ព័ត៌មានអន្ដរជាតិ
តំណាងលោក Trump បដិសេធការចោទប្រកាន់ថា ឲ្យលុយតារារ៉េប 50 Cent មកច្រៀងឃោសនាបោះឆ្នោត
កាលពីថ្ងៃទី ៣០ ខែតុលា អ្នកតំណាងយុទ្ធនាការរបស់លោក Donald Trump បានបដិសេធថា អតីតប្រធានាធិបតីអាមេរិកមិនបានចំណាយប្រាក់ណាមួយ ដើម្បីអញ្ជើញតារាចម្រៀងឲ្យមកច្រៀងនៅឯការជួបជុំយុទ្ធនាការចុងសប្តាហ៍នោះទេ។ ការអះអាងបស់ 50 Cent អំពីការទទួលបានប្រាក់ចំនួន ៣លានដុល្លារដើម្បីច្រៀងគាំទ្រលោក Trump គឺមិនពិតនោះទេ។
យោងតាម Variety បញ្ចាក់ថា នៅឯក្លឹបអាហារពេលព្រឹក 50 Cent បាននិយាយថា គាត់បានបដិសេធសំណើរចំនួន ៣លានដុល្លារដើម្បីច្រៀងនៅឯការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី Donald Trump នៅ Madison Square Garden ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
តារារ៉េបប្រុសរូបនេះក៏និយាយថា គាត់បានទទួលការផ្តល់ជូនដើម្បីច្រៀងគាំទ្រលោក Trump នៅសន្និបាតជាតិនៃសាធារណរដ្ឋក្នុងខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតរបស់អតីតប្រធានាធិបតីអាមេរិក។
មិនត្រឹមតែប៉ុណ្ណឹងទេ តារារ៉េបវ័យ ៤៩ឆ្នាំរូបនេះ នោតែរក្សាអាកប្បកិរិយាមិនប្រកាន់នយោបាយដោយផ្តោតលើអាជីពចម្រៀងរបស់គាត់ថា «មានមនុស្សជាច្រើនដែលជំទាស់ប្រសិនបើខ្ញុំចូលរួមក្នុងឆាកនយោបាយ។ ខ្ញុំមិនហ៊ានទៅឆ្ងាយទេ។ ខ្ញុំខ្លាចនិយាយរឿងបែបនេះ។ ខ្ញុំខ្លាចនយោបាយ»!
50 Cent ថែមទាំងគូសបញ្ជាក់ទៀតថា Kanye West ត្រូវបានហាមប្រាមមិនឲ្យសម្តែងក្នុងរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋីស្បែកខ្មៅរូបនេះត្រូវបានចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ ស្របពេលដែលកម្មវិធីដ៏ធំរបស់ Kanye West នៅសហរដ្ឋអាមេរិក គឺនៅខែធ្នូ ឆ្នាំ ២០២៣ នៅ LIV Miami។
ទោះបីជាយ៉ាងណា សិល្បករជាច្រើននៅហូលីវូដត្រូវបានបែងចែកនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា។ Beyoncé, Eminem, Megan Thee Stallion, Taylor Swift បាននិយាយគាំទ្រ លោកស្រី Kamala Harris ខណៈដែល Zachary Levi, Kid Rock, រូបតំណាងកីឡាចំបាប់ Hulk Hogan បានប្រកាសការបោះឆ្នោតរបស់ពួកគេ សម្រាប់អតីតប្រធានាធិបតី Donald Trump ។
ទន្ទឹមគ្នានោះថែមទៀត ការស្រាវជ្រាវដោយមជ្ឈមណ្ឌល Ash សម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យ និងការបង្កើតថ្មី សាកលវិទ្យាល័យ Harvard បង្ហាញថា តារាល្បីៗបានបង្កើតភាពរស់រវើក និងមានឥទ្ធិពលលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ អ្នកជំនាញនិយាយថា សំឡេងតារាកម្សាន្តលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ និងផ្លាស់ប្តូរតួលេខបោះឆ្នោត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Trump បង្ហោះសារចំៗថា ស្អប់ Taylor Swift ខ្លាំងបំផុត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


