ជីវិតកម្សាន្ដ
សំងំព្យាបាលផ្លូវចិត្តមួយរយៈ ទស្សនិកជនស្ទើរតែមើល Park Bom លែងចង់ស្គាល់
ក្នុងរូបភាពដែលទើបបានចែករំលែកថ្មីនេះ Park Bom បង្ហាញខ្លួនជាមួយសក់ពណ៌ក្រហម ភ្នែកធំៗ បបូរមាតធំ ចង្កាស្រួច និងស្ទីលតុបតែងខ្លួនលេចធ្លោជាងមុន។ បើទោះបីជានាង នៅតែរក្សាស្នាមញញឹមដែលធ្លាប់ស្គាល់ ប៉ុន្តែមុខរបស់តារាស្រីមើលទៅខុសប្លែកពីគេ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា ពួកគេពិបាកស្គាល់ Park Bom ណាស់។

បើធៀបនឹងរូបតុក្កតាដ៏ផ្អែមល្ហែមដែលអ្នកគាំទ្រធ្លាប់ស្គាល់ពីមុនមក Park Bom ឥឡូវបាននាំមកនូវបុគ្គលិកលក្ខណៈដែលគួរឲ្យភ្ញាក់ផ្អើលកានតែខ្លាំង។ ទស្សនិកជនមួយចំនួនគិតថា នាងកំពុងពិសោធន៍ស្ទីលប្លែកៗ ដើម្បីឲ្យរូបភាពរបស់នាងស្រស់ស្រាយ ប៉ុន្តែមនុស្សជាច្រើនក៏មានការព្រួយបារម្ភដែរថា តើសុខភាព និងផ្លូវចិត្តរបស់តារាចម្រៀងស្រីវ័យ៤១ឆ្នាំ នឹងមានស្ថេរភាពដែរឬទេ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលយូរ។

ទោះបីជាបែបនេះក្ដី កាលពីដើមខែសីហា ក្រុមហ៊ុនគ្រប់គ្រងបានប្រកាសថា Park Bom នឹងផ្អាកសកម្មភាពទាំងអស់ជាបណ្តោះអាសន្នតាមការស្នើសុំរបស់វេជ្ជបណ្ឌិតរបស់នាង។ ឆាកក្នុងការប្រកួត Coupang Play Series 2025 នៅកីឡដ្ឋាន Seoul World Cup នៅថ្ងៃទី ៣ ខែសីហា ត្រូវបានគេចាត់ទុកថាជាការបង្ហាញខ្លួនជាផ្លូវការចុងក្រោយរបស់នាង មុនពេលសម្រាក។
ជាងនេះទៅទៀតដែរ ក្នុងពេលដែល Park Bom កំពុងលាក់ខ្លួន សមាជិក 2NE1 នៅតែបន្តរក្សាសមាជិកបីនាក់ដែលនៅសេសសល់រួមមានតារាចម្រៀង CL, Sandara Park និង Minzy ក្រុមនេះក៏មានការសម្តែងដ៏ផ្ទុះនៅក្នុងពិធីបុណ្យតន្ត្រី Waterbomb Bali ២០២៥ ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កោសល្យវិច្ច័យដំបូងលើសព YouTuber កូរ៉េមួយរូប ពេលនេះដឹងការពិតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


