ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា Zhao Wei ជាមេខ្លោងនៅពីក្រោយជួញដូរមនុស្សទៅថៃ-មីយ៉ាន់ម៉ា
នៅថ្ងៃទី ១៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន 163 បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះករណីតារាសម្តែងនិងសិល្បករចិន ត្រូវគេបោកបញ្ឆោតនិងលក់ទៅប្រទេសថៃនិងមីយ៉ាន់ម៉ា បានក្លាយទៅជាកង្វល់ដ៏ធំមួយ។ ក្នុងចំណោមនោះ តារាសម្ដែង Wong Jing ត្រូវគេជួយសង្គ្រោះទាន់ពេល ប៉ុន្តែតារាម៉ូដែល Yang Zeqi នៅតែមិនអាចត្រឡប់មកផ្ទះវិញបាន ដោយ Wong Jing មានជនជាតិចិនយ៉ាងតិច ៥០ នាក់ត្រូវឃុំខ្លួនជាមួយគាត់នៅពេលនោះ។
គេហទំព័រដដែលបានសរសេរថា បុគ្គលនៅពីក្រោយការវិនិយោគ ការគ្រប់គ្រង និងការក្លែងបន្លំអ្នកលក់ទៅប្រទេសមីយ៉ាន់ម៉ា កំពុងត្រូវតាមប្រមាញ់ និងចាប់ខ្លួនជាបណ្តើរៗ។ ក្នុងនោះឈ្មោះរបស់តារាចិន Zhao Wei ឬទស្សនិកជនកម្ពុជានិយមហៅថា ត្រចៀកកាំ ស្រាប់តែក្លាយជាបុគ្គលពាក់ព័ន្ធនឹងករណីអមនុស្សធម៌នេះ បង្កការភ្ញាក់ផ្អើលដល់មហាជនជាច្រើន។
ជាក់ស្តែងអតីតស្វាមីរបស់ Zhao Wei ដែលជាពាណិជ្ជករ Huang Youlong មានបងប្អូនជីដូនមួយឈ្មោះ She Zhijiang ដែលពីមុនត្រូវគេចាប់ខ្លួនពីបទលេងល្បែងស៊ីសងនៅក្នុងប្រទេសចិន។ Zhijiang ក្រោយមកបានផ្លាស់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីរកស៊ី ហើយបានចូលរួមក្នុងគម្រោងទូរគមនាគមន៍ក្លែងបន្លំ។
ក្រោយមក នៅឆ្នាំ ២០២២ ស្វាមី Zhao Wei ត្រូវប៉ូលិសចាប់ខ្លួនពីបទដឹកនាំបណ្តាញឆបោក ដែលបានបោកប្រាស់មនុស្ស ៣៣០,០០០ ។ ដោយសារហេតុការណ៍នេះ ទើបតារាសម្ដែងបានបញ្ចប់ការលែងលះយ៉ាងឆាប់រហ័សពី អតីតស្វាមីដើម្បីបញ្ចៀសផលវិបាកផ្លូវច្បាប់។
ដូច្នេះហើយ ទើបមានពាក្យចចាមអារ៉ាមថា Zhao Wei និងស្វាមីបានវិនិយោគលើប្រតិបត្តិការខុសច្បាប់ទាំងនេះ តាមរយៈបងប្អូនជីដូនមួយរបស់នាង។ ជាងនេះទៅទៀត ប្រភពខ្លះបានអះអាងថា Zhao Wei និងស្វាមីបានចូលរួមដោយផ្ទាល់ក្នុងការគ្រប់គ្រងបណ្តាញក្លែងបន្លំ។
ចាប់តាំងពីសកម្មភាពទាំងនេះបានកើតឡើងនៅខាងក្រៅប្រទេសចិន សាធារណជនក្នុងស្រុកមិនបានដឹងជាដំបូងឡើយ។ នៅពេលដែលការជាប់ពាក់ព័ន្ធរបស់ Zhao Wei ត្រូវបានរកឃើញ នាងត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់ទំនាក់ទំនងរបស់នាងដើម្បីលុបដាន និងការពារខ្លួនដោយការដកខ្លួនចេញពីឧស្សាហកម្មកម្សាន្ត។ ដល់ចំណុចកំពូល អាជីវកម្មរបស់គូស្នេហ៍នេះ មានភាពចម្រុះណាស់ មិនត្រឹមតែផលិតភាពយន្ត ឬវិនិយោគលើភាគហ៊ុនប៉ុណ្ណោះទេ ថែមទាំងជួញដូរស្រា ទូរគមនាគមន៍ ធានារ៉ាប់រង។
ទោះបីជាយ៉ាងណាំក៏ដោយ មកដល់បច្ចុប្បន្ននេះ អ្នកគាំទ្ររបស់ Zhao Wei នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានការពារនាងថា ការដោះស្រាយអាជីវកម្មរបស់មីយ៉ាន់ម៉ា គឺជាការទទួលខុសត្រូវតែមួយគត់របស់អតីតស្វាមី និងមិនពាក់ព័ន្ធនឹងតួត្រចៀកកកាំនោះទេ។ លើសពីនេះ ការបង្ហោះជាច្រើនអំពីសកម្មភាពអាជីវកម្មពីមុនរបស់នាង ក៏ត្រូវបានលុបចោលដោយស្ងាត់ៗផងដែរ។
គួររម្លឹកដែរថា អតីតស្វាមី Zhao Wei ត្រូវបាគេស្គាល់ថាជាអ្នកជំនួញឈានមុខគេក្នុងប្រទេសចិន ប៉ុន្តែអាជីវកម្មរបស់លោកស្រាប់តែធ្លាក់ក្នុងវិបត្តិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកត្រូវបានដៃគូជំនួញចោទជាបន្តបន្ទាប់ពីបទឆបោក និងមិនសងប្រាក់កម្ចីវិញជាដើម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


