ជីវិតកម្សាន្ដ
អបអរសាទរ! Miss Grand Cambodia ជាប់ចូលវគ្គជម្រុះ២០នាក់ ខណៈFanកម្ពុជាVoteគាំទ្រ
ពិតជាមោទកភាពមែនទែន ដែល Miss Grand Cambodia កញ្ញា លីវ ជាលី បានឈ្នះក្នុងការប្រគួតបោះឆ្នោតគាំទ្រ សម្រាប់ចូលរួមប្រកួតវគ្គជម្រុះ២០ នៅប្រទេសថៃ ដែលទាំងអស់នេះ ជាការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោះសម្រាប់កញ្ញាលើកនេះ។

ក្រោយពីមានការផ្ទេរតំណែងជំនួស កញ្ញា កែវ សេងរដ្ឋា រួចមកកញ្ញា លីវ ជាលី បានខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីចូលរួមប្រកួត Miss Grand International នៅប្រទេសថៃ បើទោះបីជាមានពេលវេលាខ្លីសម្រាប់នាងក៏ដោយ ប៉ុន្តែ ជាលី នៅតែរឹងមាំ និង នៅតែមានភាពជឿជាក់លើខ្លួនឯង ដើម្បីយកជ័យជម្នះសម្រាប់ប្រទេសកម្ពុជា លើសពីនោះសម្រាប់អ្នកគាំទ្ររបស់នាង។


តាមរយៈផេកផ្លូវការ Miss Grand International ក៏បានបើកការប្រកួតសម្រាប់ Miss Grand ទាំងអស់ចូលរួមបោះឆ្នោតគាំទ្រប្រទេសរបស់ខ្លួន ក្នុងនោះប្រទេសកម្ពុជាបានការគាំទ្រច្រើនជាងគេ ក្នុងវិញ្ញាសា Country choice of the year ដែលប្រទេសកម្ពុជា ទទួលបានពិន្ទុរហូតដល់ ៣៧,៨៣៩,៧៦៨ យកឈ្នះប្រទេសឥណ្ឌូនេស៊ី ៣៧,៦៩៦,១១៤ ដែលជយជម្នះនេះ គឺបានមកពីប្រជាជនកម្ពុជាបោះឆ្នោះឲ្យនាង បានចូលទៅដល់វគ្គជម្រុះ២០នាក់ ដោយស្វ័យប្រវត្តិ ហើយនេះក៏ជាមោទកភាពមួយ ដែលអ្នកគាំទ្រកម្ពុជារួមគ្នា ក្នុងការបោះឆ្នោតលើកនេះ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា នៅតែបន្តគាំទ្រកញ្ញា លីវ ជាលី តទៅទៀត សម្រាប់ការចូលរួមប្រកួតវគ្គខាងមុខ ដើម្បីយកជយជម្នះសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទ ផានិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


