Connect with us

ជីវិតកម្សាន្ដ

តារា ចិន-តៃវ៉ាន់៣រូប ត្រូវប៉ូលិសចាប់ខ្លួនព្រមគ្នា ក្នុងខែ​តែមួយ

បានផុស

នៅ

ឧស្សាហកម្មកម្សាន្តរបស់ចិន-តៃវ៉ាន់នៅដើមឆ្នាំ ២០២៥ គឺពោរពេញទៅដោយភាពច្របូកច្របល់ ខណៈដែលតារាជាច្រើនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ហើយក្នុងនោះក៏មានសិល្បករ ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងខែ​កុម្ភៈដូចគ្នានិងក្រោមហេតុផលផ្សេងគ្នា។

១ Wang Talu ឬDarren Wang​ ចាប់ខ្លួនពីបទគេចចេញពីការបម្រើយោធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Wang Talu គឺជាតារាកើតនៅតៃវ៉ាន់ ដែលល្បីល្បាញក្នុងភាពយន្តដូចជា My Youth, First Kiss, 18 Years Heidheid the Wolf, All or Nothing។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ តារាសម្តែងត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្ត ដើម្បីចៀសវាងការបំពេញកាតព្វកិច្ចយោធា។

ក្រោយ​ការ​សួរ​ចម្លើយ​អស់​រយៈពេល​២​ម៉ោង តារាប្រុសវ័យ៣៣ ត្រូវ​បាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​ក្នុង​ប្រាក់​ធានា​ចំនួន៤ពាន់ដុល្លារជាង។ គាត់ត្រូវបានគេតម្រូវឲ្យបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី ១៣ ខែមីនា។ ប្រសិនបើនៅតែបន្តបំពានច្បាប់ដោយចេតនា តារាសម្តែងនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋតែម្ដង។ យ៉ាងណា នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះតារាប្រុសត្រកូល Wang បានចំណាយប្រាក់រាប់សិបលានដុល្លារតៃវ៉ាន់ ដើម្បីក្លែងបន្លំឯកសារធ្វើរោគវិនិច្ឆ័យជំងឺបេះដូង ដើម្បីគេចពីកាតព្វកិច្ចយោធា។

២ Cui Man Li ត្រូវប៉ូលិសស៊ើបអង្កេតពីបទកុហក និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងអំឡុងពេលផ្សាយផ្ទាល់ តារាសម្តែងស្រី Cui Man Li ដែលដើរតួក្នុងរឿង «The Legend of Zhen Huan» ស្រាប់តែបានរៀបរាប់ពីមូលហេតុដែលនាងស្រវឹងពេលកំពុងថតរឿង Hengdian ហើយបើកឡានត្រឡប់ទៅសណ្ឋាគារវិញ ក្រោមការណែនាំពីមិត្តភ័ក្តិ។ ​នាពេលនោះ នាងកំពុង​ព្យាយាម​បើក​បញ្ច្រាស​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​នៅ​ក្បែរ​នោះ​ខ្ទេច​ទ្វារ។ ក្រោយ​បង្ក​គ្រោះថ្នាក់​នេះតារាស្រីនិង​មិត្ត​ភក្តិ​បាន​រត់គេច​ខ្លួន​ទៅ​សណ្ឋាគារ​ផ្សេង។ នៅថ្ងៃបន្ទាប់ ពេលនាងត្រឡប់មកកន្លែងកើតហេតុវិញ ហើយដឹងថាកាមេរ៉ាឃ្លាំមើលខូច នាងក៏និយាយកុហកថា កាមេរ៉ាខូច ដូច្នេះតើខ្ញុំខ្លាចអ្វី? លើសពីនេះ នាងក៏បានទម្លាយថា នាងនៅតែបន្តបើកបរ ទោះបីជាប័ណ្ណបានផុតកំណត់ក៏ដោយ។

តារាស្រីរូបនេះត្រូវបានប៉ូលីសកោះហៅមកស៊ើបអង្កេត ប៉ុន្តែក្រោយមកនាងត្រូវសារភាពថាបានប្រឌិតព័ត៌មាន បង្កើតរឿងនេះឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបង្កើនអ្នកតាមដានតែប៉ុណ្ណោះ! អាកប្បកិរិយាមិនសមទំនងបានរំលោភលើបទប្បញ្ញត្តិនៃច្បាប់ស្តីពីការដោះស្រាយការបំពានផ្នែករដ្ឋបាលរបស់ប្រទេសចិន។ ដូច្នេះ​ហើយ ​Cui Man Li ត្រូវ​សមត្ថកិច្ច​ដាក់​ទោស​ទណ្ឌ​ផ្នែក​រដ្ឋបាល​ដោយ​ឃុំខ្លួន​បណ្តោះអាសន្ន​តាម​ច្បាប់​។

៣ តារាសម្ដែង Marcus Li

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ តារា​សម្ដែង Marcus Li ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បំផ្លិចបំផ្លាញ​រថយន្ត​របស់​ពលរដ្ឋ។ គណនីមួយដែលមានឈ្មោះថា “Screenwriter Duong Duong” បាននិយាយថា មុនពេលបុណ្យចូលឆ្នាំថ្មី រថយន្ត Mercedes Benz របស់គាត់ ដែលចតនៅចិញ្ចើមផ្លូវ ត្រូវបាន LMarcus Li ទាត់ធាក់ កាច់បំបាក់ផ្លាកសញ្ញាបិទ និងវាយកញ្ចក់ពីក្រោយរងការខូច។

ដំបូង​ឡើយ តារា​សម្ដែងវ័យក្មេង​បាន​សន្យាដោយស្មោះ​ថា ​នឹង​សង​សំណង​ទាំង​ស្រុង ។ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដោះស្រាយ ហើយ​ម្ចាស់​រថយន្ត​ឈ្មោះ Duong Duong ក៏​បាន​ផ្ញើ​វិក្កយបត្រ​ជួសជុល​ទៅ​ឲ្យ Marcus Li ដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ដឹងថាចំនួនទឹកប្រាក់គឺ ១២,៣១៣ ដុល្លារ) តារាសម្តែងរូបនេះបានផ្លាស់ប្តូរចិត្តរបស់គាត់ ហើយបដិសេធមិនផ្តល់សំណង។ ជនរងគ្រោះ ក៏រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​ប៉ូលិសផ្ទាល់តែម្ដង។

យ៉ាងណា នៅពេលដែលតារាប្រុសវ័យ២៨ឆ្នាំ ត្រូវប៉ូលិសឃាត់ខ្លួន ទស្សនិកជនមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារតែលោកមានអាកប្បកិរិយាក្រទើតក្រទោម មិនចាញ់គ្នាជាមួយជនរងគ្រោះប៉ុន្មានទេនៅលើបណ្តាញសង្គមកាលប៉ុន្មានថ្ងៃមុន។

មិនតែប៉ុណ្ណោះ កន្លងមក Marcus Li ធ្លាប់បានវាយប្រហារលើក្រុមការងារភាពយន្តរបស់ Three និងសហការី Ma Tianyu ម្តងហើយម្តងទៀត។ គាត់គិតថាផលិតករពេញចិត្ត Ma Tianyu ដោយសារតែគាត់មានទំនាក់ទំនងស្នេហាភេទដូចគ្នា ប៉ុន្តែគាត់ផ្ទាល់ត្រូវបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរដោយសារតែគាត់គ្មាននរណាគាំទ្រគាត់។ យ៉ាង​ណា​មិញ ទស្សនិកជន​ក្រោយ​មក​បាន​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ដែល​ថា Ly Minh Duc និយាយកុហកមហាជនឲ្យបានរួចខ្លួនទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម