ជីវិតកម្សាន្ដ
ចូលសម្រាកបាន២ថ្ងៃ បញ្ញា សិទ្ធិ ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តជាបន្តបន្ទាប់ក្រោយឆ្លងកូវីដ- ១៩
ភ្នំពេញ ៖ តារាសម្តែងប្រុសលោក បញ្ញា សិទ្ធិ បានបង្ហាញអារម្មណ៍រំភើបនិងអរគុណខ្លាំងក្រៅតែពីការជូនពរហើយលើកទឹកចិត្តគឺតារារូបនេះថែមទាំងទទួលនូវការឧបត្ថម្ភថវិកាជាបន្តបន្ទាប់ពីសប្បុរសជននិងមិត្តភក្តិសិល្បៈ។

បើតាមសំណេររបស់លោក បញ្ញា សិទ្ធិ បានរៀបរា ប់ថាលោកពិតអរគុណខ្លាំងចំបងប្អូនដែលបានលើ កទឹកចិត្តនិងបានផ្ញើសារឬខលទូរស័ព្ទទៅសួរនាំសុខភាព។កាន់តែពិសេសថែមទៀតក៏សូមអរគុណបងប្អូនដែលបានឧបត្ថម្ភថវិកាដល់លោកផងដែរ។ខណ:ខ្លះ៥០ដុល្លារ ,១០០ដុល្លារ,២០០ដុល្លារនិងខ្លះទៀតសម្ភារ:ជាដើម។
គិតមកដល់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះលោក បញ្ញា សិទ្ធិ បានចូលព្យាបាលជំងឺកូវីដ-១៩បានរយៈពេលពីរថ្ងៃមកហើយ បន្ទាប់តេស្តរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ កាលពីថ្ងៃទី១៦ខែមីនា។

យ៉ាងណាមិញបន្ទាប់ពីចូលសម្រាកព្យាបាលបាន១ថ្ងៃ កាលពីព្រឹកថ្ងៃទី១៧ខែមីនាម្សិលមិញលោក បញ្ញា សិទ្ធិ ក៏បានរៀបរាប់ដោយបញ្ជាក់ប្រាប់ពីសុខភាពថា សួស្តីបងប្អូននឹងមិត្តសិល្បករទាំងអស់ដែលបានបារម្ភពីសុខភាពខ្ញុំ ក៏សូមទោសដែលមិនបានឆ្លើយតមសារទាំងអស់គ្នាសុខភាពខ្ញុំព្រឹកនេះគឺចុះខ្សោយជាងម្សិលមិញឈឺក្បាលស្ងួតករ ក្តៅខ្លួនអស់កម្លាំង។ អរគុណរាល់ការលើកទឹកចិត្តនឹងបារម្ភសូមបងប្អូនថែរក្សាសុខភាពផងណា កុំចេញក្រៅបើគ្មានភារកិច្ច ៣កុំ ៣ការពារ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


