ជីវិតកម្សាន្ដ
T.O.P បញ្ចាក់ជំហរច្បាស់ការ មិនវិលទៅរក Big Bang វិញទេ
នៅថ្ងៃទី ១១ ខែកុម្ភៈ អ្នកតំណាងរបស់ T.O.P បានបំភ្លឺថា ឈ្មោះ ‘TOP’ នៅលើទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Choi Seung Hyun មិនត្រូវបានបន្ថែមឬផ្លាស់ប្តូរថ្មីទេ វាតែងតែនៅទីនោះ។ ពួកគេបានសង្កត់ធ្ងន់បន្ថែមទៀតថា “ជំហររបស់គាត់ទាក់ទងនឹង Big Bang នៅតែដដែល ដូចដែលគាត់បានសម្តែងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ។
យ៉ាងណា កាលពីពេលថ្មីៗនេះសហគមន៍អនឡាញបានប៉ាន់ស្មានអំពីការវិលត្រលប់របស់លោក បន្ទាប់ពីបានកត់សម្គាល់ឃើញឈ្មោះមួយនេះបានចុះក្នុងគណនី YouTube ផ្លូវការរបស់ Big Bang ដោយបង្ហាញថា G-Dragon, Taeyang, T.O.P, Daesung។
លើសពីនេះ ទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ T.O.P នៅតែបញ្ចូលឈ្មោះ TOP Choi Seung Hyun ដែលជំរុញឲ្យមានការរំពឹងទុកជាច្រើនពាក់ព័ន្ធនឹងតារាប្រុស។ អ្នកគាំទ្រមួយចំនួនថែមទាំងទន្ទឹងរង់ចាំការវិលវិញជាក្រុមពេញមួយក្រុម បន្ទាប់ពីគាត់បានផ្លាស់ប្តូររូប Profile ផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ T.O.P បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មានអារម្មណ៍ថាមិនសមក្នុងការត្រលប់ទៅក្រុម Big Bang បន្ទាប់ពីចាកចេញពីក្រុម។ កាលពីខែមុន ក្នុងអំឡុងពេលសម្ភាសន៍សារព័ត៌មានសម្រាប់ «Squid Game 2» របស់ Netflix គាត់បានបើកចំហអំពីការចាកចេញថែមទៀតផង។
នៅក្នុងបទសម្ភាសមួយ គាត់បាននិយាយថា «បន្ទាប់ពីការដកទ័ពរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបង្កគ្រោះថ្នាក់ដល់ក្រុម Big Bang ច្រើនពេកហើយ។ ខ្ញុំបានសម្រេចចិត្តចាកចេញពីព្រោះខ្ញុំមិនចង់បង្កបញ្ហាដល់ក្រុមទៀតទេ»។
តារាចម្រៀងវ័យ៣៧ឆ្នាំបានពន្យល់បន្ថែមថា «នៅពេលកិច្ចសន្យារបស់ខ្ញុំបានបញ្ចប់ ខ្ញុំបានជ្រើសរើសចាកចេញបន្ទាប់ពីគម្រោង Still Life ។ ខ្ញុំមានអារម្មណ៍ខ្មាសក្នុងការត្រឡប់ទៅក្រុម Big Bang វិញ។ ប្រសិនបើខ្ញុំធ្វើការតែម្នាក់ឯង ខ្ញុំអាចទទួលខុសត្រូវទាំងស្រុងចំពោះកំហុសរបស់ខ្ញុំកន្លងមក ប៉ុន្តែប្រសិនបើខ្ញុំចូលរួមក្រុមវិញ នោះមិនមែនជាករណីនោះទេ។ ខ្ញុំមិនចង់ដាក់បន្ទុកពួកគេទេ»។
មិនតែប៉ុណ្ណោះ ជាមួយនឹងការរំពឹងទុកបន្តជុំវិញការវិលត្រឡប់មកវិញរបស់គាត់ ពេលនេះ T.O.P បានបញ្ជាក់ជាថ្មីថាជំហររបស់គាត់មិនផ្លាស់ប្តូរទេ ដោយបញ្ចប់ភាពចម្រូងចម្រាសលើបណ្ដាញអ៉ិនធើណេត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


