសរបស់នាងដែ លនៅក្មេងទៅធ្វើការបង្ហោះភ្ជាប់អត្ថបទព័ត៌មាន។

ជាមួយគ្នានេះ អ្នកនាងពេជ្រ សូលីកា ក៏បានបញ្ជាក់ថា ការដែលយករូបភាពក្មេងមកភ្ជាប់នឹងការផ្សព្វផ្សាយជាមួយរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងបែបនេះ គឺធ្វើឲ្យប៉ះពាក់ដល់សិទ្ធិកុមារ។ អ្នកនាង ពេជ្រ សូលីកា បាននិយាយថា វាមិនមែនជាលើកទីមួយដែលនាងធ្វើការផុសស្នើសុំទៅកាន់ផេកព័ត៌មានមួយចំនួនដែលបានចុះផ្សាយអំពីរូបនាង ដោយគ្មានការអនុញ្ញាតិព្រមទាំងភ្ជាប់ជាមួយរូបភាពកូនប្រុសជាទីស្រឡាញ់របស់ខ្លួនបន្ថែមទៀត។
តារាចម្រៀងពេជ្រ សូលីកា បាននិយាយទៀតថា ក្នុងនាមជាសិល្ប:ខ្មែរមួយរូបនាងខ្ញុំពិតជាមានការអន់ចិត្តជាខ្លាំង ចំពោះការមិនគោរពសិទ្ធិទៅលើកុមារ ដែលចុះផ្សាយនៅព័ត៌មានចំពោះរឿងមនុស្សធំ មិនគួរយកក្មេងមកពាក់ព័ន្ធផ្សាយពីខ្ញុំអីក៏ផ្សាយចុះបើផ្សាយមិនចេះគិត តែសូមកុំយករូបភាពកូនប្រុសរបស់ខ្ញុំទៅដាក់ក្នុងព័ត៌មានបន្តទៀត។
អ្នកនាង ពេជ្រ សូលីកា បាននិយាយបន្ថែមថា សូមមេត្តាគិតដល់អារម្មណ៍ក្មេងទៅថ្ងៃអនាគតផង។ នេះជាលើកទី២ ហើយ ដែលតារាស្រីអ្នកនាងពេជ្រ សូលីកា បានចេញមុខស្នើរដូច្នេះព្រោះកន្លងមកធ្លាប់មានការចុះផ្សាយពីរឿងរ៉ាវនៃការបែកបាក់របស់នាងជាមួយអតីតស្វាមុី ដោយភ្ជាប់ជាមួយរូបភាពកូនប្រុសនាងផងដែរ។
ប្រាកដណាស់ការចេញមុខស្នើសុំពីសំណាក់តារាស្រីរូបស្រស់ ពេជ្រ សូលីកា ជាលើកទី២នេះ ត្រូវបានគេយល់ថាកន្លងមកមានបណ្តាផេកមួយចំនួនបានចុះផ្សាយពីនាងហើយបានបង្ហោះភ្ជាប់ នឹងរូបភាពកូនប្រុសរបស់ខ្លួននៅក្មេងមិនទាន់ដឹងអីហេតុផលនេះហើយ ទើប ពេជ្រ សូលីកា ហាក់មិនសប្បាយចិត្តក៏ចេញមុខអំពាវដោយស្នើសុំយ៉ាងទទូចបែបនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


