ជីវិតកម្សាន្ដ
ថៅកែ TVB រងការរិះគន់ថា ថើបថ្ពាល់ និងលូកលាន់តារាស្រីៗ
យោងតាមសារព័ត៌មាន Sohu នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ ក្នុងឯកម្មវិធីប្រគល់ពានរង្វាន់ Hoa Dinh ឆ្នាំ ២០២៤ លោក Eric Tsang បានប្រកាសអ្នកឈ្នះពានរង្វាន់តារាសម្តែងភាពយន្តពិភពលោកល្អបំផុតសម្រាប់ Hai Thanh សម្រាប់តួនាទីរបស់នាងក្នុងរឿង Beyond the Clouds ។ ពេលឡើងលើឆាកដើម្បីទទួលរង្វាន់ គាត់បានចូលទៅជិតនាងដោយមានបំណងឱបនាង។ ជាការឆ្លើយតប តារាសម្ដែងរូបនេះបានញញឹម ហើយឱបគាត់ថ្នមៗ។ បន្ទាប់មកគាត់បានថើបមុខរបស់តារាសម្តែងពីរដង។
នៅលើបណ្ដាញសង្គម Weibo វីដេអូរបស់តារាកំប្លែង Eric Tsang មានសកម្មភាពស្និទ្ធស្នាលជាមួយ Hai Thanh ទទួលបានការចូលមើលជាង ១.៥ លានដង និងមតិជិត ៥,០០០ ។ ទស្សនិកជនភាគច្រើនគិតថាទង្វើរបស់លោកមិនសមរម្យទាល់តែសោះ។ មនុស្សជាច្រើនបានបញ្ចេញមតិថា នាងមិនបានបដិសេធទេ ប៉ុន្តែភ្នែករបស់នាងបង្ហាញថានាងមិនចូលចិត្តការប៉ះពាល់ ទង្វើរបស់គាត់ជាមួយតារស្រីពិតជាមិនសមរម្យមែន។
នៅឆ្នាំ ២០២២ តារាសកំប្លែងវ័យ៧១ឆ្នាំ បានទទួលប្រតិកម្មតបចំពោះការឱប និងថើបតារាម៉ូដែលម៉ាឡេស៊ីម្នាក់ឈ្មោះ Lebara ដែលមានអាយុតិចជាងគាត់ ៤៣ ឆ្នាំ។ មហាជនជាច្រើនបានបញ្ចេញមតិថា ក្នុងនាមជាអគ្គនាយក TVB តារាសម្ដែងគួរតែយកចិត្តទុកដាក់លើកាយវិការ និងការនិយាយរបស់ពួកគេ។ នៅ HK01 តារាសម្ដែងរូបនេះបាននិយាយថា នេះគ្រាន់តែជារឿងតូចតាចតែបំផ្លើស លោកមិនស្គាល់តារាម៉ូដែលនោះទេ។
ក្នុងឆ្នាំ ២០១៨ តារាសម្តែងរូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភYammie Lam ។ វេទិកា និងបណ្តាញសង្គមចិនជាច្រើនបានផ្សព្វផ្សាយវីដេអូដែលមានខ្លឹមសាររបស់ស្ត្រីសួរ Yammie Lam ថាតើនាងត្រូវបានចាប់រំលោភដោយតារាសម្តែងពីរនាក់គឺ Eric Tsang និងlan Tang ។ ទោះជាយ៉ាងណា លោកបានបដិសេធដោយនិយាយថាវា ជាវីដេអូដែលបានកាត់តហើយមិនពិតទាល់តែសោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួរឿង «ផ្នូរបិសាច» ឱនក្បាលសុំទោសក្មេងៗជំនាន់ក្រោយ ជុំវិញភាពចលាចលនយោបាយនៅកូរ៉េ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


