ជីវិតកម្សាន្ដ
សំណើររបស់ Diddy ទៅកាន់មនុស្សស្រីដែលចូលរួមក្នុងពិធីជប់លៀង បង្កឲ្យមានកំហឹងពីមហាជន
កាលពីពេលថ្មីៗនេះ អ្នករៀបចំកម្មវិធីជប់លៀងម្នាក់បានចែករំលែកអំពីការស្នើសុំរបស់ Diddy សម្រាប់មនុស្សស្រីដែលចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ។ គេដឹងថា អ្នករៀបចំនឹងថ្លឹងថ្លែងមិនអនុញ្ញាតឲ្យនារីណាម្នាក់មានទម្ងន់លើសពី ៦៣.៥ គីឡូក្រាម ចូលក្នុងពិធីជប់លៀងដាច់ខាត។
លើសពីនេះ Diddy តម្រូវឲ្យក្មេងស្រីទាំងនេះមានរូបរាងកាយដ៏ស្រស់ស្អាត គ្មានខ្លាញ់លើស ស្បែកគ្រើម និងគ្មានការចោះ ឬសាក់ដែលមើលទៅច្រើនពេកពេញរាងកាយ។ តារារ៉េបប្រុសចូលចិត្តក្មេងស្រីដែលមានសក់វែង ក្មេងស្អាត និងទាក់ទាញ។

ការស្លៀកពាក់សម្រាប់ពិធីជប់លៀងក៏ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងផងដែរ។ នាពេលនោះគេបានស្នើសុំស្រីៗកុំស្លៀកខោខូវប៊យ ឬស្បែកជើងរាបស្មើមកកម្មវិធី។ មនុស្សគ្រប់រូបត្រូវស្លៀកសំពត់ខ្លីតាមដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីភាពសិចស៊ី និងស្បែកជើងកែងខ្ពស់។ គេដឹងថាអ្នករៀបចំពិធីជប់លៀងកំណត់មិនឲ្យមនុស្សសួរអាយុក្មេងស្រី។
ប្រភពដដែលបាននិយាយបន្ថែមទៀតថា អ្នករាំម្នាក់ដែលបានសម្តែងនៅកម្មវិធី VMAs 2005 របស់ Diddy បាននិយាយថា នាងទទួលបាន ២៥០ ដុល្លារដើម្បីរាំក្នុងព្រឹត្តិការណ៍ផ្លូវការ ប៉ុន្តែត្រូវបានគេប្រាប់ថានឹងមាន ១ពាន់ដុល្លារ បន្ថែមប្រសិនបើនាងទៅផ្ទះ Diddy ដើម្បីបន្តរាំនៅពេលក្រោយ។ ក្មេងស្រីនេះមានអារម្មណ៍ថាមានអ្វីមួយខុស ទើបនាងសម្រេចចិត្តមិនចូលរួម។
កាសែត New York Post បានពិនិត្យមើលវីដេអូជាង ២០ នៃកម្មវិធីជប់លៀង ដែលហាក់ដូចជាទាក់ទងនឹងព្រឹត្តិការណ៍ធំៗដូចជា VMAs ឬ Super Bowl ជាដើម។ នៅក្នុងវីដេអូទាំងនេះ ស្ត្រីកំពុងរួមភេទជាមួយបុរស ខណៈដែល Diddy ហាក់ដូចជាមើលនៅផ្ទៃខាងក្រោយ។ គួរកត់សម្គាល់ថានៅក្នុងវីដេអូមួយ លោកក៏បានបង្ហាញខ្លួនដើម្បីចូលរួមក្នុងសកម្មភាពនេះ ដោយកាន់កាមេរ៉ាតាមទស្សនៈរបស់គាត់។
នៅក្នុងពាក្យបណ្ដឹងថ្មីៗនេះ ស្ត្រីម្នាក់បានចោទប្រកាន់ Diddy និងតារាល្បីម្នាក់ពីបទចាប់រំលោភនាងនៅពេលនាងមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីកម្មវិធី VMAs ឆ្នាំ 2000 នៅ Radio City Music Hall ក្នុងទីក្រុងញូវយ៉ក។ លើសពីនេះទៀតមេធាវីរដ្ឋតិចសាស់ Tony Buzbee បានបង្ហាញឲ្យដឹងថាមនុស្សជាច្រើនបានចោទប្រកាន់ Diddy ។ លោក Combs បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។ មេធាវីថែមទាំងបញ្ជាក់ទៀតថា កូនក្ដីខ្លួនមិនដែលបៀតបៀនផ្លូវភេទអ្នកណាឡើយ មិនថាចាស់ ឬក្មេង ប្រុសឬស្រីឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តំណាងលោក Trump បដិសេធការចោទប្រកាន់ថា ឲ្យលុយតារារ៉េប 50 Cent មកច្រៀងឃោសនាបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


