ជីវិតកម្សាន្ដ
តារាចិន-តៃវ៉ាន់ ៦ រូប សុទ្ធតែសម្រស់ស្អាត តែជួបជីវិតអភ័ព្វ ស្លាប់ទាំងវ័យក្មេង
មុនពេល Barbie Hsu ឬតួសាន់ឆាយ តារាចិន-តៃវ៉ាន់ជាច្រើនដូចជាបានធ្វើឲ្យអ្នកគាំត្រទូទាំងអាស៊ីមានក្ដីអាណិតជាពន់ពេក ដោយសារតែម្នាក់ៗមានទាំងសម្រស់និងទេពកោសល្យ ប៉ុន្តែបានស្លាប់មុនអាយុ ឬអ្នកខ្លះមានព្យុះជីវិតរាប់មិនអស់។
ទី ១ Barbie Hsu

Barbie Hsu បានទទួលមរណភាពកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ខណៈទៅវិស្សមកាលជាមួយគ្រួសារនៅប្រទេសជប៉ុន។ គ្រួសារតារាវ័យ ៤៨ ឆ្នាំបានបង្ហើបថា នាងមានជំងឺផ្ដាសាយ និងរលាកសួត។
កើតក្នុងឆ្នាំ ១៩៧៦ តារាសម្ដែង តារាចម្រៀង និងតារាម៉ូដែលតៃវ៉ាន់ដ៏ល្បីឈ្មោះមួយរូប ជាមួយនឹងតួនាទីជាតួឯកស្រីក្នុងរឿង Meteor Garden (២០០១) Barbie បានក្លាយជាតារាវ័យក្មេង ដែលត្រូវគេស្វែងរកច្រើនជាងគេនៅក្នុងកម្មវិធីទូរទស្សន៍តៃវ៉ាន់។ សម្រស់ដ៏ស្លូតបូត ប៉ុន្តែគួរឲ្យទាក់ទាញបានជួយឲ្យនាងក្លាយជាទេពធីតាក្នុងសុបិនរបស់បុរសនៅពេលនោះ។ នាងក៏ត្រូវគេចាត់ទុកថាជារូបសម្រស់ និងម៉ូដប្រចាំទសវត្សរ៍ឆ្នាំ ២០០០ ក្នុងកម្មវិធីបង្ហាញម៉ូដចិនផងដែរ។
ងាកមកកាន់វ័យកុមារភាព នាងហាក់មិនបានទទួលភាពកក់ក្ដៅពីឪពុកដែលញៀនល្បែង និងផឹកស្រា តែងតែធ្វើបាបប្រពន្ធ និងកូនៗ រហូតគ្រួសារត្រូវជំពាក់បំណុលគេ។ ក្រោយពីឪពុកម្តាយលែងលះគ្នា បងប្អូនស្រីទាំង៣នាក់បានរស់នៅជាមួយម្តាយ ដោយឆ្លងកាត់ការខ្វះខាតជាច្រើនថ្ងៃ ។ នេះបានជំរុញឲ្យសាន់ឆាយ មានភាពចាស់ទុំ នៅពេលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត និងក្លាយជាសសរស្តម្ភនៃគ្រួសារ។
Barbie បានរៀបការជាមួយពាណិជ្ជករ Wang Xiaofei អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ អ្វីដែលត្រូវបានលាតត្រដាងក្រោយការលែងលះបង្ហាញថា ក្នុងអំឡុងពេលរៀបការ នាងមានទុក្ខព្រួយជាខ្លាំងដោយសារតែប្តីបានបោកប្រាស់និងធ្វើបាបនាង។ តារាស្រីរូបនេះក៏មានបញ្ហាសុខភាពច្រើនដែរ ស្ទើរតែស្លាប់២ដង និងរលូតកូន២ដង។ ក្នុងចំណោមនោះ ផលវិបាកដ៏គ្រោះថ្នាក់ក្នុងពេលសម្រាលកូន បានលងបន្លាចតារាស្រីអស់មួយជីវិត។ ក្នុងឆ្នាំចុងក្រោយ សាន់ឆាយ ក៏ទទួលរងពីជំងឺជាច្រើនដូចជា ឆ្កួតជ្រូក, ប្រកាច់, បេះដូង និងជំងឺធ្លាក់ទឹកចិត្តជាដើម។
ទី ២ Kathy Chow

នៅឆ្នាំ ១៩៩៤ Kathy Chow បានក្លាយជាតារាដែលមានពន្លឺចែងចាំង ជាមួយនឹងតួនាទីដ៏សំខាន់ៗក្នុងភាពយន្តហើយថែមទាំងត្រូវគេសរសើរ និងដាក់ឈ្មោះថា Zhou Zhiruo ដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍ ។
ក្នុងឆ្នាំ ១៩៩៦ នាងបានចាកចេញពី TVB ហើយក្លាយជាតារាសម្តែងឯករាជ្យ។ ជាពិសេស នាងត្រូវប្រព័ន្ធផ្សព្វផ្សាយសរសើរថាជា ទេពធីតាសម្រស់ ក្នុងអំឡុងឆ្នាំ ១៩៩០ ដោយសារតែភាពទន់ភ្លន់។ រូបរាងរបស់តារាស្រី ត្រូវគេពណ៌នាថា សុភាពនិងបរិសុទ្ធ ផ្ទុយពីបុគ្គលិកលក្ខណៈដ៏រឹងមាំរបស់នាង។
ដ្បិតតែ ជោគជ័យក្នុងអាជីពមែនពិត តែតារាស្រីកើតនៅឆ្នាំ ១៩៦៦ មិនអាចស្វែងរកសុភមង្គលអាពាហ៍ពិពាហ៍បានទេ។ នាងមានទំនាក់ទំនងជាច្រើន ប៉ុន្តែសុទ្ធតែបែកបាក់គ្នា។ ឆ្លងកាត់ការខូចចិត្ត ទើបនាងសម្រេចចិត្តជ្រើសរើសរស់នៅលីវនិងជីវិតដោយសេរី។ យ៉ាងណា នៅឆ្នាំ ២០២៣ តារាសម្តែងបានទទួលមរណភាពក្នុងអាយុ ៥៧ ឆ្នាំដោយសារជំងឺលុយពីស។ ក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពឯកជនមួយ សម្រាប់នាងក្នុងទីក្រុងប៉េកាំង ដោយមានតែសាច់ញាតិ និងមិត្តភ័ក្តិជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។
ទី ៣ Teresa Teng

កើតនៅឆ្នាំ១៩៥៣ នៅតៃវ៉ាន់ Teresa Teng ត្រូវគេស្គាល់ថាជា អ្នកចម្រៀងលេខ១របស់អាស៊ី ដោយសារទឹកដមសំឡេងផ្អែមល្ហែម ធ្វើឲ្យអ្នកស្តាប់ជក់ចិត្តនឹងបទចម្រៀងមិនជិនណាយ។ នាងត្រូវបានបោះឆ្នោតឲ្យក្លាយជាអ្នកចម្រៀងដែលមានឥទ្ធិពលបំផុត នៅលើពិភពលោក។
ក្នុងឆ្នាំ ១៩៨៦ ទស្សនាវដ្ដី American Time បានដាក់ចំណាត់ថ្នាក់នាងនៅក្នុងកំពូលតារាចម្រៀងល្បីបំផុតទាំង ១០នៅលើលោក និងកំពូលតារាចម្រៀងទាំង ៧ ប្រចាំឆ្នាំ ដែលជាជនជាតិអាស៊ីតែមួយគត់ ដែលទទួលបានពានរង្វាន់ពីរដង។ រួមជាមួយនឹង Leslie Cheung នាងបានក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញបំផុត ២០ នាក់ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។
នៅខែឧសភា ឆ្នាំ ១៩៩៥ ពេលទៅវិស្សមកាលជាមួយមិត្តប្រុសនៅប្រទេសថៃ Teresa ស្រាប់តែបានទទួលមរណភាពនៅសណ្ឋាគារមួយក្នុងអាយុ ៤២ឆ្នាំ ដោយសារជំងឺហឺត។ ក្នុងគ្រាចុងក្រោយនេះ តារាចម្រៀងស្រីមិនមានសាច់ញាតិណានៅក្បែរឡើយ។ ការលាចាកលោករបស់នាថ បានធ្វើឲ្យកក្រើកវិស័យសិល្បៈអាស៊ីទាំងមូល និងបន្សល់ទុកនូវទុក្ខសោកដល់អ្នកដែលស្រលាញ់សំឡេងរបស់នាងរហូតមកដល់បច្ចុប្បន្ន។
ទី ៤ Anita Mui

កើតនៅឆ្នាំ ១៩៦៣ ជាតារាចម្រៀង និងជាតារាសម្ដែងហុងកុងដ៏ល្បីល្បាញ។ មិនត្រឹមតែមានទឹកដមសំឡេងដ៏គួរឲ្យទាក់ទាញទេ តារាស្រីក៏បានយកឈ្នះទស្សនិកជនជាមួយនឹងសមត្ថភាពសម្ដែងដ៏ល្អ ព្រមទាំងការបញ្ចេញបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ និងមានភាពច្នៃប្រឌិតដល់ទស្សនិកជន។
ប្រព័ន្ធផ្សព្វផ្សាយអាស៊ីធ្លាប់បានបញ្ចេញមតិថា Anita គឺជាតារាជោគជ័យ និងមានទេពកោសល្យបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង។ នាងត្រូវទស្សនិកជនប្រដូចនឹងតារាបរទេស ម៉ាដូណា ក្នុងទសវត្សរ៍ទី ៨០ និង ៩០។ នៅឆ្នាំ ១៩៩០ តារាស្រីបានប្រគំតន្ត្រីចំនួន ៣០ បន្ទាប់មក នាងបានប្រជែងខ្លួនដោយចូលក្នុងឧស្សាហកម្មភាពយន្តតែម្ដង។
ក្នុងឆ្នាំ ២០០៣ នៅពេលដែលអាជីពកាន់តែល្បីល្បាញ Anita ស្រាប់តែឃើញថាខ្លួនមានជំងឺមហារីក ទើបចាប់ផ្តើមព្យាបាល។ ក្រោយមក នៅឆ្នាំដដែលនាងត្រូវគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកនាងបានស្លាប់នៅអាយុ ៤០ ឆ្នាំ។
ទី ៥ Yammie Lam

Yammie Lam ជាតារាសម្ដែងហុងកុងមួយរូបដែលទទួលបានជោគជ័យខ្លាំងតាំងពីក្មេង។ មានរូបរាងលេចធ្លោ និងភាពស្រស់ស្អាត ទាក់ទាញអ្នកគ្រប់គ្នា ប៉ុន្តែជីវិតចុងក្រោយ នាងរស់នៅក្នុងភាពឯកោរហូតដល់ថ្ងៃស្លាប់។
ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ នាងជាប់ចំណាត់ថ្នាក់ក្នុងចំណោមនារីដ៏ស្រស់ស្អាតបំផុត នៅលើកញ្ចក់ទូរទស្សន៍ហុងកុង ជាមួយនឹងមុខស្អាត សុភាព ទាក់ទាញបេះដូង និងសម្តែងបានល្អ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ១៩៩២ អាជីពរបស់នាងបានចាប់ផ្តើមធ្លាក់ចុះ ក្រោយការស្លាប់ភ្លាមៗរបស់មិត្តប្រុស ព្រមទាំងមរណភាពរបស់ឪពុកម្ដាយក្នុងពេលដំណាលគ្នា។
ព្រឹត្តិការណ៍ជាបន្តបន្ទាប់ បានធ្វើឲ្យតារាស្រីធ្លាក់ក្នុងវិបត្តិ។ ក្នុងឆ្នាំ ១៩៩៨ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នានេះមិនធ្ងន់ធ្ងរទេ ប៉ុន្តែភាពចលាចលរបស់នាងនៅក្នុងមន្ទីរពេទ្យបានធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោ។ ក្រោយមក នាងត្រូវបង្ខំឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យផ្លូវចិត្ត។ នៅឆ្នាំ ២០០៤ Yammie បានប៉ុនប៉ងធ្វើអត្តឃាត តែមិនបានសម្រេច។
ជារឿងអកុសល នៅឆ្នាំ ២០១៧ តារាស្រីបានរកឃើញដុំសាច់នៅក្នុងស្បូន ដោយសារតែគ្មានប្រាក់សម្រាប់ការវះកាត់ នាងត្រូវបោះបង់ចោលមិនអើពើនឹងជំងឺ។ ក្រោយមក នៅខែវិច្ឆិកា ឆ្នាំ ២០១៨ Yammie ត្រូវបានគេប្រទះឃើញស្លាប់ភ្លាមៗនៅផ្ទះរបស់នាង។ មរណភាពរបស់តារាក្នុងវ័យ ៥៥ឆ្នាំ បានធ្វើឲ្យមនុស្សជាច្រើនយំសោក ចំពោះនារីដ៏ស្រស់ស្អាតម្នាក់ដែលមានជីវិតអភ័ព្ធខ្លាំង។
ទី ៦ Beatrice Hsu
កើតនៅឆ្នាំ ១៩៧៨ និងជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុងរលកទីមួយនៃរឿងភាគតៃវ៉ាន់។ នាងត្រូវបានទស្សនិកជនចូលចិត្តតាមរយៈខ្សែភាពយន្តជាច្រើន និងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍នៅពេលដែលទទួលបានតួនាទី ក្នុង Meteor Garden ។ នៅក្នុងខែមករា ឆ្នាំ ២០០៧ រថយន្តដែលដឹកតារាសម្ដែង បានជួបឧបទ្ទវហេតុពេលកំពុងធ្វើដំណើរលើផ្លូវហាយវេ។ នាងបានសន្លប់យ៉ាងយូរ ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺ តារាស្រីបានស្លាប់ទាំងវ័ក្មេង នៅក្នុងអាយុ ២៩ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ