ជីវិតកម្សាន្ដ
Zhao Wei ប្រឈមនឹងបណ្តឹងចំនួន ៤០០ ក្នុងបទឧក្រិដ្ឋមួយរបស់ក្រុមហ៊ុននាង
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កាសែត iFeng បានរាយការណ៍ថា ក្រុមហ៊ុន Zhao Wei និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ទីបេ Longwei ត្រូវបានបង្ខំឲ្យបង់ប្រាក់ពិន័យចំនួន ៨,៤៨៨ យន់ ។ តុលាការក៏បានបង្ខំឲ្យក្រុមហ៊ុនទាំងពីរខាងលើប្រគល់ប្រាក់ចំនួន ៥,៦៨៩ យន់ ។ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា ក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ នាងនិងប្តីអ្នកជំនួញ Huynh Huu Long នៅតែប្រឈមនឹងបណ្តឹងចំនួន ៤០០ ពីបទផ្តល់ព័ត៌មានមិនពិតក្នុងប្រតិបត្តិការភាគហ៊ុន។
ពីមុនក្នុងឆ្នាំ ២០១៧ ផ្សារហ៊ុនសៀងហៃបានប្រកាសថា ប្តីប្រពន្ធ Zhao Wei – Huang You Long មានព័ត៌មានក្លែងក្លាយ ប្រើប្រាស់ឥទ្ធិពលហិរញ្ញវត្ថុ ផ្ទេរភាគហ៊ុន និងក្លែងបន្លំទិន្នន័យធ្វើអាជីវកម្ម បង្កើតក្រុមហ៊ុនខ្មោច ដើម្បីក្លែងបន្លំទីផ្សារភាគហ៊ុន។ អាជ្ញាធរបានពិន័យនាងនិងស្វាមី ម្នាក់ៗចំនួន ៦០០,០០០យន់ និងហាមឃាត់ពួកគេពីការចូលរួមក្នុងទីផ្សារភាគហ៊ុនរយៈពេល ៥ ឆ្នាំ។ ក្រៅពីការដាក់ទោសទណ្ឌ តារាស្រីក៏ត្រូវបានស្ថានីយទូរទស្សន៍កណ្តាលចិន CCTV លែងពាក់ព័ន្ធជាមួយដែរ។

ក្រោយពេលកើតហេតុឈ្មោះ Zhao Wei បានជាប់ពាក់ព័ន្ធនឹងបណ្តឹងទាំងតូច និងធំចំនួន ៥៥០បណ្តឹង។ ក្រុមហ៊ុនវប្បធម៌ដែលនាងទទួលបន្ទុកបានបាត់បង់បណ្តឹងចំនួន ១០២ពីបទក្លែងបន្លំ ហើយត្រូវបង់ប្រាក់សំណងជិត១២ លានដុល្លារអាមេរិក ។ រឿងអាស្រូវក្លែងបន្លំភាគហ៊ុនបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាស្រីវ័យ៤៨ឆ្នាំក្នុងពិភពជំនួញ និងកម្សាន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
មិនត្រឹមប៉ុណ្ណឹងទេ នាងត្រូវបានមហាជនជាច្រើនរិះគន់ថាជាស្ត្រីបោកប្រាស់។ មុនពេលការលួចបន្លំត្រូវបានលាតត្រដាង តួត្រចៀកកាំ ត្រូវបានគេដាក់ឈ្មោះថាជា មហាសេដ្ឋីស្រីនៅក្នុងឧស្សាហកម្មកម្សាន្ត នៅពេលដែលនាងបានដើរតាមគន្លងរបស់ស្វាមីដើម្បីចូលរួមក្នុងពិភពវិនិយោគ និងទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនជិត១ ពាន់លានដុល្លារឯណោះ ។
នៅឆ្នាំ ២០២១សកម្មភាពទាំងអស់របស់ Zhao Wei នៅក្នុងកម្មវិធី Chinese showbiz នឹងត្រូវបញ្ឈប់។ ឈ្មោះរបស់នាងត្រូវបានដកចេញពីការងារដែលនាងបានសម្តែង ហើយវេទិកាមួយចំនួនបានរឹតបន្តឹងការស្វែងរកពាក្យគន្លឹះទាក់ទងនឹងតារាស្រី។ ម៉ាកដែលនាងតំណាងក៏លាក់ ឬលុបការបង្ហោះដែលទាក់ទងនឹងនាងដែរ។ ទង្វើទាំងនេះបានធ្វើឲ្យទស្សនិកជនគិតថាកំពូលតារារូបនេះត្រូវបានហាម ប៉ុន្តែមន្ត្រីមិនទាន់បានប្រកាសពីមូលហេតុដែលរូបនាងត្រូវពិន័យនោះទេ។ ដូច្នេះហើយ ការដែលតារាស្រូត្រកូល Zhao ត្រូវហាមមិនឲ្យចាក់ផ្សាយ នៅតែជាអាថ៌កំបាំងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។
នៅពាក់កណ្តាលខែសីហា មតិសាធារណៈក្នុងប្រទេសមានការរំជើបរំជួល នៅពេលដែលគេរកឃើញថា ឈ្មោះរបស់ Zhao Wei ត្រូវបាន Unblock នៅលើបណ្តាញទំនាក់ទំនងសង្គមល្បីៗដូចជា Douban, Douyin (Tiktok ចិន), Tieu Hong Thu (Xiaohongshu) ជាដើម។ នេះជាការលើកឡើងថា តារាស្រីរូបនេះនឹងវិលមកបង្ហាញខ្លួនក្នុងកម្មវិធី showbiz ក្នុងពេលឆាប់ៗនេះ ថែមទាំងមានព័ត៌មានថាកាលបរិច្ឆេទជាក់លាក់គឺថ្ងៃទី ២៧ ខែសីហា។ ទោះជាយ៉ាងនេះក្តី មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា ថានាងអាចនាំចេញឧស្សាហកម្មកម្សាន្តឡើងវិញបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រោះរឿងផ្ទាល់ខ្លួន Huang Xiaoming ចេញមុខសុំទោសអ្នកគាំទ្រ និងអ្នកយកព័ត៌មាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


