ជីវិតកម្សាន្ដ
ល្អហួស ត្រៀមថត “របាំអប្សរា” លើទឹកដីអង្គរលើកទី ២ ខណ:ឯសារថតលើកទី១ បាត់បង់ប្លង់សំខាន់ៗ
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានឲ្យដឹងថាខ្លួននឹងត្រៀមថត «រាំរបាំអប្សរា» លើទឹកដីអង្គរជាលើកទី២ ដោយសារតែឯកសារកាលពីថតលើកទី១ ត្រូវបានបាត់បង់ប្លង់សំខាន់ៗបណ្តាលមកពីបញ្ហាបច្ចេកទេស ដែលមិនអាចទាញយកវិញបានទេ។

កាលពីថ្មីៗកន្លងទៅនេះ ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Junior Idol 2024 បានសម្រេចក្តីស្រមៃដូចបំណងរបស់ខ្លួន គឺថតវីដេអូ «រាំរបាំអប្សរា» នៅប្រាសាទអង្គរវត្ត ដើម្បីទុកជាឯកសារឲ្យកូនខ្មែរជំនាន់ក្រោយៗបានស្គាល់នូវរបាំបុរាណខ្មែរដ៏ល្អផូរផង់។
ថ្វីត្បិតជាក្តីស្រមៃរបស់ ល្អហួស ត្រូវបានសម្រេចដូចបំណងក៏ពិតមែន ប៉ុន្តែសម្រាប់ការថត «រាំរបាំអប្សរា» នៅប្រាសាទអង្គរវត្ត បែរជាត្រូវបាត់បង់ប្លង់សំខាន់ៗទាំងស្រុង ទើបតម្រូវឲ្យបវរកញ្ញាវ័យក្មេងរូបនេះសុំការអនុញ្ញាតថតជាលើកទី២ ម្តងទៀត។

ជូរី ល្អហួស បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលានេះថា ឯកសាររបាំ «អប្សរា» ត្រូវបានបាត់បង់ប្លង់សំខាន់ៗទាំងស្រុង ដោយសារតែមានបញ្ហាបច្ចេកទេសមិនអាចយកមកវិញបានទេ ដោយហេតុនេះ ខ្លួន រួមនឹងនាដការីផ្សេងទៀតក៏ដូចជាក្រុមការងារ នឹងចាប់ផ្តើមថតឡើងវិញសារជាថ្មីម្តងទៀតនូវរបាំអប្សរា លើទឹកដីអង្គរជាលើកទី២ ។

គួររម្លឹកថា កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៤ ម្ចាស់មកុដMiss Preteen Junior Idol 2024 រូបនេះ គឺបានបង្ហា ញខ្លួននៅលើទឹកដីសៀមរាបអង្គរដោយបានបំពេញនូវក្តីស្រមៃរបស់ខ្លួន តាមរយ:ការថត «របាំអប្សរា» ។ អំឡុងពេលនោះជូរី ល្អហួស បានបង្ហាញក្តីរំភើបជាខ្លាំង ក្រោយនាងត្រូវបានការអនុញ្ញាតិឲ្យថតវីដេអូរាំ «របាំអប្សរា» នៅប្រាសាទអង្គរវត្តនាទឹកដីខេត្តសៀមរាបក្នុងការចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌ និងទេសចរណ៍ទៅលើឆាកជាតិនិងឆាកអន្តរជាតិ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


