ជីវិតកម្សាន្ដ
ក្រោយប្ដីស្លាប់ ប្រពន្ធតន្ត្រីករតៃវ៉ាន់ Eason Lee បែរធ្លាក់ខ្លួនដើរសុំអាហារពីគេ
យោងតាមសារព័ត៌មាន Next Apple កាលពីថ្ងៃទី ០៨ ខែធ្នូ បានឲ្យដឹងថា Lin Jing-En ភរិយារបស់តន្ត្រីករតៃវ៉ាន់ចុងឈ្មោះ Eason Lee ត្រូវបានគេឃើញដើរតាមផ្លូវសុំអាហារនៅហាងមួយ ព្រមទាំងគ្មានកន្លែងរស់នៅច្បាស់លាស់។ បន្ទាប់ពីស្វាមីវ័យចំណាស់ទទួលមរណភាពជីវិតរបស់នាងស្រាប់តែប្រែប្រួលមួយរំពេច។
ភរិយាវ័យក្មេងរបស់អ្នកនិពន្ធទំនុកច្រៀង និងផលិតតន្ត្រីជើងចាស់ជនជាតិតៃវ៉ាន់ Eason Lee បានដើរសួរបុគ្គលិកសម្រាប់អាហារ ប៉ុន្តែបុគ្គលិកបាននិយាយថា ផលិតផលនេះគឺសម្រាប់លក់។ បន្ទាប់មក Jing-En បានសុំទឹកផឹក ហើយសុំទៅបន្ទប់ទឹក។ អតិថិជនម្នាក់នៅក្នុងហាងបានដើរមកជិត ហើយបានទិញម្ហូបឲ្យ ប៉ុន្តែនាងប្រយ័ត្ន និងក្រសែភ្នែក អតិថិជនម្នាក់នេះមិនហ៊ានចូលជិតឡើយ។
ប្រភពបានឲ្យដឹងថា Jing-En បានបាត់បង់ការគាំទ្រចាប់តាំងពីតន្ត្រីករ ស្វាមីទទួលមរណភាពក្នុងខែមេសា ឆ្នាំ២០២៣។ មួយរយៈចុងក្រោយនេះ គេឃើញនាងដើរសុំទាន ហើយថែមទាំងលួចអហារជាច្រើនដងទៀតផង។ កាលពីខែវិច្ឆិកា តុលាការតៃវ៉ាន់បានប្រកាសថា Jing-En បានបំផ្លាញគ្រឿងសង្ហារិមសណ្ឋាគារ និងលួចអាហារពីមនុស្ស។ នាងក៏បានលួចផឹកនៅហាងងាយស្រួលមួយក៏ត្រូវបុគ្គលិកចាប់បានក៏រាយការណ៍ប្រាប់ប៉ូលិស។ ដោយសារភស្តុតាងគ្រប់គ្រាន់ តុលាការបានកំណត់ថា Jing-En មានពិរុទ្ធពីបទលួច និងពិន័យជាប្រាក់ចំនួន ៣,០០០ ដុល្លារតៃវ៉ាន់។
យោងតាមកូនប្រុសរបស់តន្ត្រីករ Eason Lee បានឲ្យដឹងថា Jing-En បានទទួលមរតកផ្ទះប្តីរបស់នាង។ ក្រោយពីលក់ផ្ទះរួច ប្រាក់នោះត្រូវបានដាក់ចូលក្នុងមូលនិធិទំនុកចិត្ត ដោយក្នុងមួយខែ Lam Tinh An បានទទួលប្រាក់ចំនួន ៣ ម៉ឺនដុល្លារតៃវ៉ាន់ និងអាចទទួលបានយ៉ាងហោចណាស់ ១០ ឆ្នាំ។
ទោះជាយ៉ាងនេះក្តី Jing-En តែងតែដើរលេង ហើយត្រូវបានគេឃើញដេកពេញមួយយប់នៅទូ ATM ។ ថ្ងៃមួយ ពេលនាងជួលបន្ទប់សណ្ឋាគារ បុគ្គលិកសណ្ឋាគារបានចោទប្រកាន់នាងថា ទម្លាយរបស់នៅក្នុងបន្ទប់ ធ្វើឲ្យខូចទូរទស្សន៍ និងបាត់បង់ការគ្រប់គ្រងការនិយាយរបស់នាង។
រឿងរ៉ាវស្នេហារបស់ Eason Lee និង Jing-En ធ្លាប់បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា នាងមានអាយុតិចជាងលោកដល់ទៅ ៤០ ឆ្នាំ។ អ្នកទាំងពីរស្រឡាញ់គ្នាតាំងពីអាយុ ១៦ ឆ្នាំមក។ ទោះបីជាមានការជំទាស់ពីឪពុកម្តាយរបស់នាងក៏ដោយ ក៏ Jing-En មករស់នៅជាមួយ Eason Lee មិនបានធ្វើការ ហើយពឹងលើមិត្តប្រុសរបស់នាងសម្រាប់ការចំណាយទាំងអស់។ តន្ត្រីករទទួលបានការនិយាយដើមរាប់មិនអស់ ហើយត្រូវបានមនុស្សជាច្រើននិយាយថាបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់លោក។ ទោះបីជាយ៉ាងណា អ្នកទាំងពីរបានតាំងចិត្តថានឹងរស់នៅជាមួយគ្នាមិនចុះឈ្មោះរៀបការ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចុងឆ្នាំ២០២៤ តារាស្រីចិន ៤ ដួង ជាប់ជាតួពូកែសម្ដែងបំផុត លើកញ្ចក់ទូរទស្សន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


