ជីវិតកម្សាន្ដ
រឿងជម្លោះ ៣០មុឺនដុល្លារ! អុឹម ជីវ៉ា លើកទឹកចិត្តឱ្យដោះស្រាយបញ្ចប់ និងបញ្ឈប់ការហែកហួរគ្នាលើបណ្តាញសង្គម
ជម្លោះបងប្អូនដែលជាម្ចាស់ផលិតផលសម្រស់ ២រូប គឺអាជី និងអ្នកស្រី តេង ដាណា រហូតធ្វើឱ្យផ្ទុះការវែកញែកពេញបណ្តាញសង្គម កាលពីយប់មិញនេះ លោក អុឹម ជីវ៉ា ក្នុងនាមជាអ្នកបានស្គាល់បុគ្គលទាំងពីររូបនេះ លើកទឹកចិត្តឱ្យភាគីទាំងពីរទម្លាក់កំហឹងរៀងខ្លួន និងបញ្ឈប់ការហែកហួរគ្នាលើបណ្តាញទំនាក់ទំនងសង្គម។

ដោយមើលឃើញមានការវែកញែកពីអ្នកគាំទ្រម្ខាងៗ និងការចេញវីដេអូយកត្រូវរៀងខ្លួនជាបន្តបន្ទាប់ រហូតសើររើរឿងកាន់តែវែងឆ្ងាយទៅៗ លោក អុឹម ជីរ៉ា បានចេញមុខទទូចសុំឱ្យភាគីជម្លោះទាំងពីរ បញ្ឈប់ការហែកហួរគ្នា និងដាស់តឿនថា យ៉ាងណាក៏ជាបងប្អូននឹងគ្នា កុំឱ្យមានការសោកស្តាយនៅថ្ងៃខាងមុខ។
លោកថា “ការពិតបងចេញមកនិយាយនេះ ព្រោះបងធ្លាប់ស្គាល់ប្អូនទាំងពីរមិនតិចជាង៧ឆ្នាំឡើយ។ ប្អូនទាំងពីរគឺជាបងប្អូនបង្កើត បងមិនចង់ឱ្យប្អូនបន្តការហែកហួរលើបណ្តាញសង្គមនេះច្រើនទៀតទេ ព្រោះសំពត់កំពុងរហែកប្អូនទាំង២ គឺជាមនុស្សស្រីទាំងពីរ ពេលឃើញសំពត់រហែកយើងត្រូវតែដេរឱ្យជិតវិញ”។
លោក អុឹម ជីវ៉ា និយាយទៀតថា “គ្រួសារណាក៏មានបញ្ហា តែមិនត្រូវយកបញ្ហាមកហែកហួរគ្នាបែបនេះឡើយ បើហែកកាន់តែខ្លាំងឈាមកាន់តែចេញសំពត់កានតែរហែក ប្អូនត្រូវចាំថាឈាមខាប់ជាងទឹក ថ្ងៃនេះប្អូនមិនត្រូវគ្នាតែថ្ងៃក្រោយឬប្អូនវ័យច្រើនជាងនេះ ប្អូននឹងយល់ថា អ្វីជាបងប្អូន អ្វីដែលជាអ្នកដទៃ អ្វីដែលចាំសើចយំ ឬជំរុញឱ្យយើងមានបញ្ហាកាន់តែធំ ហើយថ្ងៃណាមួយពួកប្អូនធ្លាក់ គេកាន់តែជាន់ពួកប្អូន”។
លោកបន្ថែមថា “បងចង់សុំសំណូមប្អូនបើឈ្លោះគ្នាកុំយករឿងផ្ទៃក្នុងគ្រួសារហែកហួរឱ្យគេដឹង បើប្អូននៅតែហែកហួប្អូនទាំងពីរ នឹងមានវិប្បដិសារីថ្ងៃក្រោយ! ប្អូនទាំងពីរថយម្នាក់១ជំហ៊ានហើយអ្វីដែ លប្អូនអភ័យឱ្យគ្នាបានក្នុងនាមជាបងប្អូនអភ័យទៅ តែបើអភ័យមិនបានឱ្យគ្នាត្រូវដោះស្រាយដោយសន្តិវិធីកាន់តែល្អ គឺដោះស្រាយបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ។ ត្រូវរស់នៅស្ងប់ស្ងាត់ៗរឿងៗខ្លួន ហើយដល់ពេលប្អូនទាំងពីរមានវ័យច្រើនជាងនេះ ប្អូននឹងយល់ពាក្យថាបងប្អូនបង្កើតឈាមខាប់ជាងទឹក”។

គួរឱ្យដឹងដែរថា រឿងរ៉ាវជម្លោះនេះ គឺផ្តើមចេញពីភាគីម្ខាងចោទភាគីម្ខាង មិនជួយបង់ប្រាក់ពន្ធដាអាជីវកម្មដែលធ្លាប់រួមភាគហ៊ុននឹងគ្នា ខណៈកំពុងរងការពិន័យដល់ទៅប្រមាណ ៣០មុឺនដុល្លារ។ ប៉ុន្តែភាគីម្ខាងទៀតអះអាងថា ខ្លួនបានផ្តិតមេដៃបញ្ចប់ការរកសុីរួមគ្នានោះ តាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយប្រាក់ជាប់ពន្ធទាំងនោះ មិនមានជាប់ពាក់ព័ន្ធនឹងខ្លួនឡើយ។
ការបកស្រាយនូវរឿងរ៉ាវនេះ ក៏បានឈានដល់ការហែកហួរគ្នានូវរឿងផ្សេងទៀតដែលធ្លាប់ពាក់ព័ន្ធនឹងគ្នា ខណៈភាគទាំងពីរ ហាក់មិនព្រមទទួលស្គាល់ការចោទប្រកាន់ពីម្ខាងណាឡើយ រហូតមកទល់ថ្ងៃនេះ អ្នកស្រី តេង ដាណា ត្រូវជាប្អូន បានចេញសារមួយឱ្យភាគីខាងបងស្រី បញ្ឈប់សកម្មភាពហែកហួរគ្នាបំពុលសង្គម ដោយដាស់តឿនភាគីម្ខាងទៀត ឱ្យឈប់បំពុលសង្គមតាមរយៈបញ្ហានេះ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងគ្រួសារដោះស្រាយតាមគ្រួសារ រឿងច្បាប់ដោះស្រាយតាមច្បាប់ ហើយបើខ្លាំង ត្រូវតទល់គ្នាមុខច្បាប់ កុំយកហ្វេសប៊ុកជាលេសទៀត ព្រោះប្រទេសកំពុងមានបញ្ហា។

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


