Connect with us

ជីវិតកម្សាន្ដ

​ភរិយា​តារា​សម្តែង​ហុង​កុង​ដ៏ល្បី​ល្បាញ សង្គ្រោះ​ប្តី​ពី​ជំងឺបាក់​ទឹកចិត្តដែលរក​ធ្វើអត្តឃាតទៅហើយ​

បានផុស

នៅ

តារា​សម្ដែង​ចិន​​ហុងកុង​ លោក​​ Elvis Tsui ដែលទស្សនិកជន​​ស្គាល់​យ៉ាង​សុះ​សាយ ចំពោះ​​ការ​​ដើរតួ​​សម្តែង​​ជា​មនុស្ស​អាក្រក់ ដូច​ជាតួអារក្ខទឹកជាដើម​នៅ​ក្នុងរឿង«ស៊ុន អ៊ូខុង» នៅក្នុងភាពយន្តភាគចិន​ជាច្រើន ពេលនេះទើបតែទម្លាយអារម្មណ៍ពិតថា កាលពី១០ឆ្នាំមុន ភរិយា​បាន​ជួយ​ឲ្យ​គាត់ រួច​ផុត​ពី​ការ​ធ្លាក់​ទឹក​ចិត្ត​​ដែលស្ទើរតែ​បញ្ចប់​ជីវិត​​ទៅ​ហើយ​ ក្រោយជួបវិបត្តិដោះស្រាយមិនចេញ​ផ្ទួនៗ​​ច្រើន​​ពេក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន ​​Ifeng បាន​ចុះ​ផ្សាយ​​ឲ្យដឹងថា តារាសម្តែងវ័យ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយប្រពន្ធរបស់គាត់គឺ អ្នក​នាង​ Yin Zhuping នៅក្នុងវីឡាមួយក្នុងទីក្រុង Guizhou ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានកាត់បន្ថយការសម្ដែងដោយចំណាយពេលវេលាច្រើនលើការគូររូប និងចម្លាក់។ ពាសពេញផ្ទះរបស់គាត់ គឺជាស្នាដៃសិល្បៈដែលធ្វើឡើងដោយប្រពន្ធ និងតារាប្រុសតែប៉ុណ្ណោះ។

អ្នក​ទាំង​ពីរ​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៣៣​ឆ្នាំ ដោយ​ឆ្លងកាត់​ការ​លំបាក​ជាមួយ​គ្នា និង​កសាង​អាជីពអស់រយៈកាលជាយូរណាស់មកហើយ​។ តារា​សម្ដែងជើងចាស់​រូបនេះបាន​បង្ហើប​ថា កំឡុងពេល​មានទុក្ខបំផុត​ដែល​លោក​មិន​ធ្លាប់​ជួប​គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង ២០០០។ អស់រយៈពេល​១០ឆ្នាំ តារាសម្តែងរូបនេះបានតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងអារម្មណ៍។

ពេល​នោះ​ដោយ​សារ​ចង់​រក​ប្រាក់​បាន​ច្រើន​ ក៏​បាន​សម្ដែង​ក្នុង​រឿងភាគដុំជាច្រើន ភ្លាមៗសម្ពាធការងារ និងការនិយាយដើមពីខាងក្រៅ ធ្វើឲ្យអ្នកសម្តែងដូចជារូបលោកមានអារម្មណ៍ថាជាប់គាំងរកច្រកចេញ​​ពុំឃើញ។ ការ​ធ្លាក់​ចុះ​ទំនាក់ទំនង​របស់​គាត់ ជាមួយ​សាច់​ញាតិ​ ក៏​ធ្វើ​ឲ្យតួសម្ដែងក្នុងរឿង «Hail the Judge» កាន់​តែ​វេទនាលើសមុន។ ដោយសារសមាជិកគ្រួសាររបស់គាត់ភាគច្រើនធ្វើការផ្នែកវេជ្ជសាស្ត្រ ពួកគេមិនយល់ពីអ្វីដែលតារាប្រុសកំពុងធ្វើឡើយ។

ពេល​នោះ​គាត់​តែង​តែ​គិត​រឿង​អវិជ្ជមាន ឆាប់​ឆេវឆាវ​ មិន​ហ៊ាន​ចេញ​ក្រៅ​ជួប​មនុស្ស​ប្លែក​មុខ​​ឡើយ​។ លោកក៏ធ្លាប់​ត្រូវ​ប្រពន្ធ​ជួយ​សង្គ្រោះ​ទាន់​ពេល​ដែល​គាត់​គិត​ចង់​ធ្វើ​អត្តឃាត។ ម្យ៉ាងវិញទៀត ភរិយា​របស់ លោក​ Elvis Tsui ជា​កូន​ស្រី​របស់​តារា​សម្ដែង​ម្នាក់​ដែល​បង្រៀន​គំនូរ និង​ចម្លាក់។ ដោយ​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​ស្វាមី នាងបាន​លើក​ទឹក​ចិត្ត​តារា​សម្តែងឲ្យបង្កើត​សិល្បៈ និង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​ការ​គូរគំនូរជាដើម។

បន្តិចម្ដងៗ ស្ថានភាពរបស់ តារាហុងកុងនិយមដើរតួកាចរូបនេះស្រាប់តែបានប្រសើរឡើង ប៉ុន្តែជារឿយៗគាត់នៅតែទទួលរងនូវការគេងមិនលក់។ ភាព​សប្បាយ​រីក​រាយ​របស់​គាត់​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​នឹង​ភាព​មិន​សប្បាយ​ចិត្ត​ជា​ច្រើន។ តារា​សម្ដែង​រូប​នេះ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​សង្គម មិន​ចូល​ភោជនីយដ្ឋាន​ប្លែក​ៗ និង​មិន​ដែល​ទទួល​ការ​អញ្ជើញ​ញ៉ាំ​អាហារ​ពី​អ្នក​ស្គាល់​គ្នា​ថ្មី​ៗ​ឡើយ។

បច្ចុប្បន្ននេះ តារាជើងចាស់ផ្ដោត​លើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន ជារឿយៗគាត់និងប្រពន្ធបានរៀបចំការតាំងពិពណ៌គំនូរ និងចម្លាក់នៅក្នុង និងក្រៅប្រទេសចិន ហើយគំនូររបស់គាត់ត្រូវបានបោះពុម្ពលើតែមដែលចេញដោយការិយាល័យប្រៃសណីយ៍ចិន។ លោកក៏ប្រមូលវត្ថុបុរាណដោយកាន់កាប់វត្ថុបុរាណពីរាជវង្ស Ming និង Qing ហើយថែមទាំង​សាង​សង់​​មជ្ឈមណ្ឌល​សិល្បៈ​មួយ​ដាក់​ដោយ​ដាក់​ឈ្មោះរបស់​​គាត់​ដើម្បី​បង្ហាញ​ស្នាដៃ​របស់​គាត់។

ក្នុងអំឡុងពេលអាជីព តារាសម្តែងរូបនេះបានបន្សល់ទុកនូវភាពល្បីល្បាញជាច្រើន រួមជាមួយនឹងតួនាទីរាយរងជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្តខ្នាតធំនិងខ្នាត​​តូច ដែលនោះបានធ្វើឲ្យលោកក្លាយជា​តារាមាន​មុខមាត់សំខាន់នៅក្នុងភាពយន្តហុងកុង។

លោកត្រូវបានអ្នកជំនាញ និងទស្សនិកជនកោតសរសើរយ៉ាងខ្លាំងចំពោះការសម្ដែងក្នុងរឿងភាគចិនដូចជា៖ Royal Tramp ឆ្នាំ១៩៩២ ដោយបានសហការជាមួយ Stephen Chow, The Water Margin: The Legend of the Hero និង Ten Brothers (បងប្អូនទាំង១០)៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួហុងកុង Edison ទម្លាយថា ពេលក្លាយជាឪពុកគេ ចិត្ត​គំនិត​ស្រាប់តែផ្លាស់ប្តូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៦ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៧ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម