ជីវិតកម្សាន្ដ
ដដែលៗ ពេក ! ខាត់ សុឃីម ផ្ទុះប្រតិកម្មយ៉ាងចាស់ដៃ ក្រោយមានអ្នកព្យាយាមអូសទាញរឿងលេងល្បែង
តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្ដែងការហួសចិត្ត និងប្រកាសឆន្ទៈរបស់ខ្លួនជាថ្មី ដាច់ខាតមិនទទួលការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធល្បែងស៊ីសងឡើយ ដោយអះអាងថា គ្រួសារនាងពុំមានអ្នកណាចេះលេងល្បែងឡើយ។

ការប្រកាសរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះបានធ្វើឡើងបន្ទាប់ពីមានបុគ្គលដែលព្យាយាមធ្វើការទាក់ទង និងអូសទាញពាក់ព័ន្ធការលេងល្បែងតាមអនឡាញ។ បើតាមការកត់សម្គាល់ នេះមិនមែនទើបជាលើកទី ១ នោះទេ ដែលតារាស្រីល្បីឈ្មោះ ខាត់ សុឃីម បានប្រកាសមិនលេង ឬ មិនផ្សព្វផ្សាយល្បែងស៊ីសង។

អ្នកនាង ខាត់ សុឃីម បានបញ្ចេញប្រតិកម្មដូច្នេះថា hello បង បងចង់លេងហ្គេម online អត់? ភ្លាមៗ អ្នកនាងក៏បញ្ជាក់ថា «ដដែលៗ ពេកហើយ ពូជបងអត់ចេះលេងល្បែងទេ ចេះតែផឹក»។ ជាមួយការប្រកាសនេះដែរ ឃើញមានមហាជនជាច្រើនបង្ហាញការគាំទ្រចំពោះតារាស្រីអ្នកនាង ខាត់ សុឃីម ដែលនេះជារឿងដ៏គំរូល្អសម្រាប់សង្គម។

សូមបញ្ជាក់ថា កន្លងមកធ្លាប់មានតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព ក៏ប្រកាសឆន្ទៈដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងឡើយ។ ទង្វើនេះ កំពុងទទួលបានការគាំទ្រ និងសរសើរ ពីសំណាក់មហាជន ដែលជាគំរូដ៏ល្អសម្រាប់សង្គមផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


