Connect with us

ជីវិតកម្សាន្ដ

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

បានផុស

នៅ

គូស្នេហ៍អ្នកផលិតមាតិកាល្បីឈ្មោះ លីនដា (Linda_vee) និង ណារ៉ូ (Naro_Vee) បានឈានដល់កម្រិតច្បាស់លាស់មួយទៀតហើយ ខណៈខាងប្រុសបានស្នើសុំខាងស្រីរៀបការ និងទទួលបានចម្លើយថា “yes” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ សមាជិកនៃក្រុម Veesa ដឹកនាំដោយលោក ហេង វិសាល បានចែករំលែករូបភាពស្នើសុំរៀបការរបស់អ្នកទាំងពីរព្រោងព្រាតផ្អើលអ្នកគាំទ្រ អមជាមួយនឹងប្រយោគជូនពរគ្រប់ៗគ្នា ក៏ព្រោះតែតែងទន្ទឹងចាំមើលថាតើ ពេលណាអ្នកទាំងពីរនឹងឈានដល់វេលាចាប់ដៃគ្នាជាគូជីវិត។

តាមរយៈវីដេអូ និងរូបភាពជាច្រើន លីន ឬអ្នកគាំទ្រតែងហៅថា Bro Lin បង្ហាញថា កញ្ញាមានភាពរីករាយលាយឡំនឹងទឹកភ្នែកនៃក្តីរំភើប ខណៈឈរក្នុងចំណោមអ្នកស្និតស្នាលរួមនិងគ្រួសារ ទទួលចិញ្ចៀនសុំរៀបការពីគូរស្នេហ៍ ដែលមើលចិត្តថ្លើមក្នាជាយូរមកហើយនោះ គឺលោក ណារ៉ូ ។

ថ្វីបើមិនទាន់បញ្ជាក់ពីពេលវេលាថ្ងៃមង្គលពីសាមុីខ្លួន តែពិធីសុំរៀបការរបស់អ្នកទាំងពីរនៅថ្ងៃនេះ ក៏បានធ្វើឱ្យសាធារណជនដែលជាអ្នកគាំទ្រ ចូលរួមរំភើបរីករាយផងដែរអមជាមួយនឹងការជូនពរគ្រប់ៗគ្នា។

គួររំលឹកថា នេះជាគូស្នេហ៍អ្នកផលិតមាតិកាមួយគូទៀតហើយ ដែលបានបណ្តុះបណ្តាលមនោសញ្វេតនា ឈានដល់វេលាចាប់ដៃគ្នាប៉ងជាគូជីវិត ខណៈមួយរយៈពេលចុងក្រោយនេះ មានគូស្នេហ៍អ្នកផលិតមាតិកាប៉ុន្មានគូមកហើយ បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម