ជីវិតកម្សាន្ដ
Park Bom ប្រាប់ថា «សុខសប្បាយទេ» បន្ទាប់ពីភ្នាក់ងារចោទនាងថា ផ្លូវចិត្តមិនស្ថិតស្ថេរ
Park Bom អតីតសមាជិកក្រុម 2NE1 បានបដិសេធជាសាធារណៈចំពោះសេចក្តីថ្លែងការណ៍របស់ភ្នាក់ងាររបស់នាងថា តារាស្រីកំពុងសម្រាកព្យាបាលដោយសារតែបញ្ហាសុខភាព ព្រមទាំងភាពស្មុគស្មាញដល់ស្ថានភាពតានតឹងផ្លូវអារម្មណ៍។ នេះបើតាមការចុះផ្សាយពី koreatimes នាថ្ងៃទី១០ វិឆ្ឆិកា ឆ្នាំ២០២៥។

កាលពីថ្ងៃសៅរ៍ តារាស្រីវ័យ៤១ឆ្នាំបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំតែងតែសុខសប្បាយជាទេ។ កុំបារម្ភអី អ្នកទាំងអស់គ្នា»! សារនេះគឺជាកំណែកែសម្រួលនៃការបង្ហោះពីថ្ងៃមុន ដែលរួមមានឃ្លា «Park Bom Elizabeth» និងរូបថតថ្មីៗជាច្រើនផងដែរ។
ការបញ្ចាក់នេះផងដែរ បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ខណៈដែលវាបានកើតឡើងបន្ទាប់ពីការរិះគន់ជាសាធារណៈរបស់នាង ចំពោះលោក Yang Hyun-suk ដែលជាប្រធានផលិតករនៃ YG Entertainment ជិតពីរសប្តាហ៍មុន។
នៅថ្ងៃទី ២២ ខែតុលា Park Bom បានប្រកាសពីចេតនារបស់នាង ក្នុងការបន្តសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹង Yang និង YG Entertainment ដោយចោទប្រកាន់ពីបទក្លែងបន្លំ និងការកិបកេងប្រាក់។ នាងបានអះអាងថា ប្រាក់ចំណូលពីសកម្មភាពក្រុម និងសកម្មភាពទោលរបស់នាង មិនត្រូវបានរាប់បញ្ចូលឲ្យបានត្រឹមត្រូវទេ ហើយមិនមានកំណត់ត្រាហិរញ្ញវត្ថុដែលមានតម្លាភាពត្រូវបានផ្តល់ជូននោះទេ។
ជាការឆ្លើយតប ភ្នាក់ងារបច្ចុប្បន្នរបស់នាង គឺ D-Nation Entertainment បានបញ្ជាក់ថា បញ្ហាហិរញ្ញវត្ថុទាក់ទងនឹង 2NE1 ត្រូវបានដោះស្រាយរួចហើយ ហើយ តារាចម្រៀងបានផ្អាកសកម្មភាពទាំងអស់ ដើម្បីផ្តោតលើការព្យាបាល និងការជាសះស្បើយ។
ប៉ុន្តែ Park Bom បានបដិសេធការពន្យល់នេះ ដោយបន្តសម្តែងការមិនពេញចិត្តអំពីពេលវេលារបស់នាងនៅ YG។ សមាជិកក្រុម 2NE1 បានអះអាងថា ក្រុមហ៊ុនមិនដែលរ៉ាប់រងការចំណាយលើការវះកាត់កែសម្ផស្សរបស់នាងទេ នាងទទួលខុសត្រូវទាំងស្រុងចំពោះការនិពន្ធបទចម្រៀង ហើយការផ្តល់ជូនពាណិជ្ជកម្មប្រហែល ៤,០០០ ត្រូវបានបញ្ជូនបន្តទៅអ្នកដទៃ។
បន្ទាប់ពីសេចក្តីថ្លែងការណ៍ទាំងនេះ D-Nation បានចេញសេចក្ដីប្រកាសភ្លាមៗអំពីតារាចម្រៀងក្រោមទ្រនំពួកគេថា នាងហាក់មិនស្ថិតស្ថេរផ្លូវអារម្មណ៍ និងត្រូវការសម្រាក។ ប៉ុន្តែ Park Bom បែរជាបដិសេធភ្លាមៗ ដែលនាំឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កំពុងច្រៀងសុខៗ HyunA ដួលសន្លប់លើឆាកផ្អើលអ្នកទស្សនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


