ជីវិតកម្សាន្ដ
តារាថៃ ប្រើវេទិការធ្វើត្រាប់បែបឌឺដងឲ្យទាហានខ្មែរ បង្ហាញឲ្យឃើញអំពើអសីលធម៌ និងការស្អប់ខ្ពើម
ចាប់តាំងពីជម្លោះព្រំដែនកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២៥ ភាពក្ដៅគគុករវាងប្រទេសទាំងពីរមិនបានស្រាកស្រានម្ដងណាឡើយ បើទោះបីជាភាគីខាងកម្ពុជាហាក់ស្ងប់ស្ងាត់ដើម្បីស្វែងរកសន្តិភាពក្ដី។ ប៉ុន្តែងាកទៅកាន់តារាថៃល្បីៗជួរមុខក្នុងប្រទេសឯណោះ បែរជាប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម បង្កើតភ្លើងកំហឹងដោយការធ្វើត្រាប់តាមកងទ័ពកម្ពុជាត្រូវផ្សែងពុល បង្ហាញអំពីអំពើអសីលធម៌ ក្នុងនាមជាមនុស្សជាតិដូចគ្នា។

មិនត្រឹមតែការធ្វើត្រាប់តាមទាហានកម្ពុជាមួយមុខនោះទេ តារាថៃមួយចំនួនផ្សេងទៀតបានព្យាយាមលាបពណ៌ជនជាតិខ្មែរតាមរយៈការប្រើ hashtag និងបង្ហោះរូបភាពមិនពិតជាច្រើន វាយលុកគ្រប់ណ្ដាញសង្គម ថាថៃគឺជាជនរងគ្រោះ។ ជាងនេះទៀត តារាប្រុសស្រី ដែលជាជនជាតិថៃផ្ទាល់មានឱកាសក្លាយជាតារា K-pop បានប្រើសំឡេងរបស់ខ្លួនដោយធ្វើការពង្វក់តារាកូរ៉េត្រាប់ជាវីដេអូផ្សេងពុល ក្នុងន័យលាបពណ៌ថាកម្ពុជា គឺជាអ្នកផ្ដើមការបាញ់ទៅកាន់ថៃមុន។
តារាស្រីៗថៃដែលបានបង្ហោះទាំងវីដេអូនិងរូបភាពឌឺដងមកកាន់កងទ័ពខ្មែរ មានដូចជា Anne Thongprasom ដែលកាលពីប៉ុន្មានថ្ងៃមុននេះនាងនិងបក្ខពួក បានបង្ហាញនូវឃ្លិបមួយក្នុងសកម្មភាពពុលនឹងផ្សែងចេញពីអាហារបែបប្រណិត Omakase។ ដោយបង្អង់យូរឡើយ មហាជនខ្មែរជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិមិនពេញចិត្តដែលរូបនាងធ្លាប់តែជារៀមច្បងគួរឲ្យគោរព បែរជាប្រពឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងរើសអើងទៅវិញ។
ងាកមកកាន់នាង Mai Davika ឯណោះវិញក៏មិនធម្មតាដូចគ្នា តារាស្រីរូបនះជារឿយៗតែងតែងត្រូវទស្សនិកជនចាត់ទុកដូចជាសត្វពស់ដែលល្អនៅនឹងមុខតែក្រោយខ្នងបែរស្អប់ប្រទេសកម្ពុជា។ កាលពីជម្លោះព្រំដែននាងបានយកអក្សររូប ប្រទេសកម្ពុជាដាក់នៅក្រោមបាតជើង ដោយបង្ហាញពីការជាន់ឈ្លីមើលងាយមកលើជាតិសាសន៍ខ្មែរយ៉ាងដំណំ។ ក្រោយទទួលការរិះគន់ពីមហជន តួថៃរាងស្គមនេះបកស្រាយថា នាងគ្រាន់តែដាក់ថា ឆ្នាំ២០២៥ បានមកប្រទេសកម្ពុជាតែប៉ុណ្ណោះ មិនមែនមានន័យថា ឌឺដងឬបញ្ចើចបញ្ឈឺនោះទេ។

យ៉ាងណាមិញ មិនមែនត្រឹមតារាថៃ២ដួងខាងលើនេះទេ ដែលប្រមាថមើលងាយ មកប្រទេសកម្ពុជាជាញឹកញាប់នោះទេ។ ជាក់ស្ដែង bam bam អតីតក្រុម got7, អតីតបវរកញ្ញា Engfa Waraha ព្រមទាំងតារាល្បីៗផ្សេងៗទៀត ក៏បានសរសេរសារឌឺដង និងគាំទ្រដលទាហានថៃយ៉ាងពេញទំហឹងផងដែរ។
សរុបមក តារាថៃល្បីៗជាច្រើនរូប បានអនុញ្ញាតឲ្យខ្លួនឯងប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម និងការមិនគោរពចំពោះកម្ពុជា។ តើនេះហៅថា សិល្បៈនាំការរួបរួមមែនទេ?

តារាធំៗទាំងនោះ បានបំពានលើកម្ពុជាម្តងហើយម្តងទៀត។ ពួកគេដាក់បញ្ចូលការចំអក មើលងាយ និងជាន់ឈ្លី នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ពួកគេតាមគ្រប់រូបភាព។ សម្រាប់អ្នកសាសដ៏ទៃ វាអាចជារូបភាពធម្មតា។ តែសម្រាប់ពួកយើង ជាជនជាតិខ្មែរ វាជារូបភាពមិនគួរឲ្យទ្រាំបាន។ វាជាការជាន់ទម្លាក់ប្រទេសកម្ពុជា វាជាការមើលងាយប្រវត្តិសាស្ត្រខ្មែរ។
ជាងនេះ ពួកគេលាក់ខ្លួនពីក្រោយពាក្យថា សិល្បៈ ឬ អចេតនា ប៉ុន្តែជាក់ស្តែង វាជាយុទ្ធសាស្ត្រមួយក្នុងការបន្ថោកក្តីថ្លៃថ្នូររបស់កម្ពុជា។ ពួកគេធ្វើដូច្នេះជានិច្ច ដើម្បីបង្កើតភាពអសម និងសម្ពាធដល់ពួកយើង។ សូមពិភពលោកកុំទាន់ជឿលើរូបរាងខាងក្រៅរបស់ប្រទេសថៃ។ សូមស្វែងរកការពិត! កុំឲ្យការផ្សព្វផ្សាយគួរឲ្យទាក់ទាញបំភាន់ភ្នែកអ្នក។ កម្ពុជា គួរត្រូវបានការគោរព។ កម្ពុជាគួរតែទទួលបានសេចក្តីថ្លៃថ្នូរ កម្ពុជាគួរតែរស់នៅក្នុងសន្តិភាព៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កងទ័ពថៃសុំទោសប្រជាជន ដែលមិនអាចដណ្ដើមប្រាសាទតាក្របីពី កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


