ជីវិតកម្សាន្ដ
មូលហេតុដែលម្ដាយមីង Kim Sae Ron ថា Kim Soohyun ជាមូលហេតុនៃការស្លាប់ក្មួយស្រីរបស់គាត់
ថ្វីត្បិតតែតារាសម្ដែងស្រី Kim Sae Ron ទទួលមរណភាពទៅហើយក្ដី ប៉ុន្ដែការស្លាប់របស់នាងបានបន្សល់ទុកនៅរឿងរ៉ាវជាច្រើន ដែលគ្រួសាររបស់នាងកំពុងតែជីកកកាយ។ ទន្ទឹមនឹងនេះ ម្ដាយមីងរបស់តារាសម្ដែងស្រី Kim Sae Ron បានចោទប្រកាន់ទៅលើតារាសម្ដែងប្រុស Kim Soohyun ជាមូលហេតុដ៏ធំនៃការស្លាប់របស់ក្មួយស្រី។

តារាសម្ដែងទាំង២ ធ្លាប់មានទំនាក់ទំនងស្នេហាជ្រាលជ្រៅជាមួយគ្នាអស់រយៈពេល6ឆ្នាំ តាំងពី Sae Ron ទើបតែមានអាយុ15ឆ្នាំមកម្ល៉េះ ខណៈ Soohyun មានអាយុ27ឆ្នាំក្នុងកំឡុងឆ្នាំ2015 ហើយក៏បានបែកគ្នាកាលពីឆ្នាំ2022 បន្ទាប់ពី Sae Ron បង្កគ្រោះថ្នាក់ចរាចរណ៍។
ខណៈពេលដែល Sae Ron កំពុងតែមានរឿង បំណុលវ័នក Kim Soohyun មិនបានជួយទេ ហើយថែមទាំងបានប្ដឹងទារសំណងពី Sae Ron បន្ថែមទៅវិញ។
យ៉ាងណាមិញ Sae Ron បានព្យាយាមទាក់ទងទៅសួរ Soohyun ថា លោកពិតជាបានប្ដឹងនាងមែនឬទេ? នាងសុំពន្យារពេលសងបំណុលសិនបានឬទេ ព្រោះនាងមិនមានសមត្ថភាពសងភ្លាមៗនោះទេ។ ផ្ទុយទៅវិញ Soohyun មិនបានឆ្លើយតប ហើយប្លុកលេខ Sae Ron ចោលទៀត ទោះនាងព្យាយាមរកវិធីទាក់ទងយ៉ាងណា ក៏ទាក់ទងមិនបាន។

រហូតដល់ Sae Ron អស់ពីខ្លួន លក់ផ្ទះ លក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុលគេ ព្រមទាំង សង Soohyun ផងដែរ។មុនការស្លាប់មួយខែ Sae Ron ក៏បានព្យាយាមសម្លាប់ខ្លួនម្ដងរួចមកហើយ ប៉ុន្ដែមិនបានសម្រេច។ នាងបានសម្រេចចិត្តសម្លាប់ខ្លួននៅថ្ងៃទី16 ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃខួបកំណើតរបស់ Kim Soohyun ហាក់បីដូចជាចង់បញ្ជាក់អ្វីមួយ។
លុះស្លាប់ទៅហើយ Kim Soohyun ដែលជាអតីតគូស្នេហ៍6ឆ្នាំ និងជាមិត្តធ្លាប់រួមការងារ បែរជាមិនអើពើសោះ មិនបង្ហាញការរំលែកទុក្ខ ផ្ទុយទៅវិញ តួឯកប្រុសនេះ បែរជាបង្ហាញការរីករាយ អបអរខួបកំណើតខ្លួន អួតកាដូរបស់អ្នកគាំទ្រដែលផ្ញើទៅខ្លួនទៀត។

ខណៈសិល្បករកូរ៉េសឹងតែទាំងអស់ បង្ហាញសេចក្ដីសោកសៅដែលបាត់បង់តារាសម្ដែងវ័យក្មេង ដ៏ឆ្នើមមួយរូប Soohyun បង្ហាញការអបអរខួបកំណើតយ៉ាងសប្បាយរីករាយ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


