ជីវិតកម្សាន្ដ
រាជនីសម្រស់ Song Hye Kyo និង តួឯកប្រុស Lee Byung Hun ស្ទើតែក្លាយជាប្ដីប្រពន្ធ បើកុំតែ…
ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់តារាសម្ដែងស្រីដ៏ល្បីល្បាញ Song Hye Kyo ដែលនាងមានរហ័សនាមថា រាជនីនៃសម្រស់របស់នារីកូរ៉េ និង តារាសម្ដែងប្រុសជើងចាស់ Lee Byung Hun ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងរឿង Squid Game ជាតួអង្គ Player 001។

តារាប្រុសស្រីមួយគូនេះ ធ្លាប់មានប្រវត្តិស្នេហាផ្អែមល្ហែមជាមួយគ្នា តាំងពីប្រលោកសិល្បៈដំបូងៗ កាលពីឆ្នាំ2003 មកម្ល៉េះ។ ទន្ទឹមនឹងនោះ អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ Byung Hun ថែមទាំងបាននាំ Hye Kyo ទៅលេងម្ដាយឪពុកទៀតផង ហើយចុះសម្រុងគ្នាខ្លាំងណាស់។

ប៉ុន្ដែដោយសារ ចាស់បុរាណតែងតែចង់បានចៅពរ ម្ដាយខាងប្រុស បានដាក់សម្ពាធ ចង់ឲ្យពួកគេរៀបការលឿនពេក ហើយខាងស្រី មិនទាន់ចង់កសាងគ្រួសារនោះទេ ព្រោះនាងនៅក្មេងខ្ចី នាងនៅចង់ប្រលោកក្នុងពិភពសិល្បៈយូរអង្វែងទៀត។
ដោយមានគំនិតផ្ទុយស្រឡះនឹងគ្នាបែបនេះហើយ ទើបធ្វើឲ្យតារាស្រី Song Hye Kyo ដែលគ្រានោះនាងទើបតែមានវ័យ២២ឆ្នាំ សម្រេចចិត្តជ្រើសរើសសេរីភាព និង គោលដៅជីវិតខ្លួនឯង។ ចុងក្រោយ ពួកគេក៏បាន សម្រេចចិត្តបែកគ្នាទាំងអាល័យ បន្ទាប់ពីទាក់ទងគ្នាបានជាង១ឆ្នាំប៉ុណ្ណោះ។

បច្ចុប្បន្ន លោក Lee Byung Hun មានវ័យ៥៤ឆ្នាំ លោកបានរៀបការកាលពីឆ្នាំ2013 ហើយមានកូន២នាក់ ដែលសុទ្ធតែពេញវ័យអស់ហើយ។ ចំណែកឯ អ្នកនាង Song Hye Kyo បច្ចុប្បន្នមានអាយុ43ឆ្នាំ ធ្លាប់បរាជ័យរឿងជីវិតគូម្ដង នាងនៅតែមានសម្រស់ស្អាត និង មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


