Connect with us

ជីវិតកម្សាន្ដ

ទោះទទួលយកសភាពយោធិនបញ្ជូនមកវិញមិនបាន តែខ្មែរដាស់តឿនគ្នាមិនធ្វើផ្តេសផ្តាស ទុកឱ្យថ្នាក់ដឹកនាំដោះស្រាយ

បានផុស

នៅ

ក្រោយមើលឃើញរូបភាពនៃការបញ្ជូនកងទ័ពកម្ពុជា ២រូប មកកាន់មាតុភូមិវិញ មហាជនកម្ពុជាគ្រប់រូប មិនថាអ្នករស់នៅក្នុងស្រុកនិងក្រៅស្រុក មានក្តីតក់ស្លុតនិងសង្វេគជាពន់ពេកដល់វីរកងទ័ពកម្ពុជាទាំង ២រូប ដែលវិលមកវិញជាមួយសភាពរកពាក្យថ្លែងពុំបាន។ ខណៈពលរដ្ឋកម្ពុជា ក៏កំពុងមានក្តីបារម្ភខ្លាំងនឹងវីរកងទ័ពខ្មែរ ១៨នាក់ ដែលថៃមិនទាន់បញ្ជូនឱ្យវិលមកមាតុភូមិកម្ពុជាវីញផងដែរ។

ដោះលែងទាហានខ្មែរ ២រូប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ មិនអាចទទួលយកបាននូវទង្វើយង់ឃ្នង នៃអ្នកជិតខាងដ៏សាមាននេះក៏ពិតមែន ប៉ុន្តែ Infulencer សិល្បករសិល្បការិនី ក៏ដូចជា សហគ្រិនល្បីឈ្មោះនានា បានចេញមុខ សុំឱ្យជនរួមជាតិ តាំងចិត្តរក្សាជំហរ ហើយបន្តជួយតាមលទ្ធភាពរៀងខ្លួន ឯការឈឺចាប់នេះ ទុកជូនដល់ថ្នាក់ដឹកនាំដោះស្រាយ។

ក្នុងចំណោមនោះ លោក Sem Longdy ដែលមហាជនស្គាល់ថា PeyPey Dy បានទទូចសុំដល់ពលរដ្ឋខ្មែរទាំងអស់ ជឿជាក់និងប្រគល់រឿងនេះឱ្យថ្នាក់ដឹកនាំបន្តនិតិវិធីដោះស្រាយ ដោយកុំប្រព្រឹត្តអ្វីដែលជាបន្ទុកថែមដល់ដំណើរការរបស់រាជរដ្ឋាភិបាល។

តាមរយៈសកម្មភាពនេះ អ្នកសិល្បៈក៏ដូចជាអ្នកមានឥទ្ធិពលលើប្រព័ន្ធទំនាក់ទំនងមួយចំនួន បានសម្តែងការគាំទ្រ និងបញ្ចេញជាមតិយោបល់បន្ថែមនូវអ្វីដែលពលរដ្ឋខ្មែរចាំបាច់ត្រូវធ្វើ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ដោយឡែក ទាក់ទងនឹងការផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ សព្វាវុធ យោធោប្បករណ៍ ក៏ដូចជាការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ក្រសួងព័ត៌មានក៏បានចេញលិខិតណែនាំ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់។ ដ្បិតអី សកម្មភាពនេះ មិនបានចំណេញដល់កម្ពុជាឡើយ ផ្ទុយទៅវិញ គឺអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានស្នើសុំឱ្យរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រមុខក្នុងបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដី ប្រឆាំងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ ខណៈបច្ចុប្បន្ន ថ្នាក់ដឹកនាំបាននិងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌដើម្បីស្តារឡើងវិញនូវប្រក្រតីភាព។

គួររំលឹកថា ក្រោយបទឈប់បាញ់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចូលជាធរមាន ទាហានថៃបានប្រើល្បិចចាប់ដៃគ្នាជាមួយទាហានកម្ពុជា រួចចាប់ខ្លួនទៅទាំងអស់តែម្តង។ ក្នុងចំណោមទាហានខ្មែរដែលបានចាប់ទៅនោះ បានប្រគល់មកវិញនូវសាកសពយោធិនម្នាក់ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសន្យាថា នឹងប្រគល់វីរៈកងទ័ពសេសសល់ជូនកម្ពុជាវិញនៅថ្ងៃទី១ ខែសីហានេះ។

ប៉ុន្តែផ្ទុយទៅវិញ ទាហានថៃនៅតែក្រលាសសម្តី និងអូសបន្លាយពេលម្តងហើយម្តងទៀត ដោយជាក់ស្តែងនៅថ្ងៃនេះ ថៃបញ្ជូនយោធិនមកវិញតែ២រូបប៉ុណ្ណោះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ៣៧ឆ្នាំ ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ ដោយយោធិនទាំងពីររូប ត្រូវបានបញ្ជូនមកវិញក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម