KPT+
បែកគ្នាឈាមត្រជាក់ ៥ យ៉ាងឃោរឃៅសម្រាប់អ្នកមិនទាន់អស់ចិត្ត
គ្មាននរណាអាចមកធានាបានថា ស្នេហាមួយបន្តយូរអង្វែងបានឬអត់នោះទេ។ អ្នកដទៃអាចប្រាប់ពីរូបមន្តដែលជួយឲ្យរក្សាទំនាក់ទំនងបានស្ថិតស្ថេរ យ៉ាងណាជាក់ស្តែង អាស្រ័យលើទំនាក់ទំនងគូស្នេហ៍ទាំងពីរ។
ប្រសិនបើមានហេតុផលដែលមិនអាចបន្តនិស្ស័យបាន មិនចាំបាច់បន្តទៀតទេ។ ប៉ុន្តែក៏ត្រូវបែកគ្នាដោយមានទំនួលខុសត្រូវ ដោយកុំប្រើមធ្យោបាយឈាមត្រជាក់ ៥ នេះឲ្យសោះ ព្រោះស្តាប់ទៅដូចជាឃោរឃៅពេក។
១. បែកគ្នាកណ្ដាលចំណោម

មិនថាស្រីឬប្រុសទេ គ្រប់គ្នាសុទ្ធតែស្រឡាញ់កិត្តិយស។ ដូច្នេះការបែកគ្នាដោយទៅប្រកាសក្តែងៗក្នុងចំណោមមនុស្សច្រើន ជាពិសេសមិត្តភក្តិ ជារឿងអាម៉ាស់បំផុត។ យល់ល្អ គួរតែបែកគ្នាស្ងាត់ៗល្អជាង បើមានអ្នកណាសួរ ចាំប្រាប់គេ។
២. បាត់មុខមិនដឹងមូលហេតុ

កំពុងតែស្រឡាញ់គ្នា សុខៗស្រាប់តែសង្សាខ្លួនផ្តាច់ទំនាក់ទំនង បាត់ខ្លួនឲ្យឈឹងដោយមិននិយាយអ្វីមួយមាត់។ ការចាកចេញដោយមិនប្រាប់បែបនេះជាមធ្យោបាយកាចសាហាវណាស់ ព្រោះវាធ្វើឲ្យម្នាក់ទៀតមិនអស់ចិត្ត ជាពិសេសនឹងធ្វើឲ្យម្នាក់នោះខ្លាចនឹងការចាប់ផ្តើមស្នេហាថ្មី ដោយសារលែងទុកចិត្តអ្នកណាទៀត។
៣. បែកគ្នាឆៅៗ

កាបែកគ្នាមិនមែនជារឿងរំភើបសម្រាប់នរណាម្នាក់នោះទេ វាជាអារម្មណ៍ឈឺចាប់ណាស់។ ហេតុដូចនេះមុនពេលហារមាត់ថាបែកគ្នា ចូរមើលកាលៈទេសៈផង។ បើគេកំពុងតែពិបាកចិត្តឬមានបញ្ហា ត្រូវឲ្យគេស្រួលបួលចិត្តសិនទៅ មើលគេត្រៀមខ្លួនរួចរាល់ហើយ ចាំបែកគ្នាទៅក៏មិនខុសគ្នាប៉ុន្មានដែរ។
៤. លេសកុហក

បើជ្រុលជាបែកគ្នាហើយ កុំប្រើមធ្យោបាយកុហក។ យ៉ាងណាក៏ដោយត្រូវនិយាយដោយស្មោះត្រង់ជាមួយគេ។ សុខចិត្តឲ្យគេឈឺចាប់ពេលនេះ ប្រសើរជាងឲ្យគេឈឺចាប់នៅពេលដឹងការពិតពេលក្រោយ ព្រោះគេនឹងស្អប់ជាងមុនរាប់រយពាន់ដង។
៥. លួចមានអ្នកថ្មី

មនុស្សមួយចំនួនមិនព្រមនិយាយពាក្យបែកគ្នាត្រង់ៗទេ សុខចិត្តនៅជាមួយអ្នកថ្មីក្នុងពេលដែលមិនទាន់ដាច់ស្រេចជាមួយអ្នកចាស់។ កុំឈាមត្រជាក់ដល់ថ្នាក់នេះអី! មនុស្សគ្រប់រូបមានបេះដូង ដូច្នេះគេនឹងមានអារម្មណ៍ឈឺរាប់លានដងបើដេងថាមនុស្សគេស្រឡាញ់ ទុកគេចោលតាំងពីយូរមកហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍
ចុចអាន៖ មនុស្សប្រុសស្លុងនឹងភាពស្រស់ស្អាត តែភាពឆ្លាតវៃរបស់នារីជាអ្វីដែលត្រូវចិត្តដិតអារម្មណ៍ជាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


