ជីវិតកម្សាន្ដ
ផ្ទុះការមិនពេញចិត្ត ពេលឮថា ទ្រព្យរបស់ តួ សាន់ឆាយ អាចធ្លាក់ទៅលើអតីតស្វាមី
Barbie Hsu ឬតួសាន់ឆាយ បានស្លាប់ភ្លាមៗដោយសារតែជំងឺផ្ដាសាយនិង រលាកសួតកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានកសាងឡើងក្នុងអាជីពដ៏យូរអង្វែងរបស់នាងកាលពីវ័យជំទង់។ យ៉ាងណា ការបែងចែកទ្រព្យសម្បត្តិ បានក្លាយជាប្រធានបទក្តៅនិងរភាពចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីលេចឮថាអាចធ្លាក់ទៅលើដៃអតីតស្វាមីវិញ។
Barbie Hsu បានស្លាប់ភ្លាមៗនៅប្រទេសជប៉ុន។ គ្រួសារតារាសម្តែងកំពុងមមាញឹកក្នុងការរៀបចំបុណ្យសព រួមទាំងការដោះស្រាយបញ្ហាមរតករបស់តួឯកស្រីក្នុងរឿង F4 ផងដែរ ។ ថ្វីដ្បិតតែថា នាងមិនបានសម្ដែងភាពយន្តយូរមកហើយ ប៉ុន្តែនាងនៅមានលុយដើម្បីវិនិយោគ និងធ្វើជំនួញ។ ទំព័រ Apple បាននិយាយថា ទ្រព្យសម្បត្តិប៉ាន់ស្មានរបស់ Barbie Hsu គឺ៧៥ លានដុល្លារ ដោយសារតែតារាស្រីរូបនេះបានស្លាប់ភ្លាមៗនោះ នាងប្រហែលជាមិនមានពេលសម្រេចចិត្ត។ ភាពចម្រូងចម្រាសលើមរតករបស់នាងបច្ចុប្បន្នទាក់ទាញមតិរាប់លាននៅលើ Weibo ។
មេធាវីជនជាតិតៃវ៉ាន់បាននិយាយថា យោងតាមច្បាប់បច្ចុប្បន្ន អតីតស្វាមីរបស់ Wang Xiaofei គឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្នុងការបែងចែកទ្រព្យសម្បត្តិ។ ក្នុងករណី Barbie មិនមានឆន្ទៈ តារាចម្រៀងកូរ៉េ Koo Jun Yup គឺជាមនុស្សដំបូងគេដែលមានឈ្មោះក្នុងបញ្ជីអ្នកស្នងមរតក។ បច្ចុប្បន្ននេះ នាងកំពុងប្តឹងអតីតស្វាមីសម្រាប់ការចិញ្ចឹមកូនបន្ទាប់ពីលែងលះ។ Koo Jun Yup អាចតំណាងឲ្យភរិយាដើម្បីបន្តបណ្តឹងនេះ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីតារាស្រីរូបនេះបានទទួលមរណភាព ការថែរក្សាកូនទាំងពីរនឹងផ្តល់អាទិភាពដល់ Wang Xiaofei ។ ដូចនេះ ការចំណាយលើការចិញ្ចឹមកូននឹងលែងមានតទៅទៀត ហើយលើសពីនេះទៅទៀត អតីតស្វាមីនឹងគ្រប់គ្រងមរតករបស់កូនទាំងពីរ។ ដូច្នេះ អ្នកជំនួញរូបនេះគឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្រោមច្បាប់មរតកតៃវ៉ាន់។
បន្ទាប់ពីព័ត៌មាននេះបានសាយភាយលើអ៉ិនធើណេត វាបានធ្វើឲ្យមនុស្សជាច្រើនមានការខឹងសម្បារ។ មនុស្សដែលស្រលាញ់សាន់ឆាយគិតថា Wang Xiaofei មិនសមនឹងទទួលមរតកកូន ឬទទួលមរតកទេ។ មតិរបស់ទស្សនិកជនជាច្រើនសុទ្ធតែបញ្ចេញដូចៗគ្នាថា បុគ្គលដែលមានស្នេហាជេរប្រមាថ តិះដៀលអតីតភរិយាមកច្រើនឆ្នាំ ហេតុអ្វីត្រូវយកលុយរបស់នាងនេះហាក់ដូចជាមិនសមហេតុផលឡើយ។
ម្យ៉ាងវិញទៀត DJ Koo និង Barbie ទើបតែរៀបការបាន ៣ ឆ្នាំប៉ុណ្ណោះ ដូច្នេះហើយ តារាចម្រៀងប្រុសកូរ៉េរូបនេះ ទទួលបានត្រឹមតែ ១/២ នៃទ្រព្យសម្បត្តិសរុបរបស់ភរិយាប៉ុណ្ណោះ។ គាត់ក៏អាចទទួលបានកម្មសិទ្ធិលើវីឡាដែលគាត់កំពុងរស់នៅជាមួយនាងដែរ ។
ដោយឡែក យោងតាមគេហទំព័រ ET Today បានឲ្យដឹងថា Barbie មានទ្រព្យសម្បត្តិប្រណីតយ៉ាងតិចចំនួន ៣ នៅតៃវ៉ាន់។ នាងល្បីល្បាញតាំងពីក្មេង ទទួលបានប្រាក់ខែខ្ពស់បំផុតនៅតៃវ៉ាន់ ហើយជារឿយៗត្រូវបានអញ្ជើញឱ្យដើរតួក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងសំអាង និងផលិតផលថែរក្សាសម្រស់។ បន្ទាប់ពីរៀបការរួច កេរ្តិ៍ឈ្មោះរបស់តារាស្រីហាក់មិនបាក់ស្រុតទេ មួយឆ្នាំនាងទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលមានតម្លៃសរុបរហូតដល់ ៤.៧៥ លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានមុនលាចាកលោក តួ សាន់ឆាយ បន្សល់ទុកលុយរាប់លានដុល្លារ សុទ្ធសឹងជាកម្លាំងញើសឈាមខ្លួនឯង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


